http://www.khmer.rfi.fr/new-policy-concerning-land-conflict
ចំពោះការជួលដីធ្លី ការបញ្ចប់កិច្ចសន្យាជួលត្រូវមានការជូនដំណឹងជាមុន យ៉ាងតិច ១ឆ្នាំ
RFI/Channa Siv
ដោយ ប៉ែន បូណា
មួយសប្តាហ៍បន្ទាប់ពីការដាក់ចេញគោលនយោបាយថ្មីក្នុង បញ្ហាដីធ្លីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពលរដ្ឋជាច្រើនដែលសង្ស័យថា ខ្លួនអាចមានបញ្ហាដីធ្លីទៅថ្ងៃក្រោយ បានស្វះស្វែងរកខ្សែអាត់សំឡេងរបស់ប្រមុខរដ្ឋាភិបាលដើម្បី ទុកជាភស្តុតាង។ អ្វីដែលសំខាន់នៅត្រង់ថាពួកគេមានភាពកក់ក្តៅនៅពេលបានឮ សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប៉ុន្តែ ជារឿយៗ គោលនយោបាយឬបទបញ្ជារបស់នាយករដ្ឋមន្ត្រីមិនត្រូវបាន អនុវត្តឲ្យបានត្រឹមត្រូវឡើយ។ តើហេតុអ្វីបានជាដូច្នេះ?
វាមិនមែនជារឿងចៃនដន្យឡើយដែលប្រជាសហគមន៍នាំគ្នាផ្អើល រកខ្សែអាត់សំឡេងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានថ្លែងកាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍មុនស្តីពីបញ្ហាដីធ្លី។មិនចៃដន្យ ពីព្រោះថា បទពិសោធន៍បានបង្ហាញថា ខ្សែអាត់សំឡេងនោះគឺជាឯកសារភស្តុតាងយ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហា ទៅថ្ងៃក្រោយនៅពេលដែលអាជ្ញាធរអនុវត្តផ្ទុយពីគោលនយោបាយរបស់ប្រមុខ ដឹកនាំរដ្ឋាភិបាល។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាន ប្រកាសចេញគោលនយោបាយ«ដ៏សំខាន់»មួយទៀតសំដៅបញ្ចប់បញ្ហាដីធ្លីដ៏ រ៉ាំរ៉ៃ។សំខាន់នៅត្រង់ថាអំណឹះតទៅ រដ្ឋាភិបាលនឹងកាត់ដីចែកជូនប្រជាពលរដ្ឋណាដែលកំពុងរស់នៅលើដីមាន ទំនាស់ទោះជាដីនោះជារបស់រដ្ឋឬក៏ជារបស់ក្រុមហ៊ុនឯកជនក្តី។បើ និយាយសរុបន័យដោយខ្លីវិធានការថ្មីនេះនឹងអាចបញ្ចប់បញ្ហាដីធ្លី ទាំងស្រុងឬក៏អាចកាត់បន្ថយបានយ៉ាងច្រើននូវជម្លោះដីធ្លីនៅកម្ពុជា ប្រសិនបើគេអនុវត្តបានត្រឹមត្រូវ។ នេះជាអ្វីដែលមហាជនទូទៅ ក៏ដូចជាក្រុមសង្គមស៊ីវិលបាននាំគ្នាសាទរដោយក្តីកក់ក្តៅចំពោះ វិធានការរបស់រដ្ឋាភិបាល។
ប៉ុន្តែនៅលើទិដ្ឋភាពម្យ៉ាងទៀតភាពរងារមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ប្រសិនបើគេក្រឡេកមើលមេរៀនដែលបានបន្សល់ទុកជាច្រើនរួចទៅហើយនោះ។ តាមពិតនេះមិនមែនជាលើកដំបូងទេដែលប្រមុខរដ្ឋាភិបាលដាក់បញ្ជា ផ្ទាល់មាត់ទៅឲ្យអាជ្ញាធរថ្នាក់ក្រោមអនុវត្ត