Saturday, May 5, 2012

Dear partners,


I am happy to send you a copy of the press release that announces the forthcoming visit of the United Nations Special Rapporteur on the Human Rights situation in Cambodia, Surya P. Subedi. As stressed in the text, he will focus this time his visit on the issue of Economic and other Land concessions in Cambodia. In this respect he will meet with civil society organizations that specifically work on this issue.
May I take the opportunity to remind you that you are most welcome to send to the Special Rapporteur at any time of the year information on specific allegations of human rights violations on different issues. His email address is srcambodia@ohchr.org, or through our office in Phnom Penh.
 General information of the working procedures of Special Rapporteurs can be found in the webpage of the Office of the United Nations High Commissioner for Human Rights in Geneva (http://www.ohchr.org/EN/HRBodies/SP/Pages/Welcomepage.aspx).
Yours sincerely,

James Heenan

Deputy Representative and Officer in Charge
ដៃគូទាំងឡាយជាទីរាប់អាន,
ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមផ្ញើជូនលោក/លោកស្រីនូវសេចក្តីប្រកាសព័ត៌មានមួយច្បាប់ ដែលប្រកាសអំពីដំណើរទស្សនកិច្ច របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី​ ។ ដូចបានគូសបញ្ជាក់នៅក្នុងអត្ថបទនៃសេចក្តី ប្រកាសព័ត៌មាននេះស្រាប់ ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ នឹងផ្តោតជាសំខាន់លើបញ្ហា សម្បទានដីសេដ្ឋកិច្ច និងសម្បទានដីដទៃទៀតនៅកម្ពុជា។ អាស្រ័យហេតុនេះ លោកនឹងជួបប្រជុំជាមួយ អង្គការសង្គមស៊ីវិលទាំងឡាយដែលធ្វើការជាក់លាក់លើបញ្ហានេះ។
ឆ្លៀតឱកាសនេះ ខ្ញុំសូមជំរាបថា លោក/លោកស្រី អាចផ្ញើព័ត៌មានគ្រប់ពេលវេលាក្នុងឆ្នាំនេះ ទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រាល់ការអះអាងជាក់ លាក់ទាំងឡាយអំពីការរំលោភសិទ្ធិមនុស្សលើវិស័យផ្សេងៗ។ អាស័យដ្ឋានអ៊ីម៉េលរបស់អ្នករាយការណ៍ ពិសេសគឺ srcambodia@ohchr.org ឬតាមរយៈការិយាល័យយើងខ្ញុំនៅរាជធានីភ្នំពេញ។
ព័ត៌មានទូទៅអំពីនីតិវិធីការងាររបស់អ្នករាយការណ៍ពិសេសផ្សេងៗ អាចរកឃើញក្នុងគេហទំព័រ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងហ្ស៊ឺណែវ។
(http://www.ohchr.org/EN/HRBodies/SP/Pages/Welcomepage.aspx).
ដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ,
ចេមស៍ ហ៊ីណិន
តំណាងរង និងជាមន្រ្តីទទួលបន្ទុកការិយាល័OHCHR
Welcome page

No comments:

Post a Comment