អ្នកភូមិបុរីកីឡាតវ៉ាបិទផ្លូវទាមទារ ដំណោះស្រាយ
ដោយ សុ ជីវី
2012-02-27
អ្នកភូមិបុរីកីឡាប្រមាណ ១០០នាក់ បិទផ្លូវលេខ ២១១ ក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា នៅព្រឹកថ្ងៃច័ន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១២ ដើម្បីទាមទារអោយក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) សង់អាគារអោយគ្រប់ចំនួនទៅតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀតអ្នកភូមិបុរីកីឡា
ដែលនៅសេសសល់បានជួបប្រជុំគ្នានៅខាងមុខអាគារទី៨
ក្នុងប្លុកបុរីកីឡា សង្កាត់វាលវង់ខណ្ឌ ៧ មករា។ ពួកគេមានកាន់បដា
និងព្រះឆាយាលក្ខណ៍ ព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ និងអគ្គមហេសី
និង រូបថត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា
ដោយទទូចអោយក្រុមហ៊ុនត្រូវផ្តល់ផ្ទះអោយពួកគេទៅតាមកិច្ចសន្យា
នៃការអភិវឌ្ឍនៅនឹងកន្លែង។
ពួកគេបានលើកគ្នាទៅតវ៉ានៅលើផ្លូវលេខ ២១១ ជាប់ខាងលិចប្លុកបុរីកីឡា អស់រយៈពេលជាង១ម៉ោង។ ពួកគេបានលើកបង្ហាញឯកសារសំគាល់ការស្នាក់នៅរបស់ពួកគេក្នុង តំបន់បុរីកីឡា។ ពួកគេបញ្ជាក់ថា ពួកគេជាង ១០០គ្រួសារមានឯកសារដែលបានអង្កេតរួចកាលពីឆ្នាំ២០០៣។
ការអះអាងរបស់អ្នកភូមិបុរីកីឡាជាប្រតិកម្មតបនឹងលិខិតរបស់ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា។ នៅក្នុងលិខិតចុះពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២ លោក កែប ជុតិមា បញ្ជាក់ថា អ្នកភូមិបុរីកីឡាភាគច្រើនបានទទួលសំណងពីក្រុមហ៊ុនហើយ នៅសល់ ៣៥គ្រួសារ កំពុងសម្របសម្រួលអោយទទួលបានផ្ទះ។
ចំណែកអ្នកភូមិផ្សេងទៀតគឺពុំមានឯកសារត្រឹមត្រូវ អ្នកទាំងនោះជា អ្នកខិលខូចយកផ្ទះពីរដ្ឋទៅលក់ រួចចាប់ផ្ទះថ្មី ឬបំបែកគ្រួសារ និងលក់ផ្ទះហើយមិនព្រមចាកចេញពីតំបន់បុរីកីឡា។
ដោយសំអាងថាមានឯកសារត្រឹមត្រូវ អ្នកភូមិបុរីកីឡាដែលអង្គុយកណ្តាលផ្លូវបានទាមទារបអោយប្រធានក្រុម ហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន ផ្តល់ដំណោះស្រាយដូចមានចែងក្នុងកិច្ចសន្យា។
ក្រៅពីអ្នកភូមិដែលមានវ័យចំណាស់ នៅក្នុងការតវ៉ានោះគេក៏ឃើញមានកុមារប្រមាណជិត១០នាក់បានទៅ តាម។ ពួកគេបានកាន់បដា និងរូបថតលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។
កុមារី វ៉ាន់ ស្រីលីស អាយុ ៨ ឆ្នាំ បាននិយាយថា គ្រួសាររបស់គេជួបការលំបាកកាន់តែខ្លាំងនៅក្រោយពេលផ្ទះសម្បែង ត្រូវឈូសឆាយបំផ្លាញ។ ដោយសារជីវភាពគ្រួសារដុនដាបស្រីលីស មិនបានទៅរៀនជិតមួយឆ្នាំហើយ។ នៅពេលនេះគេអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធ ផ្តល់ដំណោះស្រាយអោយបានឆាប់។
អ្នកភូមិដែលតវ៉ា ក៏បានទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិច ផ្អាកការសាងសង់អាគារ ទី៩ និងទី១០ ហើយងាកមកផ្តល់ដំណោះស្រាយដល់ពលរដ្ឋ។
ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិចអ្នកស្រី ស៊ុយ សុផាន មានប្រសាសន៍តាមទូរស័ព្ទថា ប្រសិនបើពលរដ្ឋមានឯកសារត្រឹមត្រូវក្រុមហ៊ុន នៅតែមានគោលនយោបាយផ្តល់ផ្ទះសម្រាប់ពួកគេ។
