Tuesday, November 13, 2012

​ទំនាស់​​ដី​ធ្លី​​នៅ​ទី​​ក្រុង​​ភ្នំពេញ​​ចាប់​​ផ្តើ​ម​ក​​ក្រើក​​ឡើង​​ស្រប​​ពេល​លោក​​បារ៉ាក់​​ អូបាម៉ា គ្រោង​​មក​​កម្ពុជា​​ ​​


បោះពុម្ព
កាល​ពី​មុន​អ្នក​ភូមិ​បឹង​កក់ និង​អ្នក​បុរី​កីឡា រាប់​រយ​នាក់ក៏ធ្លាប់​បាន​ទៅ​សុំ​ឲ្យ​​មន្ត្រី​​ស្ថាន​ទូត​អាមេរិកក្នុង​រាជ​ធានីភ្នំពេញ ជួយ​អន្តរា​គមន៍​​ទៅរដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ​ដែរ។ ប៉ុន្តែ​នៅ​លើក​​​នេះ គឺ​​ស្រប​​ពេល​ដែល​​ប្រធានា​សហរដ្ឋ​អាមេរិក​​​លោក​​បារ៉ាក់ អូបាម៉ា ជា​ប់​​ឆ្នោត​​ជា​​ថ្មី អ្នក​​ដែល​​មាន​​វិវាទ​​ដីធ្លី​​ទាំង​​​ពីរ​​សហគ​មន៍​ បាន​​ប្រ​មូល​​ផ្តុំ​គ្នា​​នៅ​​ខាង​​មុខ​ស្ថាន​​ទូត​​សហរដ្ឋ​​អាមេរិក​ផង​ដែរ។
គោល​បំណង​របស់​អ្នក​ទាំងនោះ​ ចង់​ឲ្យ​ប្រធានា​ធិបតី​​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប់​ដី​ជា​ថ្មី​​ជួយ​អន្តរាគមន៍​ពួ​កគេ។
​​​​នៅថ្ងៃទី​០៧​ ខែ​​វិច្ឆិកា ឆ្នាំ​​២០១២​ សាលា​ឧទ្ធរណ៍ ​បាន​​ស​ម្រេច​​​បន្ត​​ឃុំ​ខ្លួន​​​អ្នក​ភូមិ​បឹង​​កក់​​ឈ្មោះ​​​ យ៉ោម បុប្ឋា និង​អ្នក​អតីត​បុរី​កីឡា អ្នក​ស្រី​ទឹម សាក់មុនី ខណៈ​​ប្រ​ជាពលរដ្ឋ​​ជិត​​២០០​នាក់​ ស្រែក​​អំ​ពាវ​​នាវ​​នៅ​​ខាង​​ក្រៅ​​តុលាការ សូម​ឲ្យ​​តុ​លាការ​​នេះ កាត់​​ក្តី​​ដោយ​យុត្តិ​​​ធម៌ និង​ដោះ​លែង​តំណាង​របស់​ពួកគេ​មក​វិញ។ ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ ​មាន​តំណាង​អ្នក​បឹង​កក់​និង​អ្នក​បុរី​កីឡា ២​​នាក់​​​សន្លប់​បន្ទាប់​ពី​​លឺ​​តុ​លាការ​ប្រ​កាស​តម្កល់​​សាល​ក្រម។
​ស្តាប់សំឡេង៖   
ជា​ថ្មី​ម្តង​ទៀត ​​មួយថ្ងៃ​ក្រោយ​មក​ ​ប្រ​ជា​​​សហគមន៍​​បឹង​​កក់ និង​អតីតអ្នក​បុរី​កីឡា​​ជិត​ ១០០​​នាក់​ បាន​ប្រមូល​​ផ្តុំ​គ្នា​នៅ​មុខ​​ស្ថាន​​ទូត​អា​មេ​រិក​ ក្នុង​រាជ​ធានីភ្នំពេញ​ ជាថ្មី​ទៀត​ ​ដើម្បី​​​សុំ​ឲ្យ​ស្ថាន​​ទូត​​មួយ​​​នេះ ​ជួយអន្តរាគមន៍​​ ដោះ​​លែង​​អ្នក​ភូមិ​​​ពីរ​នាក់​​ដែល​​កំពុង​​ជាប់​ពន្ធនា​គារ​ព្រៃស ដោយ​​សារ​​តែ​ទំនាស់​ដីធ្លី​​ ។
