អតីតអ្នកភូមិបុរីកីឡានៅទួលសំបូរកើតរោគ រាកក្អួត
ដោយ មុំ សុផុន
2012-03-10
អតីតអ្នកភូមិបុរីកីឡា ដែលអាជ្ញាធរបានជម្លៀសឲ្យទៅរស់នៅតំបន់ទួលសំបូរ ខណ្ឌដង្កោ ប្រមាណជាង ២នាក់ បានកើតជំងឺក្អួត និងរាកភ្លាមៗ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
១០-មីនា-២០១២៖
អតីតក្មេងនៅតំបន់បុរីកីឡា ដែលត្រូវផ្លាស់ឲ្យទៅនៅតំបន់ទួលសំបូរ
ខណ្ឌដង្កោ កើតជំងឺរាកក្អួត សម្រាកព្យាបាលជំងឺនៅផ្ទះ។
នាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ តែក្រោយពេលធូរស្រាល
គ្រូពេទ្យក៏បញ្ជូនត្រឡប់មកផ្ទះវិញ។
អ្នកស្រី ជួន សុផុន រស់នៅតំបន់ទួលសំបូរ បានថ្លែងឲ្យដឹងថា
ទាំងកូនក្មេង និងមនុស្សចាស់ចាប់មានអាការៈក្អួតចង្អោរ
ហើយខ្លះទៀតរាកជាបន្តបន្ទាប់ ចាប់ពីម៉ោងប្រហែល ៨ ដល់ម៉ោង ១០ព្រឹក៖
«ចៅខ្ញុំទាំង ៣នាក់ ក្អួតហើយរាកទៀត...
ស្រាប់រួចពីក្អួតហើយឡើងដេកលើគ្រែ ចេះតែក្អួតមកទៀត ខ្ញុំថា
បែបចៅខ្ញុំហ្នឹងពុលបបរ ពួកខ្ញុំក៏នាំគ្នាដឹកយកទៅពេទ្យ
ស្រាប់មកដល់ខ្ញុំទៀត ធ្វើទុក្ខខ្ញុំទៀត។ ខ្ញុំអត់ហូបបបរផង... »។
ក្រុមអ្នកភូមិបានថ្លែងថា ក្រុមអ្នកភូមិបានបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដោយមធ្យោបាយផ្ទាល់ ខ្លួន និងតាមរថយន្តសង្គ្រោះបន្ទាន់ផង។ ពួកគាត់បានថ្លែងថា ជំងឺរាក និងក្អួតចង្អោរកើតឡើយភ្លាមៗនេះ ទំនងដោយសារតែប្រភពទឹកប្រើប្រាស់របស់ពលរដ្ឋនៅតំបន់នោះមិនមាន គុណភាពល្អ ហើយពលរដ្ឋដែលរស់នៅតំបន់នៅហាក់មានបរិស្ថានអួអាប់ និងអាកាសធាតុក្ដៅខ្លាំង។
ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចម្ការដូង ជាយទីក្រុងភ្នំពេញ ដែលទទួលសង្គ្រោះព្យាបាលអ្នកជំងឺនៅមិនទាន់ហ៊ានសន្និដ្ឋានពី មូលហេតុនៃការកើតឡើងជំងឺនោះទេ តែពួកគាត់បានយកទឹកអណ្ដូងខួង ដែលអតីតប្រជាពលរដ្ឋបុរីកីឡានៅទួលសំបូរប្រើប្រាស់ ផ្ញើទៅមន្ទីរពិសោធន៍ ហើយមន្ត្រីនគរបាលក៏បានយកសំណល់អាហារដែលក្រុមប្រជាពលរដ្ឋបាន បរិភោគទៅពិនិត្យដែរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។

No comments:
Post a Comment