ដោយ ម៉ម មុនីរតន៍
ក្រុមប្រជាពលរដ្ឋដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា អ្នកភូមិប្រមាណជាង១០០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៣០០គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មិនទទួលបានចំណែកដីណាមួយពីក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន ទេ។ ពលរដ្ឋបន្តថា ការបែងចែកដីដែលមានទំហំ១,៥ហិកតារ សម្រាប់មួយគ្រួសារនេះ គឺពុំមានភាពសុក្រឹត និងបក្សពួកនិយម។
ពលរដ្ឋ៖ «កាលដែលគេចុះលើកមុន គេដើរមកចុះហើយ គេមានប្រាប់មានអី។ គេមកលបចុះស្ងាត់ៗ អ្នកណាចុះៗទៅ អ្នកណាអត់ៗទៅ ហ្នឹងណា។ មួយចំនួនខ្លះវាអត់បានចុះ ឥឡូវសុំគេចុះ គេមិនឲ្យចុះ វាពិបាកអញ្ចឹង វាតាមបក្សពួកតិចទៅ។ អភិបាលខេត្ត គាត់និយាយ គាត់ថា ឲ្យរៀបចំទាំងអស់ ទោះបីពីមុនមក ធ្លាប់ជេរសម្ដេចនាយក ក៏គាត់ត្រូវតែចែកដែរ។ ដល់ពេលម្សិលមិញ គេចុះមកធ្វើបញ្ជីហ្នឹង ខ្ញុំទៅ គេអត់ធ្វើឲ្យទេមួយចំនួន។ មួយចំនួន ដែលស៊ុមគ្រលុំជាមួយគេហ្នឹង គឺបានដល់៣ខ្សែណោះ ក្នុងមួយគ្រួសារ»។
កាលពីពេលថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់គោលការណ៍ក្នុងការបែងចែកដីសម្បទានសង្គមកិច្ច ឲ្យពលរដ្ឋក្រោម៥ហិកតារចុះ ក្នុងមួយគ្រួសារ។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះ ពីលោកឧកញ៉ា សូ ងួន នៅថ្ងៃទី១៩ ខែមិថុនា។ ក៏ប៉ុន្តែ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា សូ ងួន បានឲ្យដឹងថា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចដំណើរការ និងបញ្ចៀសនូវបញ្ហា ក្រុមហ៊ុនរបស់លោកនឹងអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល ដោយកាត់ដីដែលមានផលប៉ះពាល់មួយផ្នែក សម្រាប់ពលរដ្ឋ។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តកំពត គឺលោក ខូយ ឃុនហួរ លោកមានប្រសាសន៍នៅថ្ងៃទី១៩ ខែមិថុនា ថា ការបែងចែកដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ដែលរងផលប៉ះពាល់នេះ គឺធ្វើឡើងដោយមិនមានភាពលាក់លៀម សុក្រឹត និងអនុវត្តទៅតាមគោលការណ៍ស្មើភាពគ្នា។
លោក ខូយ ឃុនហួរ៖ «រឿងហ្នឹង គ្មានពីណាបែងចែកឲ្យខុសគ្នាទេ។ ឥឡូវហ្នឹង គេរៀបចំទីតាំងសិន ដល់ការបែងចែក យើងនឹងពិនិត្យមើលជាក់ស្ដែងទៅលើបងប្អូនដែលនៅជាក់ស្ដែង អាហ្នឹងគឺយើងនឹងរៀបចំស្រួលហើយ អត់អីទេ»។
បើយ៉ាងនេះក្តី អ្នកសម្របសម្រួលសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តកំពត គឺអ្នកស្រី ទ្រី ឈួន អ្នកស្រីហៅការអនុវត្តន៍ក្នុងការបែងចែកដីរបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន នេះថា ធ្វើឡើងដោយគ្រាន់តែបន្លំ និងបិទបាំងពីសកម្មភាពនៃការទន្ទ្រានយកដីពលរដ្ឋ ខណៈដែលវិវាទក្នុងជម្លោះដីធ្លីនេះ កំពុងបន្តផ្ទុះស្ទើរគ្រប់តំបន់ ក្នុងឃុំព្រៃពាយនេះ នៅឡើយនោះ។
អ្នកស្រី ទ្រី ឈួន៖ «ទន្ទឹមគ្នានឹងការអាជ្ញាធរថ្នាក់ជាតិ បានន័យថា អភិបាលខេត្តគាត់ទៅផ្សះផ្សា ទៅរកដំណោះស្រាយឲ្យប្រជាជននៅកន្លែងមួយ នៅក្នុងក្រុមហ៊ុនតែមួយ ប៉ុន្តែនៅក្នុងក្រុមហ៊ុនតែមួយហ្នឹងដែរ បែរជានៅតំបន់ផ្សេងនោះទំនាស់កំពុងតែកើតឡើង»។
នៅបន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជា ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។ ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ ៤ចំណុច ក្នុងនោះ ១.ផ្អាកបណ្ដោះអាសន្នការផ្តល់ដីសម្បទានសេដ្ឋកិច្ច ២.ក្រសួងស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ៣.ចំពោះក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន នឹងត្រូវដកហូតមកវិញ និងដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋដោយផ្ទាល់ និង ៤.ចំពោះសម្បទានដីសេដ្ឋកិច្ច ដែលទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលមុនចេញបទបញ្ជា នេះ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន៕
2012-06-19
