http://www.rfa.org/khmer/indepth/landdispute_kohkong-06202012013826.html
ដោយ ជិន ជេដ្ឋា
2012-06-20
តំណាងប្រជាពលរដ្ឋស្រុកគីរីសាគរ និងបុទុមសាគរ គ្រោងនឹងឡើងទៅតវ៉ានៅមុខសាលាខេត្តកោះកុង ជាថ្មី បន្ទាប់ពីមានការសន្យារបស់មន្ត្រីសាលាខេត្តនៅដើមខែឧសភា ឆ្នាំ២០១២ ថានឹងយកលិខិតអន្តរាគមន៍របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងបរិស្ថាន ទៅជួបថ្នាក់ស្រុក ឃុំ និងភូមិ ដើម្បីស្រាវជ្រាវផ្ទៀងផ្ទាត់ រកដំណោះស្រាយ ប៉ុន្តែពួកគាត់ពុំទាន់មានដំណឹងអ្វីនៅឡើយ។
RFA/មុំ សុផុន
សាលាខែត្រកោះកុង
តំណាងប្រជាពលរដ្ឋជាច្រើននាក់ នៃស្រុកបុទុមសាគរ និងស្រុកគីរីសាគរ នៃខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ បានប្រកាន់យកគោលជំហរតាមលិខិតអន្តរាគមន៍ របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងបរិស្ថាន ដោយជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ និងដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។
តំណាងប្រជាពលរដ្ឋម្នាក់ នៅស្រុកគីរីសាគរ ឈ្មោះ មឿង អាន អ្នកស្រីមានប្រសាសន៍ថា រដូវធ្វើស្រែចូលមកដល់ ប៉ុន្តែប្រជាពលរដ្ឋមិនអាចធ្វើស្រែលើដីរបស់ពួកគាត់បាន ដោយក្រុមហ៊ុនហាមឃាត់ ហើយមានប្រជាពលរដ្ឋមួយចំនួន បានលួចចូលទៅធ្វើស្រែទាំងភាពភ័យខ្លាច៖ «ចង់បានឃ្វាលភូមិ ឲ្យគេដោះស្រាយសំណង ដែលអ្នកមិនទាន់បានទូទាត់។ មើលដូចចិត្តគេ ចង់ឲ្យអ្នកណា គេដោះស្រាយអ្នកហ្នឹងទៅ អ្នកណាមិនដោះស្រាយ គេទុកយើងម្ដុំតែលតោលត្រង់ហ្នឹង គេមិនគិតគូរ មិនគិតអីចឹង។ ម៉្លោះហើយ យើងទៅតវ៉ាទាមទារត្រង់ហ្នឹង រង់ចាំមើលមួយសប្ដាហ៍ទៀត បើគេកុហក យើងនឹងមានកម្លាំង»។
អ្នកស្រីបញ្ជាក់ថា ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវិលឡុបមិន គ្រុប ខូអិលធីឌី (Union Development Group Co.,Ltd) បានប៉ះពាល់ផ្ទៃដីចំនួន ២៦.០០០ហិកតារ ហើយក្រុមហ៊ុនកំពុងធ្វើការឈូសឆាយនៅលើផ្ទៃដីនោះហើយ។
ចំណែកតំណាងប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ លី គី មានប្រសាសន៍ថា អ្នកភូមិចម្លងគោ ស្រុកថ្មស ចំនួន ៤២គ្រួសារ មានផលប៉ះពាល់ទាំងអស់គ្នា ប៉ុន្តែមិនចូលក្នុងដីភូមិទេ៖ «អីចឹង បានថា ខ្ញុំមិនដឹងគិតវិធីណា។ យើងជាប្រជាពលរដ្ឋ បើយើងឡើងដល់រដ្ឋសភា ព្រឹទ្ធសភា ហើយឯកសារហ្នឹង គេចេញមកថា ឲ្យក្រុមហ៊ុនហ្នឹងអភិវឌ្ឍន៍តាមរបៀបស្បែកខ្លា ហើយយកទៅដាក់សាលាខេត្តអស់ហើយ ដល់ពេលយកដល់ខេត្ត គេនៅតែដោះស្រាយពន្យារពេល ថ្ងៃនេះ ថ្ងៃនោះ ឲ្យយើងវាពិបាកអីចឹង មិនដឹងគិតវិធីណា។ ខ្ញុំសំណូមពរឃ្វាលទុកដីឲ្យប្រជាពលរដ្ឋយើងរស់នៅបន្តទៀត»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តកោះកុង លោក ស៊ុន ដារ៉ា លោកមានប្រសាសន៍ថា សាលាខេត្តកំពុងតែដំណើរការដោះស្រាយលើវិវាទនេះ ដោយបានរៀបចំឯកសារពាក់ព័ន្ធ តាមរយៈលោកអភិបាលខេត្ត ទៅអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ យោងទៅតាមលិខិតអន្តរាគមន៍នោះហើយ ប៉ុន្តែការដោះស្រាយមិនបានលឿនដូចអ្វីដែលប្រជាពលរដ្ឋចង់បាននោះ ទេ ព្រោះត្រូវសិក្សាច្រើនទៅលើអង្គហេតុ៖ «គ្មានហេតុផលណា យើងត្រូវទៅមូលដ្ឋានទេ ដូចជា ឥឡូវឈ្មោះ ក ទទួលបានអីៗហើយ អីចឹងឧទាហរណ៍ ដល់ពេលការងារមួយចំនួនយើងត្រូវបញ្ជាក់ឡើងវិញយ៉ាងម៉េចពីអ្នកដែល មិនទាន់សិក្សា ត្រូវសិក្សា។ អ្នកដែលសិក្សាហើយ យើងពិនិត្យមើលនៅលើគោលនយោបាយដែលយើងដោះស្រាយ និងការទាមទាររបស់ប្រជាពលរដ្ឋ ពេលណាយើងទៅដល់ស្រុក ដល់កន្លែងរដ្ឋបាល គឺដូចចុះទៅមូលដ្ឋានហើយ»។
មន្ត្រីសម្របសម្រួល នៃសមាគម អាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ លោកមានប្រសាសន៍ថា មន្ត្រីសាលាខេត្តបានសន្យាជាមួយតំណាងប្រជាពលរដ្ឋច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីនៅឡើយ។
យោងតាមឯកសារដែលវិទ្យុអាស៊ីសេរីទទួលបានពីសមាគម អាដហុក បានឲ្យដឹងថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាសុំដំណោះស្រាយនៅមុខផ្ទះលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដាក់បណ្ដឹងទៅសាលាខេត្តកោះកុង បិទផ្លូវជាតិលេខ៤៨ និងបានដាក់បណ្ដឹងនៅតាមស្ថានទូតមួយចំនួនទៀត។
ទើបនៅខែមេសា ឆ្នាំ២០១២ មានការអន្តរាគមន៍ពីព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងបរិស្ថាន។ ក្រុមហ៊ុន យូញៀន ឌីវិលឡុបមិន គ្រុប ខូអិលធីឌី បានទទួលសិទ្ធិអភិវឌ្ឍន៍លើដីទំហំ ៣៦.០០០ហិកតារ រយៈពេល ៩៩ឆ្នាំ ហើយប៉ះពាល់ដីរបស់ប្រជាពលរដ្ឋចំនួនពីរស្រុក គឺស្រុកបុទុមសាគរ និងស្រុកគីរីសាគរ។ ក្រុមហ៊ុននឹងអភិវឌ្ឍន៍តំបន់នេះ ទៅជាតំបន់ទេសចរណ៍ ទីក្រុងទំនើប និងទំនប់វារីអគ្គិសនី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment