អ្នកភូមិបុរីកីឡាបន្តបុករុកទាមទារឲ្យតំណាងក្រុមហ៊ុន ផានអ៊ីម៉ិច ចេញមុខ
អង្គារ 13 មិនា 2012 - 10:45 am | សិលាពល | 41 views 0 0តបតាមការណាត់ ក្រុមអតីតអ្នកភូមិបុរីកីឡា ជាច្រើននាក់បានមកកាន់សាលាខណ្ឌ ៧មករាតាំងតែព្រឹកព្រហាម សម្រាប់ការជួបពិភាក្សាគ្នាមួយរវាង អាជ្ញាធរនិងតំណាងក្រុមហ៊ុនផានអ៊ីម៉ិច ដែលនឹងចាប់ផ្ដើម នៅវេលាម៉ោង៩ព្រឹកថ្ងៃអង្គារនេះ ។ ប៉ុន្តែពុំមានអ្នកណាម្នាក់ចេញមុខ មកជួបឡើយ សូម្បីតែអាជ្ញាធរខណ្ឌ ដែលបានណាត់ពួកគាត់នោះ។
ការនេះបានធ្វើឲ្យក្រុមអ្នកភូមិស្រែកតវ៉ាយ៉ាងកងរំបង នៅខាងមុខសាលាខណ្ឌ ដោយបានស្ដីបន្ទោស ចំពោះភាពមិនទទួលខុសត្រូវ របស់ក្រុមហ៊ុន និង អាជ្ញាធរ ដើម្បីដោះស្រាយបញ្ហាផ្ទះសម្បែងរបស់ពួកគាត់ ។
ការតវ៉ានេះ គឺបន្ទាប់គ្នា ខណៈកាលពីម្សិលមិញ ក្រុមអ្នកភូមិបានលើកគ្នា ទៅកាន់តុលាការក្រុងភ្នំពេញដើម្បីទាមទារឲ្យតុលាការនេះ រូតរះចាត់ការលើពាក្យបណ្ដឹងរបស់ពួកគាត់ដែលបានប្ដឹងក្រុមហ៊ុន ផានអ៊ីម៉ិច ទាក់ទងកិច្ចសន្យាសាងសង់អគារ ដែលបានដាក់មកកាន់តុលាការកាលពីខែកុម្ភះកន្លងទៅ ហើយពុំទាន់បានដោះស្រាយនៅឡើយនោះ ៕




No comments:
Post a Comment