ប្រជាពលរដ្ឋស្រុកស្នួ ល ខេត្តក្រចេះ ប្រមាណជា ៤០០ គ្រួសារ បានបិទផ្លូវសាជាថ្មី ដើម្បីអោយរដ្ឋាភិបាលដោះស្រាយដីធ្លីជូនពួកគាត់ - Kratie road closed in land dispute
គោលបំណងនៃការបិទ គឺទាមទារអោយរដ្ឋាភិបាល ដោះស្រាយដីធ្លី ជូនពួកគាត់ ពីបញ្ហាក្រុមហ៊ុន សម្បទាន ដីសេដ្ឋកិច្ច ចំនួន៤ ក្នុងនោះមាន ក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុនសុវណ្ណរិទ្ឋី ក្រុមហ៊ុនសំណាងអង្គរ និង ក្រុមហ៊ុនដែនណាម ។
កាលពីឆ្នាំ២០០៨ ប្រជាពលរដ្ឋបានរួមគា្នធើ្វលិខិតស្នើសុំដីទាំងនោះ រហូតសម្តេចនាយកមន្រ្តីហ៊ុន សែន បានចារលិខិតចំនួន ៦ដង ក្នុងគោលនយោបាយដោះសា្រយដីធ្លីជូនប្រជាពលរដ្ឋទាំង៥០០គ្រួសារក្នុងតំបន់នេះ ប៉ុន្តែរហូតដល់ពេលនេះមិនមានដំណោះស្រាយជាក់លាក់ណាមួយក្នុងការដកហូតដី ទាំងនោះប្រគល់ជូនប្រជាពលរដ្ឋឡើយព្រមទាំងមានលិខិតចេញដោយឯកឧត្តម ម៉ុក ណារ៉េត រដ្ឋមន្រ្តីក្រសួងបរិសា្ថន ថាប្រជាពលរដ្ឋ យល់ព្រមប្រគល់ ដីអោយ ក្រុមហ៊ុន ។
បើតាមការអះអាងរបស់តំណាងប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់ធា្លប់បានបិទផ្លូវជាច្រើនលើកហើយពេលនេះពួកនឹងបន្តការបិតផ្លូវ រហូតមានដំណោះសា្រយពីរដ្ឋាភិបាល
ពត៌មានលំអិតសូមទំនាក់ទំនង:
លោក ឈឹម សាវុធ អ្នកសំរួបសំរួលគំរោងវេទិការសាធារណ:និងបណ្តុះបណា្តល នៃមជ្ឃមណ្ឌលសិទ្ឋិមនុស្ស កម្ពុជា លេខទូរសព្ទ(៨៥៥)១២៨៩ ៩៨ ៥៨ /៨៨ ៩៩ ៦៩ ២៤១
អ្នកស្រី ហេង អូន តំណាងប្រជាពលរដ្ឋ លេខទូរសព្ទ័ (៨៥៥)៩៧ ៣៥ ៨៤ ៣១៤
Cheth Tan
Project Assistant
Community Training and Public forum
The Cambodian Center for Human Rights
#798, St 99, Sangkat Boeng Trabek,
Khan Chamkar Morn, Phnom Penh, Kigdom of Cambodia.
Mobile : (855-12) 80 62 95
Tel : (855-23) 72 69 01
Fax : (855-23) 72 69 02
E-mail : chethtorn@cchrcambodia.org
No comments:
Post a Comment