សកម្មជនគណបក្សសមរង្ស៊ី ដែលជាក្រុមយុវជន បានជួបជុំតាមទីស្នាក់ការគណបក្សជាច្រើន នៅភ្នំពេញ ហើយបង្ហោះសារ តាមប៉េងប៉ោង ទៅកាន់លោក អូបាម៉ា។ ក្រុមសកម្មជនទាំងនោះ មិនអាចជួបជុំ ឬហែក្បួនតាមដងផ្លូវទេ។ កាលពីព្រឹកមិញ សកម្មជនគណបក្សសមរង្ស៊ី ដែលពាក់អាវយឺត ខាងក្រោយមានរូបលោកអូបាម៉ា និងខាងមុខរូបថតសម្តេចព្រះ នរោត្តម សីហនុ មានគម្រោងជួបជុំ នៅមុខស្ថានទូតអាមេរិក និងនៅវិមានសន្តិភាព កន្លែងជួបប្រជុំកំពូលអាស៊ាន ដើម្បីស្វែងរកអន្តរាគមន៍លើអ្វី ដែលគណបក្សប្រឆាំង ចង់ឲ្យលោក អូបាម៉ា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា មានការគោរពសិទ្ធិមនុស្ស និងដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី ព្រមទាំងអ្នកទោសនយោបាយ ជាដើម។
ក្នុងពេលលោក អូបាម៉ា មកដល់ភ្នំពេញ នៅប៉ុន្មាននាទីមុននេះ ក្រុមសកម្មជនគណបក្សសមរង្ស៊ី បានបង្ហោះសារ ចងភ្ជាប់នឹងប៉េងប៉ោង។ ដោយឡែក ប្រជាពលរដ្ឋនៅសហគមន៍ដីធ្លីនៅបឹងកក់ និងនៅជាប់ព្រលានយន្តហោះ ក៏បានជួបជុំនៅលើវាលខ្សាច់បឹងកក់ ដើម្បីលើកបដា សុំជំនួយពីលោក អូបាម៉ា ឲ្យដោះស្រាយលើបញ្ហាដីធ្លី។ ពិធីជួបជុំរបស់សហគមន៍ដីធ្លីបានធ្វើឡើងនៅលើវាលខ្សាច់ ក្នុងតំបន់បឹងកក់ ដែលស្ថិតនៅទល់មុខនឹងវិមានសន្តិភាព ដែលជាកន្លែងលោក អូបាម៉ា ជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រលប់ថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នីបានឲ្យដឹងថា នៅពេលដែលលោក អូបាម៉ា មកកាន់ប្រទេសកម្ពុជាពេលនេះ ប្រជាសហគមន៍មានជម្លោះដីធ្លីស្នើសុំឲ្យលោកអូបាម៉ាអន្តរាគមន៍ដល់ប្រមុខរដ្ឋាភិបាលកម្ពុជា លើបញ្ហាដីធ្លី និងការសុំដោះលែងតំណាងអ្នកភូមិបឹងកក់ និងបុរីកីឡា។ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ប្រជាពលរដ្ឋសហគមន៍ បុរីកីឡាត្រូវបានប៉ូលិសរាំងខ្ទប់មិនឲ្យចេញមកចូលរួមនៅបឹងកក់ទេ។ ចំណែកនៅជុំវិញតំបន់បឹងកក់ក៏ត្រូវបានប៉ូលិសដាក់របាំង បិទផ្លូវគ្រប់ច្រក ដើម្បីរារាំង មិនឲ្យអ្នកភូមិ ដើរហែក្បួន ចេញមកតវ៉ាតាមដងផ្លូវឡើយ។
បដា “SOS” អមដោយរូបថតលោក អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានអ្នកភូមិលើកឡើងដូចកាលពីថ្ងៃព្រឹកថ្ងៃអាទិត្យម្សិលមិញ។
យ៉ាងណាក៏ដោយ ការប្រមូលផ្តុំធ្វើបាតុកម្មរបស់សកម្មជនគណបក្សប្រឆាំង និងសកម្មជនដីធ្លី ក្នុងពេលលោក អូបាម៉ាមកកម្ពុជា ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ បានប្រកាសថា លោក អូបាម៉ាមកកាន់កម្ពុជានេះ ក្នុងនាមជាមិត្តរបស់កម្ពុជា មិនមែនជាគ្រូប្រដៅកម្ពុជាទេ។ អីចឹងលើការជជែកគ្នា គឺដូចយើងបាននិយាយ គឺគោលការណ៍របស់កម្ពុជា គឺស្មើសិទ្ធិ ស្មើភាព។ អីចឹង សំខាន់ គឺការជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក គឺជារឿងធំ៕

No comments:
Post a Comment