សេចក្តីថ្លែងការណ៍ ពីពាក្យបណ្តឹង ..ការបណ្តេញចេញ
Saturday, 10 Dec 2011 07:30 news
ពាក្យបណ្តឹង “ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាតំបន់រួចផុតពីការបណ្តេញចេញ” ដែលត្រូវបានផ្ញើទៅជូន អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១ ពុំមានភស្តុតាងបញ្ជាក់ថា ទីក្រុងភ្នំពេញកំពុងបន្ថែមកាន់ តែច្រើនឡើងនូវប្រជាជនក្រីក្ររស់នៅក្នុងសំណង់អនាធិបតេយ្យ នៅក្នុងទីក្រុងដែលកំពុងមានការអភិវឌ្ឍន៍រីក ចំរើននេះ ហើយក៏ពុំមានភស្តុតាងផងដែរដែលទីក្រុងភ្នំពេញកំពុងបន្ថែមប្រជាជនក្រីក្ររស់នៅក្នុងសំណង់អនា ធិបតេយ្យ ក្នុងពិភពលោកទាំងមូល។ អ្នកដាក់ពាក្យបណ្តឹងទាំងនោះ បានបង្ហាញតួលេខដែលគួរ ឲ្យតក់ស្លុតនៅ ត្រឹមឆ្នាំ២០២០ ចំនួនប្រជាជនក្រីក្ររស់នៅក្នុងសំណង់អនាធិបតេយ្យនៅក្នុងពិភពលោកទាំងមូល នឹងត្រូវកើន ឡើងបន្ថែមចំនួន ៧០០លាននាក់ទៀត ដោយមិនបានបង្ហាញអំពីចំនួនប្រជាជនក្រីក្រ រស់នៅក្នុងសំណង់អនាធិបតេយ្យ ក្នុងពិភពលោក ដែលកំពុងមានបច្ចុប្បន្ន ហើយតើស្ថិតនៅទីណាខ្លះ។ លុះត្រាតែមានភស្តុតាងផ្ទុយពីការ ពិតជាក់ស្តែង គោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន រដ្ឋបាលដីធ្លី, ការគ្រប់គ្រងដីធ្លី និង ការបែងចែកដីធ្លី នឹងផ្តល់ វិភាគទានក្នុងការកាត់បន្ថយប្រជាជនក្រីក្រ រស់នៅតាមសហគមន៍ក្រីក្រប្រមាណ ១០០លាននាក់ ត្រឹមឆ្នាំ២០២០ ដែលជាតួលេខស្រង់ដោយអ្នកដាក់ពាក្យបណ្តឹង។
វាជាការសោកស្តាយណាស់ដែលអ្នកដាក់ពាក្យបណ្តឹង បានចោទប្រកាន់យ៉ាងអាក្រក់ថាការផ្លាស់លំនៅដ្ឋាន ប្រជាជនក្រីក្រពីទីក្រុងភ្នំពេញ តំណាងឲ្យការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។ ជាការពិតការផ្លាស់លំនៅដ្ឋាន ចេញនោះពិតជាបានកើតឡើង ប៉ុន្តែពុំមានទាល់តែសោះនូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតឡើយ។ នេះជា ជំរើសចុងក្រោយដែលយើងបានប្រកាន់យក បន្ទាប់ពីបានផ្តល់ជំរើសល្អៗ និងបានពិគ្រោះជាមួយពួកគាត់រួច ។ វិធានការណ៍ជាជំហាន និងដំណើរការយុត្តិវិធីជាគតិយុត្តិ ត្រូវបានអនុវត្តមុនពេលដែលការផ្លាស់លំនៅដ្ឋានចេញ បានកើតឡើង។ នៅក្នុងគំនិតរបស់អ្នកដាក់ពាក្យបណ្តឹង ជាពិសេសអ្នកដាក់ពាក្យបណ្តឹងជាជនបរទេស ពួកគេ គិតថាអ្នកដែលត្រូវបណ្តេញចេញសុទ្ធតែត្រូវបានគេបំភ្លេចចោល។ នេះគឺជាគំលាតវប្បធម៌មួយ មិនមែនជាករណី រវាងអ្នកជួលលំនៅដ្ឋាន និងម្ចាស់កម្មសិទ្ធិនៅប្រទេសអភិវឌ្ឍន៏នោះទេ ដែលអ្នកជួលលំនៅដ្ឋាន ត្រូវបានគេ បណ្តេញចេញជាមួយនឹងទ្រព្យសម្បត្តិរបស់គេ បន្ទាប់ពីសេចក្តីប្រកាសនៃការបណ្តេញចេញត្រូវបានដាក់ចេញ និង ការតស៊ូផ្នែកច្បាប់ចាំបាច់នានា ត្រូវបានប្រើប្រាស់គ្មានសល់ពីសំណាក់អ្នកជួលលំនៅដ្ឋាន។ ជនបរទេសទាំងនេះ មានតែចំនេះដឹង ប៉ុន្តែខ្វះវិចារណញ្ញាណ និងភាពជាក់ស្តែង។
នៅភ្នំពេញនេះ សាលារាជធានី មានមុខនាទីទាមទារយកដីរបស់រដ្ឋមកវិញពីប្រជាជនមួយចំនួន ដែលរស់នៅទីនោះ ឬដែលកាន់កាប់ដោយខុសច្បាប់ សម្រាប់ការអភិវឌ្ឍន៍។ កិច្ចការនេះត្រូវបានដោះស្រាយដោយយក ចិត្តទុកដាក់ ដោយមនោសញ្ចេតនាសណ្តោសប្រណី និងគាំពារតម្លៃមនុស្សជាតិសមស្របតាមមាត្រានានានៃ ច្បាប់ភូមិបាល ឆ្នាំ២០០១ និងច្បាប់ជាមូលដ្ឋានផ្សេងទៀត។ សាលារាជធានីភ្នំពេញ មានគោលនយោបាយផ្លាស់ ប្តូរទីតាំងរស់នៅសំរាប់អ្នកទាំងនោះ។ ប្រជាជនដែលត្រូវបំលាស់ទីលំនៅទទួលបានសំណងទូទាត់ ដោយសម ស្រប និងត្រឹមត្រូវ។ សហគមន៍ថ្មីនានា (ជាបឋមត្រូវបានស្គាល់ ថាជាមជ្ឈមណ្ឌលបំលាស់ទីលំនៅដ្ឋាន) ជាមួយ នឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានត្រូវបានបង្កើតឡើង និងបង្កើនលក្ខខណ្ឌនៃការរស់នៅឲ្យមានការចំរើនទៅមុខជា លំដាប់។
វាជាល្បែងឆ្ពិនភ្នែក ដែលអ្នកដាក់ពាក្យបណ្តឹង ខ្ចីពាក្យតំបន់រួចផុតពីការបណ្តេញចេញ (EFZ) ដែលមាន ប្រភពដើមកើតឡើងចេញពីបញ្ហាចលនាប្រជាជន ដែលស្វែងរកលំនៅដ្ឋាន សំរាប់រស់នៅរវាងតំបន់ក្នុងក្រុង និង តំបន់ជាយក្រុងនៅសហរដ្ឋអាមេរិក ដោយអ្នកមានចំណូលខ្ពស់និងមធ្យម ដែលជានិច្ចកាលនាំមកនូវ ការបណ្តេញ ចេញអ្នកមានចំណូលទាបនាទសវត្សរ៏ឆ្នាំ ៦០, ៧០ និង៨០។ នៅក្នុងបរិបថប្រវត្តិសាស្ត្រ បញ្ហានេះត្រូវបានស្គាល់ ថាជាកត្តាសេដ្ឋកិច្ច និងប្រជាជន។ ការប្រើប្រាស់ពាក្យតំបន់រួចផុតពីការបណ្តេញចេញ ជាពាក្យគន្លឹះក្នុងការសួរទៅកាន់ អភិបាលក្រុង ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាតំបន់រួចផុតពីការបណ្តេញចេញ អ្នកដាក់ពាក្យបណ្តឹងបាន បង្ហាញថា ពួកគេមិនបានធ្វើការស្នើសុំ ប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ និងភាពសមរម្យទេ។ ផ្ទុយទៅវិញ នេះគឺជា របៀបវារៈនយោបាយមួយ ដែលមានទិសដៅក្នុងការអុជអាល ធ្វើឲ្យមានភាពមិនចុះសម្រុងគ្នា ភាពទោមនស្ស និងភាពអនាធិបតេយ្យ នៅក្នុងចំណោមនៃអ្នករស់នៅទីក្រុងភ្នំពេញ។ ទុកជាឧទាហរណ៍ នៅសហរដ្ឋអាមេរិក វាធ្លាប់ជាការតស៊ូផ្នែកច្បាប់យ៉ាងយូរ រវាងម្ចាស់កម្មសិទ្ធិ និងអ្នកជួលលំនៅដ្ឋានរស់នៅ រវាងអ្នកក្រ និងអ្នកមាន ប៉ុន្តែពុំធ្លាប់មានទាល់តែសោះថា នៅសហរដ្ឋអាមេរិកទីក្រុងទាំងមូលត្រូវបានតស៊ូមតិដើម្បីដាក់ឲ្យស្ថិតនៅជាតំបន់ រួចផុតពីការបណ្តេញចេញទំនេរនោះទេ។ ពួកគេធ្វើជាភ្លេច ឬមានគំនិតបំភ្លេចទាំងស្រុង នូវអ្វីដែលកើតឡើង ក្រោយ ថ្ងៃរំដោះ ០៧ មករា។
ករណីនៃការធ្វើញ្ញត្តិទៅជូនអភិបាលរាជធានីភ្នំពេញ អោយដាក់ទីក្រុងភ្នំពេញទាំងមូលជាតំបន់រួចផុតពី ការបណ្តេញចេញ គឺជាករណីនៃការរំលោភសិទ្ធិនៃសេរីភាពក្នុងការបញ្ជេញមតិ ធ្វើឡើងដោយក្រុមអ្នកធ្វើញ្ញត្តិ ដោយហេតុថា៖
១. ការចោទប្រកាន់របស់ក្រុមអ្នកធ្វើញ្ញត្តិថា សាលារាជធានីភ្នំពេញ នឹងចូលរួមបង្កើនចំនួនជនក្រីក្រ រស់នៅក្នុងសំណង់អនាធិបតេយ្យ មានលក្ខណៈជាការបំភ្លៃការពិតទាំងស្រុង។ ទិន្នន័យបែបនេះ ត្រូវបានបង្កើតឡើង ដើម្បីជម្រុញគោលបំណងនយោបាយរបស់អ្នកទាំងនោះ។
២. ការចោទប្រកាន់របស់ក្រុមអ្នកធ្វើញ្ញត្តិថា “ ការបណ្តេញប្រជាជនចេញ គឺជាការរំលោភបំពានសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ” នោះគឺជាការចោទប្រកាន់ខុសទាំងស្រុង។ ការដែលក្រុមអ្នកធ្វើញ្ញត្តិ ធ្វើពើថាមិនដឹងអំពីការអនុវត្ត ច្បាប់ជាធរមាន បានក្លាយជាឥរិយាបទដដែលៗ សំរាប់ប្រើប្រាស់ជម្រុញគោលបំណង នយោបាយរបស់អ្នកធ្វើញ្ញត្តិ។
៣. ដោយហេតុថា ក្រុមអ្នកធ្វើញ្ញត្តិខ្លួនឯង មិនយល់អំពីតំបន់រួចផុតពីការបណ្តេញចេញ (Eviction Free Zone) ផងនោះ សំណើជូនអភិបាលរាជធានីភ្នំពេញអោយដាក់ទីក្រុងភ្នំពេញទាំងមូល ជាតំបន់រួចផុតពីការ បណ្តេញចេញ គឺជាសកម្មភាពយ៉ាងសាហាវ សំរាប់គោលដៅនយោបាយ។ បើសិនជាទស្សនៈនៃតំបន់ រួចផុតពីការបណ្តេញចេញ វាជាទស្សនៈល្អប្រសើរសំរាប់រាជធានីភ្នំពេញទាំងមូល ក្រុមអ្នកធ្វើញ្ញត្តិត្រូវតែប្រឹងប្រែង លើកឡើងអំពីគុណសម្បត្តិ របស់តំបន់រួចផុតពីការបណ្តេញចេញសំរាប់រាជធានីភ្នំពេញ អោយបានជ្រាបផងទៅ។ ជាការពិតក្រុមអ្នកធ្វើញ្ញត្តិ មិនអាចធ្វើទៅបានឡើយ។

០៩ ធ្នូ ២០១១
សាលារាជធានីភ្នំពេញ
ទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស
សាលារាជធានីភ្នំពេញ
ទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស
No comments:
Post a Comment