ក្បួនឡានរបស់សកម្មជនការពារព្រៃឈើ បានចេញពីទីរួមខេត្តកោះកុង ទៅដល់ចំណុចវាលបី ក្នុងស្រុកមណ្ឌលសីមា នៅម៉ោងជាង ១១ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២។ នៅកន្លែងដែលឃាតក បាញ់សម្លាប់លោក ឈុត វុទ្ធី ក្រុមអ្នកការពារព្រៃឈើ បានកាច់មែកឈើ ធ្វើជារូបសំណាកសពលោក ឈុត វុទ្ធី ដោយបិទរូបថតនៅមុខរូបសំណាក់នោះ ហើយពាក់មួកឆាងម៉ាង ដែលលោកឈុតវុទ្ធី ចំណាំពាក់។ ប្រជាពលរដ្ឋ និងព្រះសង្ឃ នាំគ្នាអុចធូប ហើយដើរជាជួរ ចម្ងាយប្រមាណ ១០០ ម៉ែត្រ ទៅកន្លែងលោក ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់ កាលពីថ្ងៃ២៦មេសា។ នេះបើតាមការរៀបរាប់របស់លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ដែលបានធ្វើដំណើរតាមក្បួនឡានជាមួយនឹងសកម្មជនការពារព្រៃឈើ និងអ្នកការពារសិទ្ធិមនុស្ស។
លោកអ៊ិនគង់ជិត បានឲ្យដឹងថា សកម្មជនការពារព្រៃឈើ បានជួបជុំគោរពវិញ្ញាណក្ខន្ធ ដោយមានព្រះសង្ឃ សូត្រធម៌ ឧទ្ទិសកុសលដល់សពលោកឈុតវុទ្ធី ថ្លែងវិយោកថា និងចំណាប់អារម្មណ៍របស់សង្គមស៊ីវិល ព្រមទាំងតំណាងសកម្មជនការពារព្រៃឈើ។
សកម្មជនសិទ្ធិមនុស្សបានបន្ថែមថា សកម្មជនការពារព្រៃឈើ ដែលធ្លាប់បានចូលរួមសកម្មភាពដើរល្បាតការពារព្រៃឈើ ជាមួយនឹងលោកឈុតវុទ្ធី ក៏បានថ្លែងទាមទារឲ្យរដ្ឋាភិបាល ចាប់អ្នកដៃដល់ពិតប្រាកដ យកមកផ្តន្ទាទោស ហើយសកម្មជនទាំងនោះ ក៏បានថ្លែងប្តេជ្ញាចិត្ត ចូលរួមការពារព្រៃឈើបន្តទៀត ដោយមិនរួញរា។
ក្រៅពីជួបជុំគោរពវិញ្ញាណក្ខន្ធសពលោកវុទ្ធី ក្រុមសកម្មជនការពារព្រៃឈើ ដែលរួមទាំងសកម្មជនការពារព្រៃឡង់ បានចូលទៅក្នុងការដ្ឋានអារឈើរបស់ក្រុមហ៊ុននៅជិតនោះ ប៉ុន្តែមិនបានចូលព្រៃជ្រៅ ដើម្បីដើរល្បាត រុករកបទល្មើសព្រៃឈើ ក្នុងជួរភ្នំក្រវាញនោះទេ។
តាមសកម្មជនការពារព្រៃឈើ ក្នុងការដ្ឋានរបស់ក្រុមហ៊ុន នៅកន្លែងលោកឈុតវុទ្ធី ស្លាប់នោះ គឺក្រុមហ៊ុនបានដឹកជម្លៀសម៉ាស៊ីនអារឈើ គំនរឈើ និងវល្លិ៍ម្លៀត ត្រូវបានដឹកចេញអស់ថ្មីៗនេះ។ នៅក្រុមហ៊ុននោះ មានប៉េអឹមច្រើននាក់ ឈរការពារ និងហាមមិនឲ្យប្រជាសហគមន៍ប៉ះពាល់កម្ទេចឈើ ដែលសេសសល់ឡើយ។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ក្រុមពលរដ្ឋ រួមទាំងព្រះសង្ឃ បានជិះឡាន វិលត្រឡប់ ទៅកាន់ទីរួមខេត្តកោះកុងវិញ។
សកម្មជនសិទ្ធិមនុស្ស បានឲ្យដឹងថា ពលរដ្ឋជាសកម្មជនការពារព្រៃឈើ នៅខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចរារាំង មិនឲ្យឡើងជិះឡានចេញពីភូមិកំណើតឡើយ៕

No comments:
Post a Comment