អាជ្ញាធរនិងម្ចាស់សណ្ឋាគារផ្អាកវេទិកាពលរដ្ឋអាស៊ានរបស់សង្គម ស៊ីវិល
សៅរ៍ 31 មិនា 2012 - 9:39 am | 188 views 9 1
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថា អាជ្ញាធរ
និងម្ចាស់សណ្ឋាគារបានផ្អាកវេទិកាប្រជាពលរដ្ឋអាស៊ានដែលផ្តោតទៅលើ
បញ្ហាសិទ្ធិដីធ្លី និងព្រឹត្តិការណ៍នៅប្រទេសភូមា ដោយថា
វាគឺជារឿងនយោបាយ។
លោកស្រី ធីតា ឃិះ នាយិការអង្គការសិទ្ធិមនុស្សក្នុងស្រុកឈ្មោះសីលការ និងជាប្រធានគណៈកម្មាធិការរៀបចំផែនការសម្រាប់វេទិកានេះបាននិយាយ ថា ម្ចាស់សណ្ឋាគារឡាក់គីស្តារមិនឲ្យពួកគាត់ធ្វើសិក្ខាសាលាលើប្រធាន បទទាំងនោះនៅសណ្ឋាគារទេ ដោយថាវាជារឿងនយោបាយ ហើយបញ្ហាដីធ្លី គឺជាបញ្ហារបស់អ្នកដឹកនាំ។ «គាត់ខ្លាចមានបញ្ហា គាត់សុំឲ្យយើងបិទ បើមិនអញ្ចឹងទេ គាត់នឹងបិទភ្លើងទាំងអស់ ចាក់សោរបន្ទប់លែងឲ្យយើងប្រើទាំងអស់»។
លោក អោម ម៉ិច ជនជាតិភាគតិចកួយមកពីខេត្តកំពង់ធំបាននិយាយថា គាត់ខកចិត្តចំពោះការលុបចោលវេទិកាស្តីពីបញ្ហាដីធ្លីនេះ ព្រោះវាជាបញ្ហាមួយប៉ះពាល់ទៅដល់សហគមន៍ជនជាតិភាគតិចទូទាំង ប្រទេស។
ដោយឡែកលោកស្រី ឃីន អូម៉ា អ្នកសម្របសម្រួលនៅអង្គការ Burma Partnership ដែលមានគម្រោងនិយាយអំពីប្រទេសភូមាបាននិយាយថា អាស៊ានឈានមកដល់ដំណាក់កាលនេះហើយ មិនគួរនៅតែមានការរឹតត្បិតទៀតនោះទេ ព្រោះវាជាមុខមាត់របស់រដ្ឋាភិបាល ហើយសូម្បីតែភូមានៅពេលនេះ ក៏មានការបើកទូលាយច្រើនដែរ។
វេទិកាដែលរៀបចំដោយអង្គការសង្គមស៊ីវិលនេះ មិនត្រូវបានរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ឡើយ ហើយរដ្ឋាភិបាលបានរៀបចំវេទិកាដូចគ្នានេះនៅសាលសន្និសីទចតុមុខដោយ មានការចូលរួម និងឧបត្ថម្ភពីរដ្ឋាភិបាល នៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅសប្ដាហ៍ក្រោយនេះ៕

No comments:
Post a Comment