តែប្រសិទ្ធភាពហាក់មានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។គេនៅចាំបានបទបញ្ជា ឬក៏វិធានការក្តៅគគុកដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែងបទបញ្ជាស្តីពីការលុបបំបាត់«កុងត្រូលជជុះ»បទបញ្ជាស្តីពី ការទប់ស្កាត់«បទល្មើសព្រៃឈើ»ឬក៏បទល្មើសនេសាទជាដើម។ប៉ុន្តែ រហូតមកទល់ពេលនេះ បញ្ហាទាំងនោះនៅតែកើតមានមិនចេះចប់។ដើមចមដែលធ្វើឲ្យបទបញ្ហារបស់ នាយករដ្ឋមន្ត្រីសាបរលាបគឺមកពីការអនុវត្តមិនត្រឹមត្រូវរបស់ អាជ្ញាធរថ្នាក់ក្រោមនេះឯង។ទាំងនេះជាមេរៀនដែលប្រជាពលរដ្ឋទូទៅនៅ ចងចាំហើយដែលទាមទារឲ្យពួកគេប្រយ័ត្នប្រយែងជាងមុន។ការស្វះ ស្វែងរកខ្សែអាត់សំឡេងទុកជាភស្តុងតាងជាមធ្យោបាយមួយដើម្បីដាក់ គំនាបទៅលើអាជ្ញាធរនៅពេលដែលពួកគេអនុវត្តផ្ទុយពីបញ្ជា នាយករដ្ឋមន្ត្រី។
និន្នាការនេះក៏ជាចំណុចល្អមួយដែរសម្រាប់ការវិវឌ្ឍន៍សង្គមកម្ពុ ជាទាំងមូល។ ល្អនៅត្រង់ថាកាលពីមុនប្រជាពលរដ្ឋកម្ពុជា ជាទូទៅមិនសូវ រវីរវល់នឹងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយប៉ុន្មានទេហើយ ការរក្សាឯកសារទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយរឹតតែមិនមែនជា ទម្លាប់ឡើយ។ ប៉ុន្តែបញ្ហាជាញឹកញាប់ដែលបានកើតឡើងចំពោះមុខហាក់បាន ធ្វើឲ្យផ្នត់គំនិតមនុស្សផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមានមួយ។ យកល្អគេគួរតែថតសំឡេងរបស់អ្នកនយោបាយទាំងអស់ទុកជាឯកសារផង ជាពិសេសនៅពេលឃោសនាបោះឆ្នោតតែម្តងពីព្រោះខ្សែអាត់សំឡេងទាំងនោះហើយ ដែលជាភស្តុតាងសម្រាប់ធ្វើឲ្យពួកគេនឹកឃើញការសន្យារបស់ខ្លួន។
ងាកមកមើលបញ្ហាដីធ្លីវិញ ក្រុមអ្នកវិភាគសង្គមកម្ពុជាបានមើលឃើញថា ឆន្ទៈរបស់មេដឹកនាំក្នុងការដោះស្រាយបញ្ហាប្រាកដជាមានពីព្រោះថានៅ សតវត្សរ៍ទី២១នេះប្រហែលជាគ្មានមេដឹកនាំណាប្រាថ្នាចង់ឲ្យ សង្គមរបស់ខ្លួនជួបបញ្ហាស្មុគស្មាញច្រើននោះឡើយ។ ប៉ុន្តែគ្រាន់តែថា ដំណោះស្រាយបញ្ហាអាស្រ័យទៅលើសមត្ថភាពនិងភាពស្មោះត្រង់របស់អាជ្ញាធរ ដែលជាសេនាធិការរបស់រដ្ឋាភិបាលដែរ។ បញ្ហាជាច្រើនត្រូវគេមើលឃើញថាអាច ដោះស្រាយបានទោះបីជាមិនចាំបាច់មានបញ្ជាច្រើនលើកច្រើនសាររបស់ប្រមុខ រដ្ឋាភិបាលក៏ដោយ។
ភាពប៉ិនប្រសប់ដោយផ្អែកលើច្បាប់និងចៀសឲ្យផុតពីផលប្រយោជន៍បុគ្គល គឺជាទស្សនៈវិជ្ជាដ៏មានតម្លៃបំផុតសម្រាប់ដោះស្រាយបញ្ហាដីធ្លីក៏ដូចជា បញ្ហាផ្សេងទៀតដែរ៕

No comments:
Post a Comment