បណ្ដាញការពារព្រៃឡង់ ជំនះធ្វើវេទិកាថ្ងៃទី២៨មីនា បើទោះជាមានការព្រមានចាប់ខ្លួន
ភ្នំពេញ:
មន្ត្រីអង្គការសិទ្ធិមនុស្ស
ដែលចូលរួមឃ្លាំមើលបណ្ដាញប្រជាពលរដ្ឋការពារព្រៃឡង់
បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ថា ប្រជាពលរដ្ឋជិត
៥០០នាក់ ដែលបានជិះម៉ូតូចំនួន ២៥០គ្រឿង ចូលទៅប្រមូលភស្ដុតាង ស្ដីពី
ការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់នោះ
បានឋិតនៅក្រោមការឃ្លាំមើលពីសំណាក់កងកម្លាំងអាជ្ញាធរ
ខ្លះស្លៀកឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិល។
លោក ចាន់ សុវ៉េត មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍តាមទូរស័ព្ទថា អ្នកភូមិជនជាតិភាគតិច ដែលមកពីខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ បានប្រមូលភស្ដុតាងជាច្រើន យកមកត្រៀមបង្ហាញនៅក្នុងវេទិកាសាធារណៈ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ប្រគល់ភស្ដុតាង ស្ដីពី ការកាប់បំផ្លាញព្រៃឈើ ជូនទៅមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងអង្គការជាតិ-អន្តរជាតិ ដែលពិធីនេះ នឹងធ្វើនៅភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក ចាន់ សុវ៉េត បានឲ្យដឹងថា តាមព័ត៌មានដែលទទួលបាន អាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រៀបចំវេទិកាប្រជាពលរដ្ឋ ដើម្បីបង្ហាញភស្ដុតាងពីការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ ដើម្បីប្រាប់ដល់មន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងរាស្ដ្រឲ្យបានដឹងនោះទេ។ ក៏ប៉ុន្តែ លោកបានអះអាងថា បណ្ដាញប្រជាពលរដ្ឋការពារព្រៃឡង់ នៅតែជំនះ ធ្វើវេទិកានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ដើម្បីបង្ហាញមតិជាតិ និងអន្តរជាតិ ឲ្យបានដឹងពីការបំផ្លិចបំផ្លាញព្រៃឡង់ ដែលធ្វើឲ្យក្លាយទៅជាវិនាសកម្មព្រៃឈើ ដ៏ធំមួយនៅក្នុងព្រៃឡង់ ដែលជាទ្រព្យសម្បត្តិរបស់កម្ពុជា និងទ្រព្យសម្បត្តិរបស់ប្រជាជាតិលើពិភពលោក។
លោក ចាន់ សុវ៉េត បានឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ បណ្ដាញប្រជាពលរដ្ឋ នឹងធ្វើការបិទផ្លូវចូលទៅកាន់ក្រុមហ៊ុនចំការកៅស៊ូ បើទោះបីជាអាជ្ញាធរបានរារាំង និងព្រមានពីការចាប់ខ្លួនអ្នកភូមិទាំងនោះក៏ដោយ។
ជាមួយគ្នានោះ លោកបានឲ្យដឹងទៀតថា សកម្មជនសំខាន់ៗពីររូប ត្រូវបានព្រមានចាប់ខ្លួន គឺលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោក ឈឹម សាវុធ មន្ត្រីសម្របសម្រួលកិច្ចការច្បាប់ សម្រាប់សហគមន៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ជាការកត់សម្គាល់ ព្រៃឡង់ជាព្រៃឈើធំជាងគេបង្អស់ ដែលមានស្លឹកឈើពណ៌បៃតងគ្រប់រដូវកាល ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា និងក្នុងឧបទ្វីបឥណ្ឌូចិន។ ព្រៃឡង់ មានទំហំ ប្រមាណ ៣.៦០០ គីឡូម៉ែត្រក្រឡា។ ព្រៃនេះ ហ៊ុំព័ទ្ធក្នុងខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។
សកម្មជនសិទ្ធិមនុស្ស និងប្រជាសហគមន៍ បានរាយការណ៍ថា ព្រៃឡង់ បានទទួលរងនូវការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាល បានសម្រេចផ្តល់ឲ្យក្រុមហ៊ុនឯកជន បានធ្វើឲ្យប៉ះពាល់ប្រជាសហគមន៍ ពិសេសជនជាតិដើមភាគតិច។ ប្រជាសហគមន៍ និងជនជាតិដើមភាគតិច មិនអាចចូលទៅរុករកអនុផលព្រៃឈើ ក្នុងព្រៃឡង់នោះទៀតឡើយ។
ក្នុងពេលកន្លងមក សកម្មជនសិទ្ធិមនុស្ស និងប្រជាសហគមន៍ព្រៃឡង់ បានបើកយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីការពារព្រៃឈើ ដោយចូលរុករក និងទប់ស្កាត់បទល្មើសកាប់ឈើដោយផ្ទាល់ នៅក្នុងព្រៃ ព្រមទាំងបើកយុទ្ធនាការស្វែងរកការគាំទ្រ នៅភ្នំពេញ។ ក៏ប៉ុន្តែជាញឹកញាប់ សកម្មភាពទាំងនោះ ត្រូវបានរារាំង ដោយអាជ្ញាធរ និងសមត្ថកិច្ច៕

No comments:
Post a Comment