អ្នកភូមិបុរីកីឡា បានបញ្ចប់ការតវ៉ាដោយបិទផ្លូវលេខ ២១១ នៅពេលថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ដោយពុំបានទួលបានដំណោះស្រាយ។ ពួកគេបញ្ជាក់ថា នឹងបន្តការតវ៉ា នៅថ្ងៃបន្តបន្ទាប់ទៀត រហូតទទួលបានដំណោះស្រាយ៕
កំណត់ ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
កូន ខ្មែរ
ពី
សហរដ្ធ
:ពួកគេបានលើកគ្នាទៅតវ៉ានៅលើផ្លូវលេខ ២១១ ជាប់ខាងលិចប្លុកបុរីកីឡា អស់រយៈពេលជាង១ម៉ោង។ ពួកគេបានលើកបង្ហាញឯកសារសំគាល់ការស្នាក់នៅរបស់ពួកគេក្នុង តំបន់បុរីកីឡា។ ពួកគេបញ្ជាក់ថា ពួកគេជាង ១០០គ្រួសារមានឯកសារដែលបានអង្កេតរួចកាលពីឆ្នាំ២០០៣។
ការអះអាងរបស់អ្នកភូមិបុរីកីឡាជាប្រតិកម្មតបនឹងលិខិតរបស់ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា។ នៅក្នុងលិខិតចុះពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១២ លោក កែប ជុតិមា បញ្ជាក់ថា អ្នកភូមិបុរីកីឡាភាគច្រើនបានទទួលសំណងពីក្រុមហ៊ុនហើយ នៅសល់ ៣៥គ្រួសារ កំពុងសម្របសម្រួលអោយទទួលបានផ្ទះ។
ចំណែកអ្នកភូមិផ្សេងទៀតគឺពុំមានឯកសារត្រឹមត្រូវ អ្នកទាំងនោះជា អ្នកខិលខូចយកផ្ទះពីរដ្ឋទៅលក់ រួចចាប់ផ្ទះថ្មី ឬបំបែកគ្រួសារ និងលក់ផ្ទះហើយមិនព្រមចាកចេញពីតំបន់បុរីកីឡា។
ដោយសំអាងថាមានឯកសារត្រឹមត្រូវ អ្នកភូមិបុរីកីឡាដែលអង្គុយកណ្តាលផ្លូវបានទាមទារបអោយប្រធានក្រុម ហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន ផ្តល់ដំណោះស្រាយដូចមានចែងក្នុងកិច្ចសន្យា។
ក្រៅពីអ្នកភូមិដែលមានវ័យចំណាស់ នៅក្នុងការតវ៉ានោះគេក៏ឃើញមានកុមារប្រមាណជិត១០នាក់បានទៅ តាម។ ពួកគេបានកាន់បដា និងរូបថតលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។
កុមារី វ៉ាន់ ស្រីលីស អាយុ ៨ ឆ្នាំ បាននិយាយថា គ្រួសាររបស់គេជួបការលំបាកកាន់តែខ្លាំងនៅក្រោយពេលផ្ទះសម្បែង ត្រូវឈូសឆាយបំផ្លាញ។ ដោយសារជីវភាពគ្រួសារដុនដាបស្រីលីស មិនបានទៅរៀនជិតមួយឆ្នាំហើយ។ នៅពេលនេះគេអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធ ផ្តល់ដំណោះស្រាយអោយបានឆាប់។
អ្នកភូមិដែលតវ៉ា ក៏បានទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិច ផ្អាកការសាងសង់អាគារ ទី៩ និងទី១០ ហើយងាកមកផ្តល់ដំណោះស្រាយដល់ពលរដ្ឋ។
ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិចអ្នកស្រី ស៊ុយ សុផាន មានប្រសាសន៍តាមទូរស័ព្ទថា ប្រសិនបើពលរដ្ឋមានឯកសារត្រឹមត្រូវក្រុមហ៊ុន នៅតែមានគោលនយោបាយផ្តល់ផ្ទះសម្រាប់ពួកគេ។
អ្នកភូមិបុរីកីឡា បានបញ្ចប់ការតវ៉ាដោយបិទផ្លូវលេខ ២១១ នៅពេលថ្ងៃត្រង់ ថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ដោយពុំបានទួលបានដំណោះស្រាយ។ ពួកគេបញ្ជាក់ថា នឹងបន្តការតវ៉ា នៅថ្ងៃបន្តបន្ទាប់ទៀត រហូតទទួលបានដំណោះស្រាយ៕
កំណត់ ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
មតិ
ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក