Monday, November 26, 2012

បក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល អាច​ចូលរួម​ដោ...


បក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល អាច​ចូលរួម​ដោះស្រាយ​ដីធ្លីបាន បើ​ពួកគេមាន​គោលបំណងល្អ

បើទោះជាក្រុមជនពាលបាតផ្សា ​​ក៏ពួកគេចេះទទួលខុស ត្រូវទៅលើទង្វើរ និងពាក្យសំដីរបស់​ពួកគេដែរ តែសំរាប់​ពួក ហ៊ុន សែន មិនដែលចេះ​ទទួលខុស​ត្រូវទៅលើទង្វើរ និងពាក្យសំដី​របស់ខ្លួនឡើយ នេះបានចំជាពួក​ទមិឡ​គ្មាន​គូប្រៀបមែន។ ម្សិលម៉ិញថាទេ ថ្ងៃនេះថាបាន!
 
ថ្ងៃទី​ 26 ខែវិច្ឆិកា ឆ្នាំ2012, ម៉ោង 07:20 AM ឈ ភ
  www.akt-media.com

ក្ន​ង​​ពេ​ល​​​ចែ​ក​​​​ប័​ណ្ណ​ក​​​ម្ម​សិ​ទ្ធិ​​ដី​ធ្លី​​ដ​ល់​​ប្រ​ជា​ព​​ល ​រដ្ឋ​ ​នៅ​​ខេ​ត្ត​​ព្រះ​វិ​ហា​រ​ ​កា​លពី​​ព្រឹ​ក​​​ថ្ងៃ​​​សុ​​ក្រ​ ​ទី​​២​៣​ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​​​២​០​១​២​ ​ស​ម្តេ​ច​នា​យ​ក​​​រដ្ឋ​ម​​ន្ត្រី ​ហ៊ុ​ន​ ​សែ​ន​ បា​​ន​​ថ្លែ​ង​​​​​ថា ​​ស​ម្តេច​​​នឹ​ង​​មិ​ន​ជួ​យ​ដោះស្រា​យ​​ប​ញ្ហា​​​ដី​​ធ្លី​ណាដែ​ល​មា​ន​​​ការចូ​ល​​​ឡូ​​​ក​ឡំ​ពី​​គ​ណ​ប​ក្ស​​​​នយោបា​យ និង​អ​ង្គកា​រ​​​ក្រៅ​​​រ​ដ្ឋា​ភិ​បា​ល​​​ ​ដែ​ល​​​ជួ​យ​​​ដ​ល់ប្រ​ជា​ព​ល​​រ​ដ្ឋ ​ក្នុ​ង​ជ​ម្លោះ​ដី​ធ្លី​នោះ​ឡើ​យ​ ​។​ ​ក៏​​​ប៉ុន្តែ​​​ ​​ស​ម្តេ​ច​​​ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មីបន្ថែម​លើ​សារ​នយោបាយ​ក្នុង​បញ្ហា​​​ដី​ធ្លី​​​នោះ​​​ ថា​ ​គណ​ប​ក្ស​ន​យោ​បា​យ​ ​និ​ង​​អង្គការក្រៅរដ្ឋាភិបាល អាច​ចូលរួម​ដោះស្រាយ​ដីធ្លី បើសិន​ជា​ពួកគេមាន​គោលបំណង​ពិតប្រាកដក្នុង​ការបញ្ចប់​បញ្ហាដីធ្លី​នោះ​មែន​។ ​
នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ ក្នុង​ពិធីបើកការដ្ឋាន​​សាងសង់​ស្ពាន​ស្ទឹងមានជ័យ ស​ម្តេ​ច​​​បា​ន​​​ប​ញ្ជា​ក់​​​ជា​ថ្មី​ ​ថា​ ​បើ​សិ​ន​ជាគ​ណ​ប​ក្ស​ន​យោបាយ​ ​និ​ង​​​អង្គ​ការ​​​មួយចំនួ​ន​ មាន​​ឆ​ន្ទៈ​​​​ក្នុ​ង​​កា​រ​ស្វែ​ង​រ​ក​​ដំណោះ​ស្រា​យ​ដើ​ម្បី​​   ប​ញ្ច​ប់​​​ជ​ម្លោះ​​ដី​ធ្លី​​​នោះ​ គឺ​​ពួកគេ​អាច​លូកដៃចូល​រួមស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋបាន​។​​  ប៉ុន្តែ​ បើសិនជា​បក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល​ទាំងនោះ មានបំណង​រាំងខ្ទប់ និង​ពង្រីក​បញ្ហាដីធ្លី ក្នុង​ទិដ្ឋភាព​នយោបាយ គឺ​សម្តេចមិន​អនុញ្ញាត​ឲ្យ​កើតមាន ហើយ​សម្តេច​ក៏​មិន​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី​នោះឡើយ​។
ក្នុងឱកាសនោះដែរ  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នឹង​មាន​ព្រះរាជ​ពិធី ថ្វាយព្រះបរ​ម​បច្ឆាម​រណនា​ម ថ្វាយ​ព្រះ​បរមសព សម្តេចឪ សម្តេច​ព្រះមហាវីរក្ស​ត្រ​ ស​ម្តេ​ច​ព្រះ​ ​ន​រោត្ត​ម​ សីហនុ គឺ "​ព្រះ​បរម​រតន​កោដ្ឋ​"​។ ចំណែក​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើងបូជា ដល់​ព្រះ​បរម​រត​ន​​​កោ​ដ្ឋ​ ​នឹ​ង​​​​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​ ព្រះ​បរមសព សម្តេចឪ នរោត្តម សីហនុ នឹង​ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ហើយ​ផ្លូវ​មួយចំនួន ត្រូវ​បិទ​ចរ​ចរណ៍​។ ព្រះ​បរ​ម​ស​ព​ ​ស​ម្តេ​ច​ឪ ​នឹ​ង​​​ត្រូ​វ​តម្កល់នៅ​វាល​ព្រះមេរុ រយៈពេល ៣ ថ្ងៃមុន​នឹង​ថ្វាយ​ព្រះ​ភ្លើងខណៈ​ដែល​ព្រះមេរុត្រូ​វបា​ន​​​សា​ង​ស​ង់​​​ទាំ ​ង ​យប់​ទាំង​ថ្ងៃ ចាប់តាំងពី​ចុង​ខែ​តុលា​។​

​នៅ​ព្រឹក​ថ្ងៃនេះដែរ បន្ទាប់ពី​បញ្ចប់​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យភ្លាម  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ពិសេស​សម្តេច​ចៅហ្វាវាំង គង់ សំអុល បាន​ចុះទៅពិនិត្យ​ការស្ថាបនាសាងសង់​ព្រះមេរុ ដើម្បី​រៀ​ចំ​ព្រះរាជ​ពិធីថ្វាយ​ព្រះ​ភ្លើង​ថ្វាយ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​វាល​ព្រះមេរុ ខាងជើង ជាប់​ព្រះបរមរាជវាំង​៕

No comments:

Post a Comment