មេដឹកនាំសហជីពរៀបចំញត្តិដើម្បីដាក់ឲ្យអាស៊ានជួយដោះស្រាយ
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
© ចាន់ណា/rfi
មេដឹកនាំសហជីពជាច្រើនបានជួបជុំគ្នានៅព្រឹកថ្ងៃអាទិត្យ នេះនៅទីក្រុងភ្នំពេញដើម្បីពិភាក្សាអំពីគម្រោងដាក់ញត្តិទៅកាន់ ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងនាមប្រធានអាស៊ាននៅមុនកិច្ចប្រជុំជា បន្តបន្ទាប់ខាងមុខនេះ។ ញត្តិនោះមានគោលដៅទាមទារឲ្យអាស៊ានពិភាក្សានិងដោះស្រាយបញ្ហាមួយ ចំនួនដូចជា បញ្ហាកម្មករ គ្រូបង្រៀន បញ្ហាពលករចំណាកស្រុក និងគម្លាតរវាងលក្ខខណ្ឌការងារនៅក្នុងតំបន់។
មេដឹកនាំសហជីពចំនួន៧ បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនដែលពួកគេគ្រោងរៀបចំដាក់ញត្តិទៅ ប្រធានអាស៊ាន សម្រាប់កិច្ចប្រជុំនាពេលខាងមុខ។ មេដឹកនាំសហជីពទាំងនោះចង់ឲ្យកម្ពុជាដែលជាប្រធានអាស៊ានលើកយកបញ្ហា របស់កម្មករ គ្រូបង្រៀន និងការបាញ់ប្រហាររបស់ទាហានថៃមកលើពលករខ្មែរជាដើម មកពិភាក្សានិងដោះស្រាយ។ សហជីពដែលបានចូលរួមពិភាក្សាអំពីបញ្ហានេះមានដូចជា សហភាពសហជីពកម្ពុជា សម្ព័ន្ធសហជីពកម្មករឧស្សាហកម្មកាត់ដេរ សហព័ន្ធអភិវឌ្ឍន៍កម្ពុជា សហព័ន្ធសហជីពការងារ រួមជាមួយសហជីពមួយចំនួនទៀត។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានឲ្យដឹងថា មេដឹកនាំសហជីពគ្រោងដាក់ញត្តិជូនប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងនាម ប្រធានអាស៊ានដើម្បីឲ្យជួយដោះស្រាយបញ្ហាជាច្រើនដូចជា បញ្ហាគម្លាតឆ្ងាយគ្នានៅក្នុងតំបន់ទាក់ទងនឹងគ្រូបង្រៀននិង កម្មករ។ បញ្ហាលក្ខខណ្ឌការងារ និងសុខភាពរបស់កម្មករ បញ្ហាទាក់ទងទៅនឹងពលករខ្មែរដែលធ្វើចំណាកស្រុក ហើយត្រូវទាហានថៃបាញ់សម្លាប់ រួមទាំងបញ្ហាមួយចំនួនទៀត នៅក្នុងនោះ ក៏មានបញ្ហាដីធ្លី និងបញ្ហាព្រំដែនផងដែរ។ បើយោងតាម លោក រ៉ុង ឈុន ញត្តិនោះនឹងត្រូវដាក់មុនកិច្ចប្រជុំអាស៊ាននាខែកក្កដាខាងមុខ ដើម្បីឲ្យប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ឲ្យថ្នាក់ដឹកនាំអាស៊ាន ដែលបានចូលរួមពិភាក្សានិងដោះស្រាយ។
គួរកត់សម្គាល់ថា នៅមុនកិច្ចប្រជុំកំពូលអាស៊ានដែលទើបតែបិទបញ្ចប់កាលពីថ្ងៃពុធ អង្គការសង្គមស៊ីវិលជាច្រើនក៏បានប្រមូលផ្តុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីត្រៀមលើកបញ្ហាជាច្រើនប្រាប់មេដឹកនាំអាស៊ាន។ ប៉ុន្តែ ទីបំផុតទៅ ក្រុមអង្គការសង្គមស៊ីវិលបានបែងចែកគ្នាជាពីរក្រុម។ ក្រុមទី១ ដែលគេស្គាល់ថា មាននិន្នាការទៅរករដ្ឋាភិបាលត្រូវបានអាស៊ានទទួលស្គាល់ជាដៃគូ និងអនុញ្ញាតឲ្យចូលជួបពិភាក្សា។ ចំណែកក្រុមសង្គមស៊ីវិលមួយក្រុមទៀតដែលរដ្ឋាភិបាលចាត់ទុកថា មាននិន្នាការប្រឆាំងមិនត្រូវបានប្រធានអាស៊ានអនុញ្ញាតឲ្យជួប ពិភាក្សាទេ។
យ៉ាងណាក៏ដោយ តំណាងសង្គមស៊ីវិលទាំងនោះ បានព្យាយាមធ្វើឲ្យសំឡេងរបស់ពួកគេបានឮដល់មេដឹកនាំបណ្តាប្រទេស អាស៊ានតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ពួកគេបានធ្វើសកម្មភាពមួយចំនួននៅក្រៅកិច្ចប្រជុំកំពូលដូចជា ការចុះពិនិត្យតំបន់មានជម្លោះដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡាជាដើម៕

No comments:
Post a Comment