កុំបន្ថែមទុក្ខ លើទុក្ខ ព្រោះតែប្រយោជន៍ ខ្លួន ចង់បានជំនួយ ពីបរទេស ក្នុងរឿង អ្នកភូមិបឹងកក់
ភ្នំពេញៈ ច្រវ៉ាក់ដៃ ច្រវ៉ាក់ជើងគឺប្រើសម្រាប់ បង្ខាំងខ្មាំងសត្រូវ និងបញ្ជូនមនុស្សទៅសម្លាប់ ប៉ុន្តែថ្មីៗនេះ នៅក្នុងរាជធានីភ្នំពេញ ច្រវ៉ាក់ដៃ ត្រូវ បានចាក់ ជាប់បន្តកន្ទុយគ្នា ទៅលើ ប្រជាពលរដ្ឋស្លូត ត្រង់គួរ ឲ្យអាណិត ដែលបានលង់ស្លុងតែ តាមការអូសទាញ របស់អង្គការមួយ ដែលខ្វះការពិចារណា ។
ទំនាស់ដីធ្លីដ៏រំារៃ នៅក្នុងតំ បន់បឹងកក់ បានបង្កឡើងឲ្យផ្ទុះអំពើហិង្សា និងការតវ៉ាជាច្រើនលើក ច្រើនសារ ក៏ព្រោះ ការអំពាវនាវឲ្យ ស្ ថាប័នពាក់ព័ន្ធ នានា របស់រដ្ឋាភិ បាល ជួយអន្តរាគមន៍ និងជម្រុញឲ្យសាលារាជធានីភ្នំពេញ ធ្វើការបោះបង្គោលកំណត់លើទីតាំ ងព្រំប្រទល់ដីទំហំ ១២.៤៤ ហិកតា ឲ្យបានច្បាស់លាស់ ការតវ៉ានេះ វាឈានដល់ ការដាក់ច្រវ៉ាក់ដៃ ច្រវ៉ាក់ ជើងខ្លួនឯង ហើយលើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្លះក៏បានស្រាតសំលៀ កបំពាក់ក្នុងការ តវ៉ាទាមទារនេះផងដែរ ។
ក្នុងបញ្ហាទំនាស់ នៃតំបន់បឹងកក់ នេះ ក្នុងនាមខ្ញុំជា ប្រជាពលរដ្ឋខ្មែ រម្នាក់ ចង់ឃើញនូវការដោះស្រាយមួយ ដោ យជោគជ័យ និងប្រកប ដោយប្រសិទ្ធិភាព រួមទាំងភាព យុត្តិធម៌ផង ហើយក៏សង្ឃឹមថា សាលារាជធានីភ្នំពេញ និងអនុវត្តតាម អនុក្រិត្យ របស់រា ជរដ្ឋភិបាលធ្វើការកាត់ដីចំនួ ន១២ ហិកតានេះ ទៅឲ្យប្រជាពលរដ្ឋ។
ជុំវិញនិងបញ្ហា ប្រជាពលរដ្ឋ ក្នុ ងតំបន់បឹងកក់ទាំងមូលនេះ រូបខ្ញុំក៏សូមធ្វើការកោតសសើរ និងថ្លែងអំណគុណ ដល់អង្គការក្រៅ រដ្ឋាភិបាលមួយចំនួន ដែលបានខិតខំ ជួយរកមធ្យោ បាយ ដោះស្រាយដល់ប្រជាពលរដ្ឋ មួយចំនួនក្នុងតំបន់បឹងកក់ ប៉ុន្តែក្នុងរឿងនេះ បែរជា មានអង្គការ ក្រៅរដ្ឋាភិបាលពីរបី បានធ្វើជ្រុលហួសឆ្ងាយ យកប្រជាពលរដ្ឋស្លូតត្រង់ទៅប្រើ ប្រាស់ ដូចជា អង្គការសិទ្ធិលំ នៅដ្ឋានរបស់លោក ស៊ា ភារម្យ ដែលបានឲ្យប្រជាពលរដ្ឋ ស្លូតត្រង់ នាំគ្នាយក ច្រវ៉ាក់ចាក់ដៃចាក់ ជាប់បន្តគ្នា ឲ្យរដឹក មិនតែប៉ុណ្ណឹងទេ ក៏ឈានដល់ឲ្យប្រជាពលរដ្ឋនាំគ្នា ដោះសំលៀកបំពាក់ក្នុងការតវ៉ាទៀ តផង ។
ទង្វើរបស់លោក ស៊ា ភារម្យ ប្រធានអង្គការសិទ្ធិលំនៅដ្ឋាន ត្រូវបានគេមើលថា ធ្វើហួសឆ្ងាយ ពីអ្វីដែលប្រជាពលរដ្ឋចង់បាន ហើយទង្វើនេះមិនមែនជាការស្វែ ងរកដំណោះស្រាយជូនអ្នក ភូមិបឹងកក់ដែលកំពុងជួបទុក្ខលំបា កនោះទេ តែបែរជាបន្ថែមទុក្ខលើទុកទៅវិញ ក៏ព្រោះតែចង់ បានគម្រោងជំនួយពីបរទេស ភ្លេចគិតពីសិទ្ធិប្រជាពលរដ្ឋ សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់អ្នក ភូមិ ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប បានដឹ ងហើយថា ច្រវ៉ាក់ដាក់មនុស្សរបៀបនេះ គឺមានតែក្នុងរបបអាវខ្មៅប៉ុលពត ដ៏ពិឃាតនោះទេ ប៉ុន្តែលោក ស៊ា ភារម្យ បែរជានាំអ្នកភូមិ ដ៏ស្លូតត្រង់ ដាក់ច្រវ៉ាក់ដៃខ្លួនឯង ហើយថែមទំាងឲ្យនាំគ្នាដោះអាវ ស្រាតខោទៀតទៀតផង។ តើពួគគេទាំងនោះជាមនុស្សរឺក៏ជា ទាសករ ? ចុះប្រសិនបើក្រុមគ្រួសារ លោក នាំគ្នាដោះអាវ ស្រាតខោ ដាក់ច្រវ៉ាក់ ខ្លួនឯងយ៉ាងនេះ តើលោកមានអារម្ភយ៉ាងណា ? ហើយសួរថា ហេតុអ្វីមិនយកក្រុមគ្រួរសា ររបស់លោក មកចូលរួមធ្វើការ តវ៉ាស្រាតខោអា វជាមួយក្រុមអ្នកភូមិផង ខ្លួនចោទថាក្រុមអាជ្ញាធរបាន ប្រព្រឹត្តហួសពីច្បាប់ ប៉ុន្តែខ្លួនបែរជានាំប្រជាពលរដ្ ឋស្រាតខោ ស្រាតអាវ បន្ថែមទុក្ខលើទុក្ខ ហួសជាងគេទៅទៀត ។
រូបខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនទៀត តើទប់ទឹកភ្នែកបានទេ បើឃើញបងប្អូនខ្លួនធ្វើ របៀបនេះ ហើយវាច្បាស់ជាឈឺចិត្ត ខ្លោចផ្សារជាក់ជាមិនខាន នៅពេលឃើញប្រពន្ធ ម្តាយឬបងប្អូននាំគ្នាដាក់ច្រវ៉ាក់ដើ រដូចទាសករ និងស្រាតខោអាវតាមទីសាធារណៈ មនុស្សមិន ដូចមនុស្សយ៉ាងនេះ។
ដូច្នេះជាការអំពាវនាវរបស់ខ្ញុំ ទាំងអាជ្ញាធរ ទំាងប្រជាពលរដ្ឋ គួរតែនាំគ្នាបន្តធ្វើការជជែកដោយ អហិង្សារហូត រកបាននូវស្វែងរកដំណោះស្រាយ បើទោះបីជាជជែកមិន ត្រូវគ្នាភ្លា មៗ ក៏ត្រូវព្យាយាមជជែកហើយ ជជែកទៀត ទាល់តែត្រូវ ដោយ អត់ហ្មត់ តស៊ូ ព្យាយាម រក មធ្យោបាយហើយ ទាល់តែចេញ ជាលទ្ធិផលជាផ្លូវការ ដើម្បីទទួលបានជោគជ័យទាំងអស់ គ្ នា ។ ការដោះស្រាយដោយសន្តិវិធី ការចូលរួមជជែកស្វែងរកដំណោះស្ រាយគឺជាមធ្យោបាយ ដែលល្អបំផុតសម្រាប់ ស្រាយទំនាស់ មិនមែនទាមទារឈ្នះចាញ់ និងត្រូវ រៀងៗខ្លួន នោះទេ ប្រសិនជាអាច គួរណាស់តែសម្បទានគ្នាទៅវិញទៅ មកម្នាក់បន្តិចៗ ក្នុងការជជែកទៀតសោត ប្រសិនបើឯកភា ពគ្នា ចំណុចណាយើង គួរតែធ្វើកិច្ចព្រមព្រៀង ទទួលយក ហើយ ព្យាយាមជជែកនូវចំណុច ដែលមិនទា ន់ឯកភាពគ្នាបន្តទៀត ។
អត្ថបទទាំងស្រុងខាងលើនេះ ជាទស្សនៈរបស់មិត្តអ្នកអាន ដែលផ្ញើមកកាន់មជ្ឈមណ្ឌល ព័ត៌មាន ដើម អម្ពិល
ទំនាស់ដីធ្លីដ៏រំារៃ នៅក្នុងតំ
ក្នុងបញ្ហាទំនាស់ នៃតំបន់បឹងកក់
ជុំវិញនិងបញ្ហា ប្រជាពលរដ្ឋ ក្នុ
ទង្វើរបស់លោក ស៊ា ភារម្យ ប្រធានអង្គការសិទ្ធិលំនៅដ្ឋាន ត្រូវបានគេមើលថា ធ្វើហួសឆ្ងាយ ពីអ្វីដែលប្រជាពលរដ្ឋចង់បាន ហើយទង្វើនេះមិនមែនជាការស្វែ
ប្រជាពលរដ្ឋខ្មែរគ្រប់រូប បានដឹ
រូបខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនទៀត តើទប់ទឹកភ្នែកបានទេ បើឃើញបងប្អូនខ្លួនធ្វើ របៀបនេះ ហើយវាច្បាស់ជាឈឺចិត្ត ខ្លោចផ្សារជាក់ជាមិនខាន នៅពេលឃើញប្រពន្ធ ម្តាយឬបងប្អូននាំគ្នាដាក់ច្រវ៉ាក់ដើ
ដូច្នេះជាការអំពាវនាវរបស់ខ្ញុំ
អត្ថបទទាំងស្រុងខាងលើនេះ ជាទស្សនៈរបស់មិត្តអ្នកអាន ដែលផ្ញើមកកាន់មជ្ឈមណ្ឌល ព័ត៌មាន ដើម អម្ពិល
កុំបន្ថែមទុក្ខ លើទុក្ខ ព្រោះតែប្រយោជន៍ ខ្លួន ចង់បានជំនួយ ពីបរទេស ក្នុងរឿង អ្នកភូមិបឹងកក់
No comments:
Post a Comment