Thursday, January 3, 2013


សហគមន៍​រង​គ្រោះ​ដីធ្លី​ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ ​នៃ​ការ​បណ្តេញ​ចេញ​

បោះពុម្ព
ប្រជា​សហគមន៍​ជាង​​៣០០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​រាជ​ធានី​ភ្នំពេញ​  បាន​ជួប​ជុំ​គ្នា​​ធ្វើ​ពិធី​រំលឹក​​ខួប​​មួយ​​ឆ្នាំ​ នៃ​ការ​បណ្តេញ​ចេញ​​អតីត​​សហគមន៍​បុរីកីឡា​។​
តំណាង​​សហគមន៍​បុរីកីឡា ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី០៣​ ខែមករា នេះ​ថា​ សហគមន៍​​តំបន់​​បឹង​​កក់ ​សហគមន៍​​ថ្ម​គោល ​ឡ​កំបោរ​ និង​​សហគមន៍​មួយ​ចំនួន​ទៀត​ បាន​មក​ចួល​រួម​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​​នៃការ​ឈឺចាប់​​ដែល​កើត​ចេញ​ពីជម្លោះ​ដីធ្លី​ ធ្វើ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​កាល​ពី​ឆ្នាំ២០១២។​
តំណាង​អ្នក​ភូមិ​បន្ត​ថា ​ការ​ជួប​ជុំគ្នា​នេះ ​ដើម្បីរំ​លឹក​ការ​ឈឺចាប់​ ដែល​ពួក​គេរ​ស់នៅយ៉ាង​លំបាក​ ដោយ​បាត់ប​ង់ផ្ទះស​ម្បែង ​បាត់​ប​ង់​មុ​ខ​រ​បរប្រចាំ​ថ្ងៃ ​ហើយ​មកដ​ល់ពេ​លនេះ ​មិនទា​ន់មានដំ​ណោះ​ស្រាយ​ រីឯ​អ្នក​ចេញ​មុខ​តវ៉ា​ស្វែង​​រក​សំណង​​សម​រម្យ​ពី​អាជ្ញាធរ​​ពាក់ព័ន្ធ​ ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធ​នាគារ ៖ ""
អ្នកស្រី ​ទឹម ​សាក់​មុន្នី​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​​ជាង​​បីខែ ​ដោយ​សារ​ចេញ​មុខ​តវ៉ា​នោះ ​អះ​អាង​ថា ​ការ​ចាប់​អ្នក​តវ៉ា​ដាក់​ពន្ធនា​គារ​ ហើយ​​មិន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​អនុវត្ត​ច្បាប់​នោះ ​មិន​មែន​ជា​ចរន្ត​​ក្នុង​ការ​បញ្ឈប់​ចលនា​អ្នក​តវ៉ា​ ជា​ជន​រង​គ្រោះ​នោះទេ​៖ ""
 VOD មិន​អាច​សុំ​ឆ្លើយ​តប​ ពី​ប្រធាន​ក្រុម​ហ៊ុន​​​ផាន​អ៊ីម៉ិច​ លោក​ស្រី ​ស៊ុយ ​សុផាន​ បាន​ទេ ​នៅ​ថ្ងៃព្រហស្បតិ៍នេះ ​ដោយ​អ្នក​លើក​​​ទូរស័ព្ទអះ​អាងថា ​ប្រធាន​ក្រុម​ហ៊ុន​កំពុង​ជាប់​រវល់ ​ ប៉ុន្តែ​ជំនួយ​ការ​របស់​ក្រុម​ហ៊ុន​ លោក​អ៊ឹង​ សុង​ហេង​ អះអាង​ថា​ ការ​ដែល​ពល​រដ្ឋ​​ប្រារព្ធ​​ពិធី​នៅ​ថ្ងៃនេះ ​គឺ​ធ្វើ​បុណ្យ ​តាម​បែប​ព្រះពុទ្ធ​សាសនា​ទេ ​មិន​មែន​រំលឹក​ពីការ​បណ្តេច​ចេញ​ឡើយ ៖ ""
នាយក​លេខាធិការ​នៃ​ក្រុមការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ លោក សៀ ​ភារម្យ​ ដែល​តាម​ដាន​ករណី​នេះ ​អះអាង​ថា ​ការ​ជួប​ជុំ​របស់​អ្នក​ភូមិ​នៅ​ថ្ងៃ​នេះ ​ពិត​ជា​ធ្វើ​ពិធី​រំលឹក​ការ​ឈឺចាប់​នៃ​ការបណ្តេញ​ចេញ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ជន​រង​គ្រោះ ​ដើម្បី​ស្តារ​មុខ​មាត់​ដែល​កំពុង​រង​ការ​រិះគន់​ថា ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ច្រើន​ភ្ជាប់​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​។​
កាល​ពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១២​ ក្រុម​ហ៊ុន​ ផានអ៊ីម៉ិច​ មាន​ទាំង​កម្លាំង​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​ផង​ បាន​ប៉ះ​ទង្គិច​ជា​មួយ​សហគមន៍​​បុរីកីឡា ​បណ្តាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​ នៅ​ពេល​ពួក​គេ​ព្យាយាម​បណ្តេញ​ពល​រដ្ឋ​ចេញ​ពីតំបន់​។ ​ក្រោយ​មកពល​រដ្ឋ​​មួយ​​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រស់​នៅជា​យ​ក្រុង​ ដោយ​ផ្តល់​សំណង​តិច​តួច​ ហើយ​​មួយ​ចំនួន​ទៀត​ ត្រូវ​ជាប់​ពន្ធនា​គារ។​ ចំណែក​ ​១១៧​គ្រួសារ​ ដែល​មិន​ព្រម​ទៅ​នៅ​ជាយ​ក្រុង​តាម​ការ​ដាក់​ឲ្យ​របស់​ក្រុម​ហ៊ុន​ នៅ​បន្ត​តវ៉ា​រក​យុត្តិ​ធម៌​រហូត​សព្វ​ថ្ងៃ​នេះ៕​

No comments:

Post a Comment