អ្នកភូមិព្រៃពាយ ក្នុងខេត្តកំពត ចោទប្រកាន់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ថា មិនបានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល ក្នុងការបែងចែកប្លង់ដីសម្រាប់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅក្នុងសហគមន៍។ក្រុមប្រជាពលរដ្ឋដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា អ្នកភូមិប្រមាណជាង១០០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៣០០គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មិនទទួលបានចំណែកដីណាមួយពីក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន ទេ។ ពលរដ្ឋបន្តថា ការបែងចែកដីដែលមានទំហំ១,៥ហិកតារ សម្រាប់មួយគ្រួសារនេះ គឺពុំមានភាពសុក្រឹត និងបក្សពួកនិយម។
ពលរដ្ឋ៖ «កាលដែលគេចុះលើកមុន គេដើរមកចុះហើយ គេមានប្រាប់មានអី។ គេមកលបចុះស្ងាត់ៗ អ្នកណាចុះៗទៅ អ្នកណាអត់ៗទៅ ហ្នឹងណា។ មួយចំនួនខ្លះវាអត់បានចុះ ឥឡូវសុំគេចុះ គេមិនឲ្យចុះ វាពិបាកអញ្ចឹង វាតាមបក្សពួកតិចទៅ។ អភិបាលខេត្ត គាត់និយាយ គាត់ថា ឲ្យរៀបចំទាំងអស់ ទោះបីពីមុនមក ធ្លាប់ជេរសម្ដេចនាយក ក៏គាត់ត្រូវតែចែកដែរ។ ដល់ពេលម្សិលមិញ គេចុះមកធ្វើបញ្ជីហ្នឹង ខ្ញុំទៅ គេអត់ធ្វើឲ្យទេមួយចំនួន។ មួយចំនួន ដែលស៊ុមគ្រលុំជាមួយគេហ្នឹង គឺបានដល់៣ខ្សែណោះ ក្នុងមួយគ្រួសារ»។
កាលពីពេលថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់គោលការណ៍ក្នុងការបែងចែកដីសម្បទានសង្គមកិច្ច ឲ្យពលរដ្ឋក្រោម៥ហិកតារចុះ ក្នុងមួយគ្រួសារ។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះ ពីលោកឧកញ៉ា សូ ងួន នៅថ្ងៃទី១៩ ខែមិថុនា។ ក៏ប៉ុន្តែ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា សូ ងួន បានឲ្យដឹងថា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចដំណើរការ និងបញ្ចៀសនូវបញ្ហា ក្រុមហ៊ុនរបស់លោកនឹងអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល ដោយកាត់ដីដែលមានផលប៉ះពាល់មួយផ្នែក សម្រាប់ពលរដ្ឋ។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តកំពត គឺលោក ខូយ ឃុនហួរ លោកមានប្រសាសន៍នៅថ្ងៃទី១៩ ខែមិថុនា ថា ការបែងចែកដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ដែលរងផលប៉ះពាល់នេះ គឺធ្វើឡើងដោយមិនមានភាពលាក់លៀម សុក្រឹត និងអនុវត្តទៅតាមគោលការណ៍ស្មើភាពគ្នា។
លោក ខូយ ឃុនហួរ៖ «រឿងហ្នឹង គ្មានពីណាបែងចែកឲ្យខុសគ្នាទេ។ ឥឡូវហ្នឹង គេរៀបចំទីតាំងសិន ដល់ការបែងចែក យើងនឹងពិនិត្យមើលជាក់ស្ដែងទៅលើបងប្អូនដែលនៅជាក់ស្ដែង អាហ្នឹងគឺយើងនឹងរៀបចំស្រួលហើយ អត់អីទេ»។
បើយ៉ាងនេះក្តី អ្នកសម្របសម្រួលសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តកំពត គឺអ្នកស្រី ទ្រី ឈួន អ្នកស្រីហៅការអនុវត្តន៍ក្នុងការបែងចែកដីរបស់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន នេះថា ធ្វើឡើងដោយគ្រាន់តែបន្លំ និងបិទបាំងពីសកម្មភាពនៃការទន្ទ្រានយកដីពលរដ្ឋ ខណៈដែលវិវាទក្នុងជម្លោះដីធ្លីនេះ កំពុងបន្តផ្ទុះស្ទើរគ្រប់តំបន់ ក្នុងឃុំព្រៃពាយនេះ នៅឡើយនោះ។
អ្នកស្រី ទ្រី ឈួន៖ «ទន្ទឹមគ្នានឹងការអាជ្ញាធរថ្នាក់ជាតិ បានន័យថា អភិបាលខេត្តគាត់ទៅផ្សះផ្សា ទៅរកដំណោះស្រាយឲ្យប្រជាជននៅកន្លែងមួយ នៅក្នុងក្រុមហ៊ុនតែមួយ ប៉ុន្តែនៅក្នុងក្រុមហ៊ុនតែមួយហ្នឹងដែរ បែរជានៅតំបន់ផ្សេងនោះទំនាស់កំពុងតែកើតឡើង»។
នៅបន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជា ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។ ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ ៤ចំណុច ក្នុងនោះ ១.ផ្អាកបណ្ដោះអាសន្នការផ្តល់ដីសម្បទានសេដ្ឋកិច្ច ២.ក្រសួងស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ៣.ចំពោះក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន នឹងត្រូវដកហូតមកវិញ និងដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋដោយផ្ទាល់ និង ៤.ចំពោះសម្បទានដីសេដ្ឋកិច្ច ដែលទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលមុនចេញបទបញ្ជា នេះ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន៕
No comments:
Post a Comment