កំ​ពុង​អង្គុយហូប​បាយ ​​នៅ​ក្រោម​ម្លប់​ឈើ​ខាង​មុខស្ថាន​ទូត​អា​មេរិក​ នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់ អ្នក​​ស្រី​ គង់​ ចន្ថា ជាតំណាង​​ប្រ​ជា​ពលរដ្ឋ​​បឹង​​កក់​ បាន​​ឲ្យ​​ដឹង​​​​ថា ពួកគាត់​ទទូច​ឲ្យ​ស្ថាន​ទូត​អា​មេរិក​​ ជំរុញ​​ទៅ​រដ្ឋាភិ​បាល​ ឲ្យ​ដោះ​លែង​តំណាង​របស់​ពួក​គេមក​វិញ ​ដោយ​​ថា ​តំណាង​របស់​គាត់​មិន​មាន​កំ​ហុស​ដូច​តុ​លាការ​ចោទ​ប្រ​កាន់​​នោះទេ។ អ្នក​ស្រី​បន្ត​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ពួកគាត់​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​​សា​រ​ពួកគាត់​ត្រូវ​​បាន​​គាប​សង្កត់​​សេរី​ភាព​បញ្ចេញ​​មតិ ៖ “ឥឡូវ​នេះ​ខាង​សមត្ថ​កិច្ច​ ឲ្យ​តែ​បើក​ភ្នែក​ឡើង​ យក​កង​កម្លាំង​បិទផ្លូវ​​ច្រក​ចេញនៅ​តំបន់​បឹង​​កក់​គ្រប់​កន្លែង​ទាំង​អស់​ ហើយ​ពួក​ខ្ញុំ​មក​ទម្រាំ​ដល់​ស្ថាន​ទូត ឆ្លង​ពីរ​បី​ដំណាក់​កាល ទម្រាំ​នឹង​ដល់ ហើយ​ចុះ​ទម្រាំ​ពួក​ខ្ញុំ​ទៅ​ផ្ទះ​សម្តេច​នាយក​រដ្ឋ​មន្ត្រី គឺ​ពួក​ខ្ញុំ​ទៅ​អត់​បាន​ទេ អញ្ចឹង​ពួក​ខ្ញុំ​មាន​តែ​ពឹង​ស្ថាន​ទូត​ទេ ​ដែល​គាត់ជួប​គ្នា ដែល​គាត់​ពិភាក្សា​ជាមួយ​រាជ​រដ្ឋាភិបាល​បាន”។
អ្នក​ស្រី​ គង់​ ចន្ថា ​បញ្ជាក់​​ថា ​ប្រ​សិន​បើ​ការ​ដោះ​ស្រាយ​នៅ​ពន្យា​ពេល​ដោយ​មិន​បាន​ដោះ​ស្រាយ​នោះ ពួ​ក​គេ​​នឹង​បន្ត​ស្វែង​រក​អន្តរាគមន៍​​ពី​ស្ថាន​ទូត​​ផ្សេងៗ​ទៀត ​នៅ​ទី​ក្រុង​ភ្នំ​ពេញ រហូត​​ទាល់​តែ​មាន​ការ​ដោះ​​លែង​តំណាង​​របស់​ពួកគាត់​មក​វិញ។
នៅ​ខាង​មុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ក្នុង​រាជធានីភ្នំពេញ ​អ្នក​ស្រី ​ឆេង​ លាប ​ប្រ​ជាពលរដ្ឋ​បឹង​កក់​ បាន​បង្ហាញ​នូវ​ការ​ឈឺ​ចាប់ ដោយ​​ថា​​តុលាការ​​កម្ពុជា កាត់​ក្តី​ឲ្យ​តំណាង​អ្នកភូមិ​ដែល​មាន​វិវាទ​ដីធ្លី​ពី​រ​នាក់​ នៅ​កណ្តាល​រាជ​ធានី​ ជាប់​ពន្ធ​នាគារ ៖ “តើ​ប្រ​មុខ​រដ្ឋាភិបាល​​គាត់​ចេញ​អនុ​ក្រឹត្យ​ដើម្បី​អ្វី​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​​ ដើម្បី​បញ្ចប់​ជម្លោះ​សង្គ្រាម​ជាមួយ​អាជ្ញា​ធរ ហេតុអី​បាន​គាត់​មិន​ព្រម​បោះ​ព្រំ”។
