
ក្នុងពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំពោះមុខលោក ម៉ម សូណង់ដូ និងពលរដ្ឋជាប់ចោទ ២ នាក់ទៀត លោកចៅក្រម ឃុន លាងម៉េង បានសម្តេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ពីទោសជាប់ ២០ ឆ្នាំ កាលពីនៅតុលាការសាលាដំបូង មកនៅត្រឹមទោស ៥ ឆ្នាំ។ ក៏ប៉ុន្តែត្រូវអនុវត្តន៍ទោសក្នុងពន្ធនាគារតែ ៨ ខែប៉ុណ្ណោះ។ ដូច្នេះបើគិតពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ គឺលោក ម៉ម សូណង់ដូ នឹងត្រូវជាប់ពន្ធនាគារគម្រប់ ៨ ខែ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។
ដោយឡែកប្រជាពលរដ្ឋពីរនាក់ទៀត ដែលត្រូវបាននាំមកកាត់ទោសជាមួយលោក ម៉ម សូណង់ដូ គឺត្រូវចៅក្រមសម្រេចបន្ធូរបន្ថយទោសពី ៥ ឆ្នាំ មកនៅត្រឹម ជាប់ពន្ធនាគារ ១០ ខែ ហើយបើគិតតាំងពីថ្ងៃចាប់ខ្លួន គឺអ្នកភូមិប្រម៉ាទាំងពីរនាក់ នឹងត្រូវរួចខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣។
ពាក់ព័ន្ធនឹងករណីលោក ម៉ម សូណង់ដូ ចៅក្រមបានសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល ទៅជាបទល្មើសកាប់រានព្រៃឈើ តាមរយៈជម្លោះដីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែមេសា និងខែឧសភា ឆ្នាំ២០១២។
មានអាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងនឹងរដ្ឋាភិបាល។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ថា ជាមេគំនិតក្នុងរឿងបង្កើតតំបន់អបគមន៍ បះបោរ បង្កើតកម្លាំងតស៊ូ ប្រឆាំងរដ្ឋាភិបាល។
ក៏ប៉ុន្តែការចោទប្រកាន់ទាំងនោះ ត្រូវបានលោក ម៉ម សូណង់ដូ និងសង្គមស៊ីវិល ច្រានចោល ហើយក៏មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីយកមកធ្វើសំអាងប្រឆាំងនឹងលោក ម៉ម សូណង់ដូ ព្រមទាំងអ្នកភូមិផ្សេងទៀតឡើយ៕ - See more at: http://www.cen.com.kh/localnews/show_detail/19?token=MTM3ZjgyOW#sthash.0aWjn9ai.JFTZL6gW.dpuf
No comments:
Post a Comment