សុក្រ 06 មេសា 2012
លោក កែប ជុតិមា៖«
ប្រជាជនក្នុងទីក្រុងភ្នំពេញមានមោទនភាពដែលបានក្លាយជាម្ចាស់ផ្ទះ
រៀបចំកិច្ចប្រជុំកំពូលអាស៊ាន »

លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍
ទី៧ មេសានេះ គឺលោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ។
ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោក កែប
ជុតិមាបានសម្តែងពីមោទនភាពរបស់សាលាក្រុងភ្នំពេញដែលបានរៀបចំ
កិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ។ ទន្ទឹមគ្នានេះ
លោកចៅហ្វាយក្រុងក៏បានកោតសរសើរប្រជាជនរស់ក្នុងទីក្រុងដែលចូលរួម
យ៉ាងសស្រាក់សស្រំា។ ទាក់ទងនឹងបញ្ហាស្ទះចរាចរណ៍ប្រចំាថ្ងៃ លោក កែប
ជុតិមាបានប្រាប់ពីគម្រោងសាងសង់ស្ពានអាកាសទី៣ នៅស្ទឹងមានជ័យ
និងគម្រោងបង្កើតឲ្យមានមធ្យោបាយដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុង
និងការសាងសង់ផ្លូវ Tramway៕
No comments:
Post a Comment