Tuesday, March 27, 2012

សមាគមបីមិន ពេញចិត្តការទូទាត់ សងរបស់គម្រោង សាងសង់ផ្លូវរថភ្លើង

E-mail Print PDF
ភ្នំពេញៈ សមាគមបីរួមមាន សមាគមធាងត្នោត សមាគមស្ពានទៅកាន់ សន្តិភាពកម្ពុជា និងក្រុមការងារ ពិសេសសិទ្ធិលំនៅឋាន បានចេញសេចក្តីថ្លែងការណ៍ រួមមួយ សម្តែងការ មិនពេញចិត្តចំពោះ ការសម្រេចចេញថ្លៃ ទូទាត់សងដល់គ្រួសារ ដែលសម្រេចផ្លាស់ទីលំនៅ ដោយស្ម័គ្រចិត្ត មិនបានឆ្លុះបញ្ចាំងពីតម្លៃ ទីផ្សារនាពេល បច្ចុប្បន្ន ជាហេតុធ្វើឱ្យពួកគាត់ មិនមានលទ្ធភាព ក្នុងការរៀបចំកន្លែងថ្មី រស់នៅបានសមរម្យ ។
ក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ អាស៊ីហៅកាត់ថា ADB បានអនុម័ត លើរបាយការណ៍ ត្រួតពិនិត្យ ការស្ថាបនាផ្លូវ រថភ្លើងឡើងវិញ ដោយផ្អែកតាមតម្លៃទីផ្សារ កាលពីឆ្នាំ២០០៦ មិនឆ្លុះបញ្ចាំង ពីអតិផរណា នាពេលបច្ចុប្បន្ននោះទេ ។
លោក អៀង វុទ្ធី ប្រធានឃ្លាំមើលកម្មវិធី អភិវឌ្ឍសមាគមស្ពាន ទៅកាន់សន្តិភាពកម្ពុជា បានប្រាប់ មជ្ឈមណ្ឌលព័ត៌ដើមអម្ពិល តាមទូរស័ព្ទនៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ថា សមាគមន៍របស់លោក បានទាមទារឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី កែតម្រូវការទាត់សង ដល់ប្រជាជនជាច្រើនដង មកហើយ តែគម្រោងនេះមិនបាន សម្រេចឡើយ លោកថា នេះជាការប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋ កាលណាប៉ះពាល់អ្វី ប្រជាពលរដ្ឋ គួរធ្វើការទូទាត់សងគាត់ សងឱ្យបានសមរម្យវិញ ។
លោកបានបន្តថា “ការផ្តល់សំណងនេះ មិនយុត្តិធម៌ឡើយ សម្រាប់ប្រជាពលរដ្ឋ ក្រុមការងារអន្តរ ក្រសួងគួរធ្វើ ការដោះស្រាយឡើងវិញ ជូនប្រជាពលរដ្ឋ ព្រោះពួកខ្លះ ជំពាក់បំណុលគេ មិនអាចដោះស្រាយ ជីវភាពបានឡើយ” យ៉ាងណាក៏ដោយ មន្រ្តីទំនាក់ទំនង ធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា កញ្ញា រស់ សុធា មិនបានឆ្លើយទេ ចំពោះបញ្ហានេះ ដោយរុញសំនួរនេះ ទៅថ្នាក់លើ ។

ការកសាងផ្លូវរថភ្លើង ដែលទទួលខុសត្រូវដោយ ក្រុមហ៊ុនToll បានប្រកាសពន្យាពេល ស្ថាបនាផ្លូវរថភ្លើង មួយរយៈដោយសារខាតបង់ លើការចំណាយ លើសម្ភារៈថ្លៃពេក ចុះទម្រាំប្រជាពលរដ្ឋវិញ អាចដោះស្រាយ យ៉ាងម៉េចនិងបានទៅ បើសំណងមិនបានស្របតម្លៃ អតិផរណាទីផ្សារ ៕

No comments:

Post a Comment