Thursday, February 2, 2012

ពលរដ្ឋ​បុរី​កីឡា​ចំនួន​៦នាក់​ត្រូវ​បាន​ចាប់​ ខ្លួន​ក្នុង​ការ​តវ៉ា​


ភ្នំពេញៈ ស្ត្រី​ចំនួន​៦​នាក់​ក្នុង​ចំណោម​ស្ត្រី​ជាង​៥០​នាក់ដែល​​បាន​ធ្វើ​ការ​តវ៉ា ​នៅ​មុខ​សា​លា​រាជ​ធានី​ភ្នំ​ពេញនិង​បិទ​​ផ្លូវ​ព្រះ​មុន្នី​វង្សអស់​រយៈ​ ពេល​ប្រមាណ​កន្លះ​ម៉ោងដើម្បី​បង្ខំ​ឲ្យ​លោក​អភិ​បាល​រាជ​ធានី​ភ្នំ​ពេញកែប​ ជុតិ​មា ចេញ​មុខ​ដោះ​ស្រាយ​​អំពី​បញ្ហា​​របស់​ពួក​គាត់​ត្រូវ​បាន​សម​ត្ថ​កិច្ច​ចំ​ រុះ​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេញ​ចាប់​ខ្លួនបញ្ជួន​ទៅ​ស្នងការ​រដ្ឋាន​នគបាល​ រាជធានី​ភ្នំពេញ។
ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៦ដែល​ត្រូវបានចាប់​ខ្លួន​ មាន​ម្នាក់​ជាអតីតប្រពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​ចំណែក​ស្ត្រី​៥​ នាក់​ទៀត គឺជាអតីត​ប្រជាសហគមន៍​បុរី​កីឡា ដែល​សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​បញ្ជូន​ទៅ​ដាក់​ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច ​ព្រៃ​ស្ពឺ កាលពី​ថ្ងៃ​ទី​១១​ខែ​មករា កន្លង​ទៅព្រោះ​តែការ​តវ៉ា​ទាម​ទារ​ដូច​គ្នា​នេះ។
អតីតស្ត្រី​ក្នុង​សហគមន៍​បុរីកីឡា ដែលមាន​ស្នាម​រលាត់​ដៃ ជើង​ និង​ខ្នង ដោយសារ​បានរើបំរះរួចខ្លួន​ពីសមត្ថកិច្ច​​ចាប់រុញ​បញ្ចូល​​​ក្នុង​ រថយន្តឃ្លប់​របស់​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​​មិញ​ អ្នកស្រី​ជុំ ង៉ាន់​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ទាំង​សម្លេង​រអាក់​រអួល​ថា​ ពួកគាត់គ្រាន់​តែតវ៉ាសុំឲ្យ លោក​អភិបាល​កែប​ ជុតិមា​ជួយអន្តរាគមន៍​ដោះលែង​អ្នកភូមិ​ចំនួន៧​នាក់ និង​សុំ​ឲ្យ​មានការទទួល​ខុសត្រូវ​ក្នុង​ការ​ផ្ដល់​លំនៅ​ដ្ឋាន​សមស្រប ព្រមទាំង​សំណង​មួយចំនួន ដល់ពួកគាត់ ប៉ុន្តែអាជ្ញាធរ​បែរ​ជាប្រើ​វិធាន​ការបង្ក្រាប​«ដ៏ហិង្សា»​មកលើពួកគាត់​ ជាស្ត្រី​ទៅវិញ។

No comments:

Post a Comment