អតីតអ្នកបុរីកីឡាបន្តក្រាញននៀលជិតកន្លែងបណ្តេញចេញ
អតីតអ្នកបុរីកីឡា
បន្តក្រាញននៀលជិតកន្លែងបណ្តេញចេញ
ជាង ២ ខែមកហើយ អតីតពលរដ្ឋរស់នៅសហគមន៍បុរីកីឡា
ក្នុងទីក្រុងភ្នំពេញបានក្រាញននៀល បោះតង់ និងជ្រកក្រោមសំយ៉ាបផ្ទះ
រស់នៅជិតកន្លែងដែលត្រូវបានគេបណ្តេញចេញ ទាំងបង្ខំ កាលពីថ្ងៃទី៣
ខែមករា។ អ្នករស់នៅបុរីកីឡាជាង ៣០០ គ្រួសារ
ត្រូវបានក្រុមហ៊ុនផានអ៊ីមិច និងអាជ្ញាធរ
បណ្តេញឲ្យទៅរស់នៅតំបន់ភ្នំបាត ក្នុងខេត្តកណ្តាល
និងមួយចំនួនបញ្ជូនទៅរស់នៅទួលសំបូរ ក្បែរពន្ធធនាគារព្រៃស។ ក្រុម
ពលរដ្ឋបុរីកីឡាបានព្យាយាមស្នើសុំឲ្យមានការសាងសង់ផ្ទះល្វែង
បន្ថែមចំនួន ២ អគារថែមទៀត
នៅបុរីកីឡាដើម្បីផ្តល់ឲ្យអ្នកដែលត្រូវបណ្តេញចេញបានចូលរស់នៅ
ដូចការសន្យាពីមុន៕
No comments:
Post a Comment