សាលារាជធានីភ្នំពេញជំរុញឲ្យខណ្ឌទាំង ៩ ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត
1 of 3
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមានការថតស្ប៉តផ្សព្វផ្សាយថ្មីមួយ ដោយធ្វើការជ្រើសយកផលិតកម្ម ខ្មែរមេគង្គហ្វៀម ដើម្បីផលិតជាស្ប៉តផ្សព្វផ្សាយ សម្រាប់ទីក្រុងស្អាត។
លោក កែប ជុតិមា ក៏បានស្នើឱ្យខណ្ឌទាំង ៩ រួសរាន់ទៅដាក់ពាក្យចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងនោះ ខណ្ឌត្រូវខិតខំអភិវឌ្ឍន៍ រៀបចំឱ្យមានសួនច្បារ ផ្លូវថ្នល់ សន្តិសុខសណ្តាប់ធ្នាប់។ ជារួម ការប្រឡង គឺត្រូវពឹងលើសមត្ថភាពហើយ ពោលគឺ មិនចាំបាច់មានរហូតដល់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ឬផ្លូវថ្នល់ល្អឥតខ្ចោះនោះទេ។ ម្យ៉ាងទៀត ការប្រឡងនេះមិនមែនប្រកួតយកចំណាត់ថ្នាក់លេខ១ នោះទេ គឺការប្រឡងយកស្តង់ដារទីក្រុងស្អាត។ ឥឡូវនេះភ្ញៀវទេសចរគេចង់បានតែកន្លែងណា ដែលមានភាពស្អាតដោយធម្មជាតិ បរិស្ថានល្អដោយធម្មជាតិ។
ការប្រឡងប្រណាំងវាយតម្លៃទីក្រុង ស្អាតនេះ មានការចូលរួមដោយទីក្រុងទាំង ២៦ របស់បណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា និងខណ្ឌទាំង ៩ ក្នុងរាជធានីភ្នំពេញ ហើយមូលដ្ឋាននៃការវាយតម្លៃស្តង់ដារទីក្រុងស្អាតនេះ ផ្អែកលើ ៧ ចំណុច ៖ ១-ការគ្រប់គ្រង និងរៀបចំបរិស្ថាន, ២-ភាពស្អាត, ៣-ការគ្រប់គ្រងសំណល់, ៤-បញ្ជ្រាបការយល់ដឹង, ៥-តំបន់បៃតង, ៦-សុវត្ថិភាពសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និង៧-ហេដ្ឋរចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។
ទីក្រុង និងខណ្ឌ ដែលបំពេញបានតាមលក្ខណៈវិនិច្ឆ័យស្តង់ដារទីក្រុងស្អាត នឹងទទួលបានពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានរូបផ្ការំដួលសម្រាប់រយៈពេល ៣ឆ្នាំ។
១-ផ្ការំដួល ៣ទង ត្រូវប្រគល់ជូនទីក្រុងដែលទទួលបានពិន្ទុពី ៥៨ - ៧៧ ស្មើនឹង ៧៥% នៃពិន្ទុសរុប។
២-ផ្ការំដួល ២ទង ត្រូវប្រគល់ជូនទីក្រុងដែលទទួលបានពិន្ទុពី ៤៦ - ៥៧ ស្មើនឹង ៦០% នៃពិន្ទុសរុប។
៣-ផ្ការំដួល ១ទង ត្រូវប្រគល់ជូនទីក្រុងដែលទទួលបានពិន្ទុពី ៣១ - ៤៥ ស្មើនឹង ៤០% នៃពិន្ទុសរុប៕
No comments:
Post a Comment