កុមារក្រីក្រ រស់នៅបុរីកីឡា ទទួល អំណោយមនុស្សធម៌ ពីសាលាមធ្យម សិក្សា ស្ដ្រីង រៀលញ៉ូវយ៉ក សហរដ្ឋអាមេរិក
ភ្នំពេញ ៖ កុមារក្រីក្រចំនួន ៣៨ នាក់ខ្លះ
កំពុងរស់នៅក្នុងសហគមន៍បុរីកីឡា ខ្លះត្រូវបាន បណ្ដេញចេញឱ្យទៅរស់នៅជាយក្រុង
ទទួល បានជំនួយឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ និងសៀវ ភៅសិក្សាមួយចំនួន
ពីសិស្សានុសិស្ស គ្រូបង្រៀន នៃសាលាមធ្យមសិក្សា ស្ដ្រីងរៀល រដ្ឋញ៉ូវយ៉ក
និងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ តំ ណាងសាលាបថមសិក្សា ស្ដ្រីងរៀល បានដឹក នាំអំណោយមនុស្សធម៌ទាំងនោះ ចែកដល់ដៃ កុមារក្រីក្រ លោកគ្រូ-អ្នកគ្រូ ដែលក្នុងនោះផង ដែរ ក៏មានសៀវភៅបណ្ដុះបណ្ដាលអំពីកម្មវិធី សិក្សារអប់រំ សេចក្ដីក្លាហានគ្មានព្រំដែនរបស់ មជ្ឈមណ្ឌលរ៉ូបឺត អែហ្វ ខិណ្ឌិឌី ដើម្បីយត្ដិធម៌ សិទ្ធិមនុស្ស រៀបចំដោយមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ ដែលមានមូលដ្ឋានក្នុងប្រទេស កម្ពុជា។
ក្នុងឱកាសទទួលអំណោយមនុស្សធម៌ កុមារ ក្រីក្រ ភាគច្រើនដែលកំពុងសិក្សា បានសម្ដែង ការរីករាយ និងទទូចដល់អង្គការមនុស្សធម៌ ដទៃទៀត បន្ដជួយ ដល់ពួកគេដើម្បីបានបន្ដ ការសិក្សា ៕

No comments:
Post a Comment