(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 11:16:AM) | ដោយ: រតនា
ភ្នំពេញ:
ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចទាំងក្នុង
និងក្រៅប្រទេស
បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពរស់នៅរបស់ប្រជាពលើរដ្ឋ
ទូទៅ ជាពិសេស
គឺពលរដ្ឋកម្ពុជាដែលកំពុងប្រឈមទៅនឹងស្ថានភាពក្រីក្រស្រាប់
ដោយកក្តាចំពោះមុខជាច្រើនដូចជា ការបាត់ដីធ្លី ការបណ្តេញចេញ
អំពីហិង្សាក្នុងគ្រួសារ និងការរំលោភបំពានដោយកក្តាផ្សេងដូចជា
បញ្ហាសង្គម បញ្ហសន្តិសុខ
និងនយោបាយដែលជុំរុញឲ្យមានការធ្វើចំណាកស្រុក។
ពលរដ្ឋកម្ពុជាមួយចំនួនខ្លះបានស្វះស្វែងការងារធ្វើស្ទើរគ្រប់
ច្រកល្ហក ដើម្បីរកថវិកាទ្រទ្រង់ជីវភាពគ្រួសារ
និងការរស់នៅបានសមរម្យដោយមិនគិតពីបញ្ហាគ្រោះថ្នាក់ខ្លះហ៊ាន
ចំណាកស្រុកទាំងខុសច្បាប់
ចេញពីស្រុកកំណើតដោយប្រថុយប្រថានយ៉ាងគ្រោះថ្នាក់តាមរយៈមេខ្យល់
ស្វែងរកការងារធ្វើនៅប្រទេសជិតខាង សង្ឃឹមថា
នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងធ្វើការងារក្នុងស្រុក។
លោក ធន សារាយ ប្រធានអង្គការសិទ្ធមនុស្សអាដហុក បានមានប្រសាសន៍ថា ការធ្វើចំណាកស្រុកធ្វើឡើងតាមរូបភាពពីរយ៉ាងគឺចំណាកស្រុកស្របច្បាប់ និងចំណាកស្រុកមិនស្របច្បាប់។ ចំពោះទិដ្ឋភាពទូទៅនៃបញ្ហារំលោភបំពាន និងការប្រឈមរបស់ពលករពលការិនីមានដូចជា ការបង្ខំឲ្យធ្វើការហួសកំលាំងគ្មានពេលសំរាក ធ្លាក់ខ្លួនឈឺមិនមានការព្យាបាល ការធ្វើទារុណកម្មវាយដំរបួសធ្ងន់ ការបើកប្រាក់ខែមិនគ្រប់ចំនួន ឬខ្លះទៀតមិនបានទទួលប្រាក់ឈ្នួលទេ និងខ្លះត្រូវចាប់ដាក់គុកនិងការបង្ខំធ្វើការ
ងារបន្តអណត្តិ ដោយខុសច្បាប់ និងផ្តាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាដើម។ល។ លោកបន្តថា ក្នុងករណី១៤១បណ្តឹងដែលអាដហុកទទួលបានរយៈពេល៤ខែ ក្នុងឆ្នាំ២០១២(គឺពីខែមករា ដល់ខែមេសា ឆ្នាំ២០១២) នេះគឺមាន១៤៥១ករណីមាន៩៤ករណីស្មើ៧០.១៤ភាគរយនៅ២៤ខេត្តក្រុង ទូទាំងប្រទេសដែលបានប្តឹងចូលមក គឺបណ្តាលមកពីបាត់ការទំនាក់ទំនងរវាងពលករនិងពលការិនីដែលទៅធ្វើការ នៅក្រៅប្រទេសដូចជា ប្រទេសម៉ាឡេស៊ី. ថៃ. អាហ្វ្រិកខាងត្បូង. ចិន. សាំងហ្កាពួរ. ជប៉ុន. ហ្វីជីជាដើម។
ជាមួយគ្នានេះដែរ ពលករ និងពលការិនីខ្មែរ ដែលជាជនរងគ្រោះដោយសារតែការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅ ប្រទេស ដែលអង្គការអាដហុក សហការជាមួយអង្គការទេសន្តប្រវេសន៍អន្តរាជាតិ (IOM) ដែលជាដៃគូនិងរាជរដ្ឋាភិបាលកម្ពុជា ជួយសង្គ្រោះមកវិញនោះ បាននិយាយបង្ហាញពីទុក្ខលំបាកដែលពួកខ្លួនបានជួបនាពេលកន្លង។
កញ្ញាជា សុខា មានស្រុកកំណើតនៅខេត្តកពង់ឆ្នាំង ដែលទើបវិលត្រឡប់មកដល់ស្រុកកណើតនៅខែមិថុនា ឆ្នាំ២០១២ នាពេលថ្មីៗនេះបាននិយាយរៀបរាប់ទាំងទឹកភ្នែកអួលដើមករប្រាប់ អ្នកកាសែតថា នាងបានចេញទៅធ្វើបំរើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន ក្នុងស្រុកមួយដែលបានទៅឃោសនាជ្រើសរើពលការិនីទៅធ្វើការនៅ ម៉ាឡេស៊ីនោះ បានរយៈពេល១ឆ្នាំ ៣ខែ មិនបានទទួលប្រាក់ឈ្នួលសូម្បីតែមួយសេន។ កញ្ញាសុខាបាននិយាយទាំងទឹកភ្នែកបន្តថា “ដោយសារតែគ្រួសាខ្ញុំមានជីវភាពក្រលំបាក ទើបខ្ញុំស្ម័គ្រចិត្តទៅធ្វើការជាអ្នកបំរើនៅតាមផ្ទះនៅម៉ាឡេស៊ី តែបែរជាទទួលរងការវាយធ្វើបាបនិងបង្ខំឲ្យធ្វើការជាច្រើនម៉ោង ស្ទើរតែគ្មានពេលសំរាកហើយមិនបានទទួលប្រាក់ឈ្នួលទៀត”។
នៅក្នុងអំឡុងពីខែមករា ដល់ខែមេសា ឆ្នាំ២០១២ អាដហុកបានទទួលបណ្តឹង និងអន្តរាគមន៍លើករណីពលករ ពលការិនីចំណាកស្រុកទៅតាមឈ្មួញដោយមិនស្របច្បាប់មានចំនួន៧ករណី ស្មើ៥.៣៨ភាគរយ នៃចំនួនករណីចំណាកស្រុកទាំងអស់ដែលមានពលករ ពលការិនី យ៉ាងយោចណាស់ចំនួន៨១នាក់(ស្ត្រី២៨នាក់. បុរស៥៣នាក់) ដែលភាគច្រើនជាការធ្វើចំណាកស្រុកមិនស្របច្បាប់ គឺទៅប្រទេសថៃ ឬឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅប្រទេសផ្សេងដែលធ្វើឡើងតាមរយៈការអូសទាញរបស់មេខ្យល់ ឬតាមអ្នកដែលធ្លាប់ឆ្លងដែនទៅក្រៅប្រទេស ឬជាការប្រថុយប្រថានសម្រេចចិត្តដោយខ្លួនឯង៕

No comments:
Post a Comment