Thursday, 22 March 2012
អាដហុក៖ ឆ្នាំ២០១១ មានពលរដ្ឋយ៉ាងតិច ៤២៧នាក់ រងការចោទប្រកាន់ ៩៥នាក់ចាប់ខ្លួន ៤៨នាក់ជាប់ឃុំដោយសារជម្លោះដីធ្លី
ភ្នំពេញ: ថ្ងៃទី 22
មីនា 2012, ម៉ោង នៅក្នុងឆ្នាំ២០១១
ដែលជាឆ្នាំមួយផ្តល់នូវដីសម្បទានសេដ្ឋកិច្ចច្រើន
រហូតដល់កាត់ដីចេញពីឧទ្យានជាតិ ពីតំបន់ការពារសត្វ និងរុក្ខជាតិ
តាមរយៈការធ្វើអនុប្បយោគពីដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ
មកជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋ។ ក្នុងឆ្នាំ២០១១
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន ១២៣ អនុក្រឹត្យ
ដើម្បីផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន
ដែលមានផ្ទៃដីចំនួន ៧៥១.៨៨២ ហិកតា។ នេះបើតាមការលើកឡើងរបស់លោក ធន
សារាយ ប្រធានសមាគមអាដហុក នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២២
ខែមីនា ឆ្នាំ២០១២ ផ្សព្វផ្សាយរបាយការណ៍សិទ្ធិដីធ្លី
និងលំនៅដ្ឋានឆ្នាំ២០១១ នៅទីស្នាក់ការសមាគមអាដហុក។
លោក ធន សារាយ បាននិយាយថា ផ្ទៃដីជាងពីរភាគបី បានកាត់ចេញពីដីការពារដោយព្រះរាជក្រឹត្យ ហើយមានដីតែ ២១៩.៤២៥ ហិកតាប៉ុណ្ណោះ ដែលមិនប៉ះពាល់ដីការពារដោយព្រះរាជក្រឹត្យ។ តួលេខនេះបញ្ជាក់ឲ្យឃើញច្បាស់ថា នៅប្រទេសកម្ពុជា ពុំមានដីទំនេរច្រើនទៀតទេ សម្រាប់ផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើននេះ ក៏ជាមូលហេតុដ៏ចម្បងផងដែរ ដែលបង្កឲ្យមានទំនាស់ដីធ្លីនាពេលបច្ចុប្បន្ន និងទៅបណ្តាឆ្នាំខាងមុខៗទៀត។ គិតមកទល់នឹងឆ្នាំ២០១១ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចប្រមាណ ២.២៧៦.៣៤៩ ហិកតា ទៅដល់ក្រុមហ៊ុនចំនួន ២២៥ ក្រុមហ៊ុន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតាមរយៈអនុក្រឹត្យផ្តល់ដីសម្បទាន សេដ្ឋកិច្ច ពីប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់។
ចំនួនដីសម្បទាន សេដ្ឋកិច្ចនេះ អាចមានច្រើនជាងនេះទៀត ព្រោះមានក្រសួងមួយចំនួនទៀត មានសិទ្ធិផ្តល់សម្បទានដីសេដ្ឋកិច្ចសម្រាប់វិស័យផ្សេងៗ ដូចជា ដីសម្បទានសម្រាប់រុករករ៉ែ ៥៦ សម្បទាន តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមានផ្តល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ពង្រីកតំបន់សេដ្ឋកិច្ច ពិសេស ដែលមានចំនួន ២២ សម្បទានទៀត។
លោក ធន សារាយ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១១ តុលាការបានចោទប្រកាន់ទៅលើតំណាងភាគីប្រជាពលរដ្ឋមានចំនួន ៤២៧ ករណី ច្រើនជាងឆ្នាំ២០១០ ដែលមានតែជាង ៣០០ ករណីប៉ុណ្ណោះ ក្នុងជម្លោះដីធ្លីគ្រប់ប្រភេទ។ ក្រៅពីជម្លោះសម្បទានដីសេដ្ឋកិច្ច ក៏មានបញ្ហាលើការបណ្តេញសហគមន៍ក្រីក្រចេញដោយបង្ខំពីទីក្រុង ដោយអាជ្ញាធរមានសមត្ថកិច្ច។ រហូតមកទល់ឆ្នាំ២០១១ មានសហគមន៍ចំនួន ១២៧ សហគមន៍ ត្រូវបានបណ្តេញចេញ ក្នុងនោះមាន ៨១ សហគមន៍នៅក្នុងរាជធានីភ្នំពេញ។ ចំនួនប្រជាពលរដ្ឋដែលប៉ះពាល់ដោយការបណ្តេញចេញ មានចំនួន ៣០.០០៩ គ្រួសារ។ យោងតាមអង្គការធាងត្នោត មានសហគមន៍ក្រីក្រទាំងអស់ចំនួន ៧៣៣ នៅទូទាំងប្រទេស។ ដូច្នេះនៅមាន ៦០៦ សហគមន៍ទៀត ដែលអាចប្រឈមទៅនឹងការបណ្តេញចេញនាពេលអនាគតទៀត។
ប្រធានសមាគម អាដហុកបានបញ្ជាក់ថា ការដោះស្រាយជម្លោះដីធ្លីបានត្រូវអូសបន្លាយរាប់ឆ្នាំហើយ អ្នកដែលមានសមត្ថកិច្ចដោះស្រាយច្រើនមានភាពលម្អៀង ឬខ្លាចញញើតដល់ភាគីក្រុមហ៊ុន ដែលមានខ្នងក្រាស់ ឬភាគីអ្នកមានអំណាច។ ប្រការនេះបានបង្កឲ្យមានការកើនឡើងនូវការទាមទារតវ៉ាជាច្រើន មានការរារាំង ហាមឃាត់ និងវាយបំបែកដោយប្រើហិង្សា ពីសំណាក់កងកម្លាំងប្រដាប់អាវុធចំនួន ៣៦ លើក មកលើការទាមទារតវ៉ារបស់សហគមន៍រងគ្រោះទាំងនោះ។ ការប្រើប្រាស់ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក៏មានកាន់តែកើនឡើងដែរ។ ឆ្នាំ២០១១ មានមនុស្សយ៉ាងតិច ៤២៧ នាក់ បានត្រូវរងការចោទប្រកាន់ (ឆ្នាំ២០១០ មានតែ ៣១៩ ករណីប៉ណ្ណោះ) ក្នុងនោះមាន ៩៥ នាក់ បានត្រូវចាប់ខ្លួន ហើយរហូតមកដល់ពេលនេះ នៅមានមនុស្ស ៤៨ នាក់ទៀត ដែលកំពុងតែជាប់ឃុំឃាំងនៅឡើយ។ អ្នកនៅសល់ពីនេះ កំពុងរត់គេចខ្លួន ឬរង់ចាំការកាត់ក្តីពីតុលាការ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានមន្ត្រីសិទ្ធិមនុស្ស តំណាងរាស្ត្រ អ្នកសារព័ត៌មាន មេធាវី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជំទប់មួយចំនួនផងដែរ៕

No comments:
Post a Comment