ញត្តិរបស់អ្នកភូមិបឹងកក់ ដែលភ្ជាប់ស្នាមមេដៃ តំណាងចំនួន ៣១ នាក់ ដាក់ជូនលោកស្រីនាយិកា នៃធនាគារពិភពលោក ប្រចាំកម្ពុជា មានកម្មវត្ថុ ស្នើសុំអន្តរាគមន៍ពីធនាគារពិភពលោក និងការបញ្ជាក់ពីជំហររបស់អ្នកភូមិបឹងកក់ ទាំង ៧ ភូមិ។
ក្នុងញត្តិបង្ហាញថា ថ្មីៗនេះ អ្នកភូមិ បានទទួលដំណឹងថា ធនាគារ ពិភពលោក នឹងពិចារណាដល់ការបន្តផ្តល់ប្រាក់កម្ចីជូនរាជរដ្ឋាភិបាលបន្តទៀត ដោយបានសង្កត់ថា អ្នកភូមិបឹងកក់ ផ្តោតការយកចិត្តទុកដាក់លើសំណងលុយកាក់ ជាជាងការទាមទារប្លង់កម្មសិទ្ធិរស់នៅ។ ក៏ប៉ុន្តែក្រុមអ្នកភូមិបឹងកក់ បានគូសបញ្ជាក់ថា អ្នកភូមិបឹងកក់ដែលសេសសល់ពីការរុះរើលំនៅដ្ឋាន មិនបានទទួលសំណង ពីគម្រោងអភិវឌ្ឍន៍នៅបឹងកក់ទេ ហើយអ្នកភូមិ ចង់បានតែប្លង់កម្មសិទ្ធិស្របច្បាប់ ដើម្បីរស់នៅលើដី ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានសំរេច កាត់ចេញពីដីក្រុមហ៊ុន ១៣០ ហិកតា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១។
បន្ទាប់ពីជួបប្រជុំជាមួយតំណាងធនាគារពិភពលោក អស់ពេលជាង ២ ម៉ោង អ្នកស្រី ហេង មុំ ជាអ្នកភូមិបឹងកក់ម្នាក់ ដែលបានចូលជួបតំណាងធនាគារពិភពលោក ជាមួយនឹងអ្នកភូមិបឹងកក់ ៨ នាក់ផ្សេងទៀត បានថ្លែងថា អ្នកភូមិស្នើឲ្យធនាគារពិភពលោក ពិចារណាលើការសម្រេចផ្តល់ជំនួយ ឬក៏ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា បើសិនជាបញ្ហាដីធ្លីនៅបឹងកក់ មិនទាន់បានដោះស្រាយ។
អ្នកស្រី ហេង មុំ បានគូសបញ្ជាក់ថា "ពួកខ្ញុំមិនជំទាស់នឹងប្រាក់កម្ចីរបស់រដ្ឋាភិបាល ដែលខ្ចីធនាគារពិភពលោកនោះទេ។ ក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ថា សូមឲ្យធនាគារពិភពលោក ដែលទម្លាក់ប្រាក់កម្ចីទាំងឡាយមកឲ្យរដ្ឋាភិបាលកម្ពុជា សូមឲ្យគាត់ពិចារណា និងធ្វើការតាមដានរាល់ជំនួយរបស់គាត់ តើបានដល់ដៃប្រជាពលរដ្ឋដែរ ឬអត់? ហើយខ្ញុំចង់បញ្ជាក់ប្រាប់ធនាគារពិភពលោកថា ប្រជាពលរដ្ឋទាំងអស់នៅតំបន់បឹងកក់នឹង មិនទាន់បានជោគជ័យ គ្រប់គ្រួសារនៅឡើយទេ។ ដូច្នេះខ្ញុំថា មិនឲ្យគាត់ផ្តាច់ជំនួយទេ តែសូមឲ្យគាត់ ( ធនាគារពិភពលោក ) ជួយដល់ប្រជាពលរដ្ឋពួកខ្ញុំ ដោយជំរុញទៅរដ្ឋាភិបាល ឲ្យធ្វើយ៉ាងណាផ្តល់ប្លង់កម្មសិទ្ធិដល់ពួកខ្ញុំ។ រាល់ការជួយរបស់ធានាគារពិភពលោក កន្លងមកនេះ វាបានជោគជ័យជាងពាក់កណ្តាលហើយ គឺនៅសល់តែបន្តិចទៀតទេ ដូច្នេះខ្ញុំសូមឲ្យគាត់ ជួយពួកខ្ញុំបន្តទៅទៀត។ នៅពេលណា ពួកខ្ញុំបានទទួលប្លង់កម្មសិទ្ធិ ហើយមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា និងបោះព្រំប្រទល់ដីរួចហើយ គឺធនាគារពិភពលោក ទម្លាក់ជំនួយមករដ្ឋាភិបាល គឺជារឿងរបស់គាត់ ជាមួយរដ្ឋាភិបាល។ តែក្នុងពេលនេះ រាល់ការទម្លាក់ជំនួយនឹង សូមឲ្យធនាគារពិភពលោក តាមដានសាជាថ្មីឡើងវិញ ព្រោះអី ប្រជាពលរដ្ឋ ពួកខ្ញុំ មិនទាន់មានដំណោះស្រាយនៅឡើយទេ"។
សូមរម្លឹកថា ក្នុងពេលកន្លងមក ធនាគារពិភពលោក បានបង្កកជំនួយដល់រដ្ឋាភិបាលកម្ពុជា ដោយសារតែជម្លោះដីធ្លីនៅបឹងកក់។ ដីតំបន់បឹងកក់ទំហំ ១៣០ ហិកតា ត្រូវបានរដ្ឋាភិបាល ប្រគល់ឲ្យក្រុមហ៊ុន ស៊ូកាគូ អ៊ិន អភិវឌ្ឍន៍ជាទីក្រុងរណប កាលពីឆ្នាំ២០០៧។ ចាប់តាំងពីពេលនោះ មកមានប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារ ត្រូវប្រឈមនឹងការរុះរើលំនៅដ្ឋាន ដោយទទួលបានសំណងត្រឹមតែ ៨.៥០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រួសារ។
ចុងក្រោយនេះ មានប្រជាពលរដ្ឋជិត ១.០០០ គ្រួសារ បានក្រាញននៀល តវ៉ាមិនព្រមទទួលសំណងនោះ និងទាមទារឲ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែង។ ទីបំផុតទៅ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមកាត់ដីទំហំ ១២,៤៤ ហិកតា ចេញពីទំហំ ១៣០ ហិកតា សម្រាប់ឲ្យប្រជាពលរដ្ឋ រស់នៅផ្ទះដដែល ដោយគ្មានការរុះរើ។ ប៉ុន្តែជម្លោះមិនបានបញ្ចប់ទេ។ មូលហេតុ មកពីប្រជាពលរដ្ឋ ចង់ឲ្យមានការបោះបង្គោល កំណត់ព្រំដីទំហំ ១២,៤៤ ហិកតា សម្រាប់ប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ និងកុំឲ្យមានការកាត់ឈ្មោះប្រជាពលរដ្ឋ ប្រមាណ ៥៧ គ្រួសារ ចេញពីដីទំហំ ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ផ្តល់ឲ្យប្រជាពលរដ្ឋ។
ក៏ប៉ុន្តែទោះជាមានការដើរហែក្បួនតវ៉ាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងរដ្ឋាភិបាល មិនព្រមដោះស្រាយបញ្ចប់ជម្លោះ លើបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ឡើយ៕

No comments:
Post a Comment