Friday, May 11, 2012

ស្រុកគេ មានគេមានអញ ស្រុកស្មែរ មានតែអញ និងអាត្មាអញ

ស្រុកគេ មានគេមានអញ ស្រុកស្មែរ មានតែអញ និងអាត្មាអញ
លោក​នីកូឡា សាកូហ្ស៊ី ក្រោយ​ពី​បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត យប់​ថ្ងៃ​អាទិត្យ ៦ឧសភា ២០១២ (REUTERS/Yves Herman)
សាកល្បងពិចារណាស្រុកគេស្រុកយើង

​ថ្ងៃ ចន្ទ 07 ឧសភា 2012
ដោយ សេង ឌីណា
Radio France Internationale

លោក​សាកូហ្ស៊ី​ បរាជ័យ​ ​ដោយសារ​ អត្តចរិត​បុគ្គល​ ជាង​កម្មវិធី​នយោបាយ

ក្នុងរយៈពេល​ជាង ៥០ឆ្នាំ​ចុងក្រោយ​នេះ មានតែ​ប្រធានាធិបតី​បារាំង​ពីររូប​ប៉ុណ្ណោះ ដែល​មិន​បាន​ជាប់ឆ្នោត​អាណត្តិ​ទី២ គឺ​លោក Valéry Giscard d’Estaing (កាល​ពីឆ្នាំ​១៩៨១) និង​លោក​ Nicolas Sarkozy កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ។ លោក​សាកូហ្ស៊ី​ជាប់​ឯតទគ្គកម្ម​ជា​ប្រធានាធិបតី​ផុតអាណត្តិ ដែល​មាន​ប្រជាប្រិយភាព​ទាប​បំផុត។ ក៏ប៉ុន្តែ មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ប្រជាជន​បារាំង​មិន​ ចូលចិត្ត​លោក​សាកូហ្ស៊ី គឺ​មក​ពី​អត្តចរិត និង​របៀប​ដឹកនាំ​ ច្រើន​ជាង​គោលនយោបាយ​របស់​គាត់។

បើ​គេ​ពិនិត្យ​ទៅតាម​លក្ខណៈ​សត្យានុម័ត គេ​អាច​ឃើញ​ថា នៅ​ក្នុងរយៈពេល​ ៥ឆ្នាំ​កន្លង​ទៅនេះ លោក​នីកូឡា សាកូហ្ស៊ី បាន​ធ្វើ​កំណែទម្រង់​ធំៗ​មួយចំនួន ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទៅថ្ងៃ​អនាគត ដូចជា កំណែទម្រង់​អាយុ​ចូលនិវត្តន៍ និង​កំណែទម្រង់​សកលវិទ្យាល័យ ជាដើម។ ថ្វីដ្បិត​តែ​​បារាំង​ត្រូវបាន​បាត់បង់​ចំណាត់ថ្នាក់​បំណុល AAA ក៏ប៉ុន្តែ រដ្ឋាភិបាល​បារាំង​នៅតែ​អាច​បោះ​មូលបត្រ​បំណុល​លក់ ក្នុង​អត្រាការប្រាក់​ទាប ធៀប​នឹង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។
Click to Read More ...

No comments:

Post a Comment