ក្រុម ជនជាតិដើមនៅរតនគិរីតវ៉ាវាយបំផ្លាញក្រុមហ៊ុនចិន
កាលពីដើមសប្ដាហ៍នេះ ក្រុមជនជាតិដើមភាគតិចនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ជាង ៣០០នាក់ បាននាំគ្នាវាយកម្ទេចគ្រឿងចក្រក្រុមហ៊ុនសម្បទានចិនមួយ ឈ្មោះ ជុង ហ្យុង រី។
ក្រុមជនជាតិដើមក៏បានវាយបំផ្លាញប៉ុស្តិ៍មន្ត្រីអនុរក្ស ដែន ជម្រកសត្វព្រៃនៅតំបន់នោះ ដោយសាររឿងទំនាស់ដីរ៉ាំរ៉ៃជាមួយគ្រួសារមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល។
ទំនាស់នេះបានឈានដល់ ហិង្សា ហើយក្រុមជនជាតិបានចាប់ចងមន្ត្រីមានសមត្ថកិច្ចនៅមូលដ្ឋាន ៥នាក់ ជាចំណាប់ខ្មាំង ដើម្បីជាថ្នូរឲ្យរំលាយប៉ុស្តិ៍អនុរក្សដែនជម្រកសត្វព្រៃ និងទាមទារឲ្យបញ្ឈប់គម្រោងផ្ដល់ដីសម្បទានចេញពីតំបន់នោះ។
សូមអាននិងស្តាប់ព៍តមានពេញ៖ http://www.rfa.org/khmer/indepth/rattanakiri_report-02262012063119.html
No comments:
Post a Comment