ពលរដ្ឋ ១៩ គ្រួសារ តវ៉ារឿងបូមខ្សាច់ បណ្តាលឲ្យបាក់ផ្ទះ
1 of 4

ភ្នំពេញ:
អស់រយៈពេលពីរថ្ងៃមកហើយ ដែលប្រជាពលរដ្ឋចំនួន ១៩ គ្រួសារ រស់នៅត្រង់ចំណុចមាត់ច្រាំងទន្លេសាប ស្ថិតនៅភូមិ-សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ធ្វើការតវ៉ា ដោយសារកាណូតបូមខ្សាច់ពីសាឡង់ ហូរច្រោះដី និងរញ្ជួយដី បានធ្វើឲ្យផ្ទះសម្បែងរបស់ពួកគាត់ បាក់ចូលទៅក្នុងច្រាំងទន្លេ។ ការតវ៉ានេះ ធ្វើឡើងចាប់តាំងពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១២។
តំណាងពលរដ្ឋពីររូប ឈ្មោះ ស៊ូ ឡូត ភេទប្រុស និងឈ្មោះ ហន សុភានី ភេទស្រី បាននិយាយថា ពួកគាត់មករស់នៅលើចំណីច្រាំងមាត់ទន្លេសាបនេះ សរុបមានចំនួន ២៤ គ្រួសារ និងអ្នករស់នៅតាមបែរ ២៥ គ្រួសារ ត្រូវរងផលប៉ះពាល់ពីការបូមខ្សាច់ដាក់លើដី របស់លោកស្រី គីង ចាន់ឌី គន់គីម បានដំណើរការបូមពីខែវិច្ឆិកា ឆ្នាំ២០១២។ ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ បានទទួលលុយពីលោក គីម ហុក បានចាក់ចេញទៅបាត់ហើយ នៅសល់តែ ១៩ គ្រួសារតែប៉ុណ្ណោះ មិនទាន់បានចេញ ដោយការចរចាមិនត្រូវរ៉ូវតម្លៃគ្នា ដោយសារឲ្យមួយម៉ែត្រការ៉េ ស្មើ ២០ ដុល្លារ ហើយផ្ទះខ្លះបានស្មើ ៥០០ ដុល្លារ ផ្ទះខ្លះបានស្មើ ៨០០ ដុល្លារ ពួកគាត់ចង់បានតម្លៃខ្ពស់ជាងនេះ។
លោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក បានឲ្យដឹងថា ពលរដ្ឋទាំងអស់ មករស់នៅលើចំណីច្រាំងទន្លេនេះ គឺនាំគ្នាមកនៅតៗគ្នារកេតរកូត ឥឡូវនេះបានទទួលនូវផលប៉ះពាល់ពីការបូមខ្សាច់។ អ្វីដែលពួកគាត់ធ្វើកូដកម្មនៅពេលនេះ គឺគាត់ទាមទារនូវប្រាក់ឧត្ថម្ភខ្ពស់ពេក ចាប់ពី ៣-៥ ពាន់ដុល្លារ ហួសពីសមត្ថភាពម្ចាស់ដីឈ្មោះ គីម ហុក ដែលបានជួលដីឲ្យទៅម្ចាស់ការដ្ឋានបូមខ្សាច់ របស់លោកជំទាវ គីង ចាន់ឌី គន់គីម ជួលរយៈពេលបីខែ តម្លៃ ១៥.០០០ ដុល្លារតែប៉ុណ្ណោះ ដើម្បីយកដីនេះទៅចាក់នៅភូមិ “បន្លាស្អិត” ទំហំដី ១៥ ហិកតា។ ក្រៅពីនេះ ពលរដ្ឋរស់នៅតាមបែរ ២៥ គ្រួសារ បានទទួលប្រាក់ពី ៥០០-១.០០០ ដុល្លារ ចេញទៅបាត់ហើយ។
លោកចៅសង្កាត់បានបន្តទៀតថា ក្រុមហ៊ុនគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ លេខ១១១០ ធតចសម ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ហើយអាជ្ញាធរមិនដែលព្រងើយកន្តើយនោះឡើយ ជុំវិញបញ្ហាវិវាទខាងលើនេះ៕

No comments:
Post a Comment