Tith Sothea: Death of Chut Wutty and In Ratana in Koh Kong were accidental (sic!)
Tith Sothea (right) showing the CPP divine comedy |
By Eng Kim Chean
DAP-news
Translated from Khmer by Soy
Phnom Penh – In the morning of 05 May 2012, the joint committee to investigate the death of Chut Wutty, President of the Natural Resource Protection Group, and In Ratana, a military police officer, held a press conference to show the cause of the death above.
Tith Sothea, the vice-president of the Press and Quick Reaction Unit (aka PQRU) of the Council of Ministers and a member of the investigation committee, said during the press conference that, following several days of investigation, the firing was accidental (sic!).
Tith Sothea explained that the reason the firing took place was because Chut Wutty and In Ratana had a violent verbal altercation. In Ratana, the military police officer, could not take it so he shot two rounds into Chut Wutty’s car. The bullet ricocheted and hit Chut Wutty causing his death. On the other hand, Ran Borath a security guard for the (unknown) logging company, when he saw the firing, he went in to intervene by wrestling with In Ratana. Then a misfiring ensued and 2 bullets hit In Ratana who died on the spot.
---------
KI-Media: The two reporters from the Cambodia Daily reported that the two men – Chut Wutty and In Ratana – did not die immediately after the shooting, but the soldiers present at the scene prevented anybody from taking the two men to hospital. Obviously, these are minor details for the investigation comedy, oops, we meant committee. A few days ago, the Bayon TV station (owned by Hun Mana, Hun Xen's daughter) presented the exact same version of the story. Coincidence? Most likely not!
ទិត្យ សុធា សំដែងល្ខោនបាសាក់៖ ឃើញទេ ពពែស៊ីបាយមែន! ស្វាវាមិនចេះជ្រះជ្រាំអីវា! អេវំ!
ទិត្យ សុធា ៖ ករណីស្លាប់ ឈុត វុទ្ធី និង អ៊ិន រតនា នៅខេត្ត កោះកុង ជាការ ចៃដន្យ (sic!)
Saturday, 05 May 2012 10:15
ដោយ ៖ អេង គឹមជាង
DAP-News
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ នេះ គណៈកម្មការចម្រុះស៊ើបអង្កេត ករណីការស្លាប់ របស់ប្រធានអង្គការ ការពារធនធានបរិស្ថាន លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថ លោក អ៊ិន រតនា បានធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីហេតុផល នៃករណីខាងលើ ។
លោក ទិត្យ សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិក នៃគណៈកម្មការស៊ើបអង្កេត ករណីស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា បានថ្លែងក្នុងសន្និសីទថា បន្ទាប់ពីបានចុះស៊ើបអង្កេតអស់ជាច្រើនថ្ងៃរួចមក ឃើញថា ករណីខាងលើគឺជាការផ្ទុះអាវុធដ៏ចៃដន្យមួយ ។
លោក ទិត្យ សុធា បានពន្យល់ហេតុការណ៍នោះថា មូលហេតុដែលមានការផ្ទុះអាវុធ គឺដោយសារតែលោក ឈុត វុទ្ធី និង អ៊ិន រតនា បានទាស់សម្តីគ្នាយ៉ាងខ្លាំង ។ អ៊ិន រតនា ដែលជាមន្ត្រីរាជអាវុធទ្រាំមិនបាន នឹងសម្តីរបស់ ឈុត វុទ្ធី ក៏បាញ់២គ្រាប់ ទៅលើរថយន្តលោក ឈុត វុទ្ធី រួចផ្លាតគ្រាប់ចូលក្នុងរថយន្តត្រូវចំលោក ឈុត វុទ្ធី ស្លាប់តែម្តង ។ ដោយឡែកឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខការពារកន្លែងកាប់ឈើ ឃើញមានការ ផ្ទុះអាវុធក៏ចូលអន្តរាគមន៍ ដោយមានការប្រតាយប្រតប់ជាមួយឈ្មោះ អ៊ិន រតនា ធ្វើឲ្យរាកៃកាំភ្លើងត្រូវចំឈ្មោះ អ៊ិន រតនា ចំនួន ២គ្រាប់ ស្លាប់នៅនឹងកន្លែង ៕
KI-Media: ជយោ! ល្អមើលណាស់រឿង កំប្លែង ទិត្យសុធា! មានឈុតទី២ ទៀតទេ? គ្រាន់តែ ដូរសាច់រឿង៤ដង ទៅហើយ អ្នកណាមិនវង្វេង ក៏ត្រូវតែវង្វេងដែរ!!!
No comments:
Post a Comment