ក្រុមអ្នកភូមិពីសហគមន៏ បឹងកក់ និង បុរីកីឡា ប្រមាណជាង៥០នាក់ នាព្រឹកថ្ងៃច័ន្ទនេះ បានលើកគ្នា រួមទាំងកូនតូចៗរបស់គេផង យកចាន ឆ្នាំងទៅដាំបាយ នៅច្រកចូលពីខាងមុខ សាលាក្រុងភ្នំពេញ ដើម្បីដាក់ការជម្រុញ ឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី របស់ពួកគេឲ្យបាន ឆាប់រហ័ស ។
ស្ត្រីអ្នកភូមិបឹងកក់ ដែលមានពាក់អាវយឺតពណ៌ ផ្ទៃមេឃ អង្គុយទទូលឆ័ត្រ ត្រៀបត្រា បានធ្វើការ ទាមទារឲ្យអាជ្ញាធរ ត្រូវតែធ្វើការវាស់វែង កំណត់ឲ្យច្បាស់ នូវ ផ្ទៃដីទំហំ ១២, ៤៤ ហិកតា ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យប្រជាពលរដ្ឋ សម្រាប់ការអភិវឌ្ឍន៏លំនៅដ្ឋាននៅនឹងកន្លែង និងប្រឆាំងចំពោះការកាត់ឈ្មោះប្រជាពលរដ្ឋ៩១ គ្រួសារចេញពីបញ្ជីឈ្មោះដែលត្រូវទទួលបានដីនោះ ។
ចំណែកអ្នកភូមិពីសហគមន៏ បុរីកីឡាវិញ បានធ្វើការទាមទារ ឲ្យអាជ្ញាធរ ដាក់ការជម្រុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារ ឲ្យគ្រប់តាមការសន្យាចំនួន១០ល្វែង ។ ពោលគឺត្រូវសាងសង់បន្ថែម២ល្វែងទៀត សម្រាប់ឲ្យអ្នកភូមិស្នាក់នៅ ខណៈដែលពេលនេះ មានអ្នកភូមិ ១០០គ្រួសារកំពុងប្រឈមចំពោះការគ្មាន បន្ទប់អគារសម្រាប់ស្នាក់នៅ នោះ ៕
ក្រុមអ្នកភូមិបឹងកក់ និង បុរីកីឡា លើកកូនជញ្ជូនចៅ ទៅដាំបាយនៅពីមុខសាលាក្រុង ទាមទារឲ្យដោះស្រាយបញ្ហាដីធ្លី
One month and 3 Days of 13 BKL detained in Prey Sor Correction Center with 6m x 15m with 70 people? 1.3 square mater stayed with 4 prisoners. (24 May - 27 June 2012). Mam Sonando detained since 17 July 2012 without trial yet. Chan Soveth invite by PP court on 24 August 2012. Mrs. Yorm Bopha detained in Prey Sar on 4 September 2012 and she charged for 3 year on 27 December 2012.. Now she was detaining for 222 Days (26 Jan 2013)
Monday, May 21, 2012
ក្រុមអ្នកភូមិបឹងកក់ និង បុរីកីឡា លើកកូនជញ្ជូនចៅ ទៅដាំបាយនៅពីមុខសាលាក្រុង ទាមទារឲ្យដោះស្រាយបញ្ហាដីធ្លី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment