Sunday, May 13, 2012

លោក កឹម សុខា សង្ឃឹមថា ឈ្នះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ១/៣ និង ២៦ អាសនៈ ក្នុងការ​បោះឆ្នោតជាតិ ឆ្នាំក្រោយ​

ភ្នំពេញ: ​គណបក្ស​សិទ្ធិមនុស្ស កំពុង​រៀបចំ​បណ្តា​ញន​យោ​បាយ​របប​ស់​គណបក្ស អោយបាន​រឹងមាំ នៅ​ថ្នាក់មូលដ្ឋាន​ឃុំ​សង្កាត់ និង​ដើម្បី​ផ្សព្វផ្សាយ គោលនយោបាយ​គណបក្ស ទៅដល់​អ្នកបោះឆ្នោត នៅតាម​ឃុំ​សង្កាត់ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​ចូលមក​ដល់ ចាប់ពី​ថ្ងៃទី​១៨ ឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១២​។

​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ថ្លែង​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១២ ក្នុងពេល​លោក​ទៅ​ចូលរួម​ជួបជុំ​សកម្មជន​របស់លោក នៅ​ខេត្តកណ្តាល​ថា នៅក្នុង​អំឡុង​យុទ្ធនាការ​នោះ លោក​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ទូទាំងប្រទេស ដល់​ថ្នាក់មូលដ្ឋាន ផ្សព្វផ្សាយ​ពី​គោលនយោបាយ​គណបក្ស ដល់​អ្នកបោះឆ្នោត​។

​ លោក​បានបង្ហាញ​នូវ​សកម្មភាព​ធ្វើ​យុទ្ធនាការ នៅតាម​ខេត្ត​រាជធានី ដែល​លោក​ជា​អ្នកដឹកនាំ ដូចជា នៅ​ថ្ងៃទី​១៨ ខែឧសភា ជា​ថ្ងៃ​បើកឆាក​ឃោសនាបោះឆ្នោត​ដំបូង គឺ​ធ្វើ​នៅ​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៩ ខែឧសភា ធ្វើ​យុទ្ធនាការ​នៅ​ខេត្តកំពង់ចាម និង​ក្រុង​សួង​។ នៅ​ថ្ងៃទី​២០ ខែឧសភា ធ្វើ​យុទ្ធនាការ​នៅ​ខេត្តកំពង់ធំ ព្រះវិហារ និង​ថ្ងៃទី​២១ ខែឧសភា ធ្វើ​យុទ្ធនាការ​នៅ​ខេត្តសៀមរាប និង​ថ្ងៃ​បន្តបន្ទាប់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។​

​លោក កឹម សុខា បានបង្ហាញ​នូវ​ពាក្យស្លោក សម្រាប់​យុទ្ធនា​ការឃោសនា មានដូចជា កំណែទម្រង់រដ្ឋបាល​សាធារណៈ ពាក្យស្លោក “​ដូរ​មេឃុំ គណបក្ស មកជា​មេឃុំ បម្រើ​ខ្មែរ​” “​ដូរ​មេឃុំ​ការពារ​ថៅកែ ដាក់​មេឃុំ​ការពារ​រាស្ត្រ​” និង​“​ដូរ​មេឃុំ​កុម្មុយនីស្ត ដាក់​មេឃុំ​សិទ្ធិមនុស្ស​”​។

​លោក កឹម សុខា បាន​រំពឹងទុក​ថា គណបក្ស​សិទ្ធិមនុស្ស នឹង​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់ តាមរយៈ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០០១២ យ៉ាងតិច អាសនៈ ១ ភាគ ៣ នៃ​អាសនៈ​ក្រុមប្រឹក្សា​ទូទាំងប្រទេស នៅ​អាណត្តិ​ទី​៣​។

​ ជាមួយគ្នា​នោះ លោក​ក៏បាន​រំពឹងទុក​ថា គណបក្ស​សិទ្ធិមនុស្ស នឹង​កើន​សម្លេង​សន្លឹកឆ្នោត​ពី ៣ អាសនៈ នៅពេល​បច្ចុប្បន្ន ទៅដល់ ២៦ អាសនៈ ឬ​លើស​នេះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា នីតិកាល​ទី​៥ នៅ​ឆ្នាំ​២០១៣​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១២ គណបក្ស​សិទ្ធិមនុស្ស បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ដែលមាន​តំណាង​មកពី ៥​ស្រុក ក្នុង​ខេត្តកណ្តាល​។ ពិធី​ជួប​ជុំនោះ បានធ្វើ​ឡើង នៅ​ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ និង​គណៈកម្មការ​រៀប​ចំ​បោះឆ្នោត​ឃុំ ប៉ុន្តែ​បែរជា​អនុប្រធាន​ភូមិ​ព្រែក​លួង ឈ្មោះ ស៊ុម ធន បាន​ចាក់​មេក្រូ​រំខាន​វេទិកា ក្រោមលេស ធ្វើបុណ្យ​។

​តែ​ទោះជា​ យ៉ាងណាក៏ដោយ វេទិកា​របស់​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា នៅតែ​ដំណើរការ​ចប់​ចុង ចប់​ដើម នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​៕​ 
លោក កឹម សុខា សង្ឃឹមថា ឈ្នះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ១/៣ និង ២៦ អាសនៈ ក្នុងការ​បោះឆ្នោតជាតិ ឆ្នាំក្រោយ​

No comments:

Post a Comment