ក្រុមសកម្មជនសិទ្ធិមនុស្ស និងប្រជាជនរាប់រយនាក់ មកពីប្រទេសសមាជិកអាស៊ាន ទាំង ១០ ប្រទេស ដែលភាគច្រើនជាសកម្មជនសង្គមស៊ីវិល និងប្រជាជនកម្ពុជា ដែលមានបញ្ហាដីធ្លី បានជួបជុំ ដើរហែក្បួន ដោយកាន់ទង់ជាតិប្រទេសសមាជិកអាស៊ានទាំង១០ ទង់អាស៊ាន និងលើកបដា ព្រមទាំងស្រែកមេក្រូ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១៦វិច្ឆិកា ឆ្នាំ២០១២។
ក្បួនបាតុកម្មមហាជននៅមុខរដ្ឋសភា ក្នុងបំណងយកញត្តិ ទៅដាក់នៅក្រសួងការបរទេស ដើម្បីជូនបន្តទៅកាន់មេដឹកនាំអាស៊ាន និងមេដឹកនាំកំពូលៗរបស់ប្រទេសមហាអំណាច ដែល ជួបប្រជុំគ្នា នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១២។ ក៏ប៉ុន្តែ ក្បួនបាតុកម្មអហិង្សានោះ ត្រូវបានអាជ្ញាធរប៉ូលិសរារាំង នៅមុខរដ្ឋសភា។ ក្រុមសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាដីធ្លី ពិសេសក្រុមអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា បានស្រែកមេក្រូ ស្វែងរកអន្តរាគមន៍ យ៉ាងកងរំពងពីប្រមុខដឹកនាំអាស៊ាន ប្រទេសមហាអំណាច និងពីប្រធានរដ្ឋសភា។
មេដឹកនាំសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី បានអំពាវនាវទៅកាន់មេដឹកនាំអាស៊ាន ត្រូវតែគោរពសិទ្ធិមនុស្ស ជាពិសេសលោកប្រធានាធិបតីអាមេរិក អូបាម៉ា ត្រូវតែថ្លែងការណ៍ជាចំហ ដាក់ការគាបសង្កត់ទៅលើមេដឹកនាំអាស៊ាន ដែលរួមទាំងមេដឹកនាំប្រទេសកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ កុំប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ ជំរុញឲ្យកម្ពុជាធ្វើកំណែទម្រង់ការបោះឆ្នោត និងបញ្ឈប់ការរំលោភដីធ្លី ជាដើម។
តាមគម្រោង ក្រុមសកម្មជនសិទ្ធិមនុស្ស និងប្រជាជនអាស៊ាន មានបំណងហែក្បួន ទៅដាក់ញត្តិនៅក្រសួងការបរទេស ប៉ុន្តែដោយមានការរារាំង ញត្តិតវ៉ានោះ ត្រូវបានដាក់ ទៅកាន់រដ្ឋសភា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់ និងមេដឹកនាំរដ្ឋាភិបាលបណ្តាប្រទេសអាស៊ាន និងប្រទេសមហាអំណាច រួមមាន អាមេរិក និងចិន ជាដើម ជួបប្រជុំ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ គឺក្រុមសកម្មជនសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងប្រជាជន មកពីបណ្តាប្រទេសសមាជិកអាស៊ាន ទាំង ១០ ប្រទេស ក៏បានជួបប្រជុំគ្នា ជាច្រើនក្រុម ដើម្បីលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ បញ្ហាដីធ្លី បញ្ហាពលករចំណាកស្រុក និងបញ្ហាបោះឆ្នោត ជាដើម។ កង្វល់របស់ សង្គមស៊ីវិលអាស៊ានទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលអាស៊ាន ដើម្បីដោះស្រាយ៕

No comments:
Post a Comment