Tuesday, February 21, 2012

សម្តេចតេជោ អំពាវនាវដល់ ម្ចាស់បំណុល ពន្យារពេល និងលើកលែងការប្រាក់ របស់ប្រជាពលរដ្ឋ រងគ្រោះដោយ សារទឹកជំនន់

E-mail Print PDF
ភ្នំពេញ៖ ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ នេះ បានអំពាវនាវដល់ ម្ចាស់មីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុល ទាំងឡាយណា គួរពន្យារពេល និងលើកលែងការ ប្រាក់ចំពោះ ប្រជាពលរដ្ឋ ដែលបាន ជំពាក់ប្រាក់ ហើយពួកគាត់ទាំងនោះ គឺជាជនរងគ្រោះដោយសារ តែគ្រោះទឹកជំនន់។
នៅក្នុងពិធី បិទសន្និបាតបូក សរុបការងារ ប្រចាំឆ្នាំ២០១១ និងលើកទិសដៅ ប្រចាំឆ្នាំ២០១២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ នេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បើមីក្រូហិរញ្ញវត្ថុ និង ម្ចាស់បំណុលទាំងឡាយ មិនពន្យារពេល និងលើកលែងការប្រាក់ ដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយសារ គ្រោះទឹកជំនន់នោះ ច្បាស់ជាប្រជាពលរដ្ឋ កាន់តែជួបការលំបាក កាន់តែខ្លាំង ពោលនិងធ្វើឲ្យពួកគាត់ កាន់តែក្រីក្រ បន្ថែមទៀត។
តែទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានស្នើ ឲ្យមីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលទាំងនោះ  ត្រូវតែធ្វើនោះទេ គឺត្រូវមានការពិចារណា ក្នុងបញ្ហានេះ ប៉ុន្តែបើអាចធ្វើបាន សម្តេចតេជោ ក្នុងនាមរាជ រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា នឹងថ្លែងអំណរគុណយ៉ាងខ្លាំង៕

No comments:

Post a Comment