ជា​មួយ​គ្នានោះ​លោក ពេជ្រ លឹមឃួន ជា​តំណាង​ពលរដ្ឋ​នៅ​បុរី​កីឡា​ បាន​ឲ្យ​ដឹង​ដែរ​ថា តំណាង​របស់​គាត់​​មិន​មាន​កំ​ហុស​​ដូច​​ការ​ចោទ​​ប្រ​កាន់​​នោះ​​ទេ ​គឺ​ក្រុម​ហ៊ុន​នោះ​ទេ​ជា​អ្នក​មាន​ទោស​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​បាន​​គោ​រព​កិច្ច​ស​ន្យា​​​ជា​មួយ​​ប្រ​ជាពលរដ្ឋ។ លោក​​បន្ត​​ថា ​ក្រុម​ហ៊ុនផាន​អីម៉ិច គួរ​តែ​​​ឡើង​តុ​លាការ​​ជាមួយ​​ពលរដ្ឋ និង​បង្ហាញ​​ឯក​សារ​​ពាក់​​ព័ន្ធ​​​​ មិន​​គួរ​​ប្រើ​​ប្រ​ព័ន្ធ​​តុ​លាការ​​​​ទៅ​លើ​​ពួក​គាត់​ ជា​​​ជន​​រង​គ្រោះ​នោះទេ ៖ “ធម្ម​តាជីវិត​ក្មួយ​​ រស់​នៅ​​អត់មាន​ផ្ទះ​សម្បែង​ សួរ​ថា​យើង​​ដេក​ចាំ​ស្លាប់ ​មិន​ក្រោក​ឈរ​តស៊ូ​ទាម​ទារ​ឲ្យ​គេ​ជិះ​ជាន់​អញ្ចឹង យើង​ត្រូវ​តែ​តស៊ូ ព្រោះ​ប្រទេស​យើងជា​ប្រទេស​ប្រជា​ធិបតេយ្យ យក​រាស្ត្រ​ជា​ធំ អ្វី​ក៏​ដោយយើង​ធ្វើ​ការ​សួរ​យោ​បល់​រាស្ត្រ​ហើយ​តា កិច្ច​សន្យា​​មាន​ចង​ក្រង​សហ​គមន៍​​ដប់​ សហ​គមន៍​បីបួន​ហិកតា​ចុច​ហុក​សិប សម្ប​ទាន​ពី​រដ្ឋាភិ​បាល​​​​មក​​ឲ្យ​ប្រជា​ពលរដ្ឋ​ដាច់​ហើយ​តា អភិវឌ្ឍន៍​នៅ​នឹង​កន្លែង កុំ​ភ្លេច មិន​មែន​​ដឹក​យក​ទៅ​ចាក់​ចោលទួល​សំបូរ ភ្នំបាត​ទេ តែ​ក្រុម​ហ៊ុន​អ្នក​ធ្វើ​ឲ្យ​​ខុស ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ មិន​មែន​ប្រជា​ពលរដ្ឋ​អ្នក​ធ្វើ​ទេ គឺ​ក្រុម​ហ៊ុន​អ្នក​ធ្វើ”។
នៅ​ក្នុង​ពេល​តវ៉ា នៅ​ខាង​មុខ​ស្ថាន​ទូត​អាមេរិក រយៈ​ពេល​ពីរថ្ងៃ​​គឺ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃព្រហស្បតិ៍ មាន​បដា​ព្រោង​ព្រាត​ត្រូវ​បានអ្នក​ភូមិ​​លើក​ឡើង នៅ​ពេញ​ដើម​ឈើ ដែល​បដា​ទាំង​នោះ មាន​​អន្ថ​ន័យថា​ សុំ​ឲ្យ​មាន​ការ​ដោះ​​លែង​ ​អ្នក​ស្រី​ យ៉ោម បុប្ផា និង​ទឹម​សាក់​​មុន្នី បញ្ឈប់​​អំ​​ពើហិង្សា​​លើ​​អ្នក​​តវ៉ាដីធ្លី និង​ថា ពួក​គេ​ត្រូវ​ការ​សេរីភាព​ជា​ដើម​។
អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែល​ប្រ​ជាពលរដ្ឋ​នៅ​តំ​បន់​នោះ​ឲ្យ​​ឈ្មោះ​ថា ជា​វីរៈ​នា​រី​​ឆ្នើម​ ត្រូវកម្លាំង​​រដ្ឋា​​​​ភិ​​​​​​បាល​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ទី៤ ខែតុលា ឆ្នាំ​​​​​​២​​​០១២ ដោយចោទ​​ពី​​បទ​​​​​​ប្រើ​​ហឹង្សា ដោ​យចេ​​ត​​​​នានឹ​​ង​​មា​​នស្ថានទម្ងន់ទោស។ ចំណែក​សកម្ម​​​ជន​ដីធ្លី​ម្នា​​ក់​​​ទៀត​​​នៅ​​អ​​តីតបុ​​រីកី​​ឡា គឺ​​អ្នក​​ស្រី ​​​​ទឹម​​​ សាក់​​​​មុ​​​នី ត្រូវតុលាការបញ្ជាឲ្យឃុំ​​ខ្លួននៅព​​ន្ធនា​​គារ​​ដូច​គ្នា នៅ​ថ្ងៃ​​បន្ទាប់ តាម​ប​​ណ្តឹង​​​​រ​​ប​​ស់​​ក្រុម​​ហ៊ុ​ន​​​​ផាន​​អ៊ី​​ម៉ិច ​​ដោយចោទ​​​​​​​ពីប​​ទញុះ​​ញង់​ឲ្យ​មានបទ​ឧក្រិ​ដ្ឋ​។
ការ​​ចាប់​ខ្លួន​​ និង​ចោទ​ប្រកាន់ សក​​ម្មជ​ន​ដីធ្លី​​ទាំង​​ពីរនាក់នេះ ត្រូវ​​បាន​​អង្គ​ការស​​ង្គម​ស៊ីវិ​​ល​​មើ​​ល​​ឃើញ​ថា ជាកា​​បំ​​បាក់​​​​ស្មារតី អ្នក​ដែល​​ហ៊ាន​ចេញមុខតវ៉ារឿងជម្លោះដីធ្លី។
មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​សមាគម​អាដ​ហុក លោក នី ​ចរិយា  មាន​ប្រ​សាសន៍​ថា ការ​ដែល​ប្រ​ជា​ពលរដ្ឋ​ស្វះ​ស្វែង​រក​អន្តរាគម​ពី​អន្តរជាតិ​នៅ​ពេល​នេះ ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួកគេ។ លោក​ថា ការ​ធ្វើ​​បែប​​នេះ​ចង់​បង្ហាញ​ថា ស្ថាប័ន​រដ្ឋឬតុ​លាការ​កម្ពុជា​មិន​មាន​ឯករាជ្យ និង​មិន​បាន​ផ្តល់​ភាព​យុ​ត្តិ​ធម៌​ដល់​ពួកគាត់​នោះ​ទេ ៖ “ហើយ​មួយ​ទៀត​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​អញ្ចឹង​ដែរ យើង​ឃើញ​ថា អ្វី​ដែល​គាត់​ធ្វើបង្ហាញ​ថា​យន្ត​ការ​នៅ​ក្នុ​ងប្រ​ទេស​កម្ពុជា​យើង គ្មាន​យន្ត​ការ​ណា​មួយ​អាច​ដំណើរ​ការ​បាន​ក្នុង​ការរក​យុត្តិ​ធម៌​ឲ្យ​គាត់​​ ជា​ពិសេស​ដោះស្រាយ​បញ្ហាដី​ធ្លី​​ផ្ទះ​សម្បែង​នោះ”។
នៅ​រសៀល​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ VOD ពុំ​អាច​សុំ​ការ​អធិ​ប្បាយ​ពី​​មន្ត្រី​តុលាការ​បាន​ឡើយ។ ​
​អតី​ត​​ប្រធាន​មជ្ឈ​មណ្ឌល​មណ្ឌល​​អភិវឌ្ឍ​​សង្គម លោក​ស្រី​ ជា វណ្ណាត មាន​ប្រសាសន៍ថា ការ​តវ៉ា​របស់​ប្រជា​សហគមន៍​នៅ​បឹង​កក់ និង​អតីត​បុរី​កីឡា នៅពេល​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញថា​ប្រជា​ពលរដ្ឋ​​នៅ​ពេល​នេះ បាន​យល់​ដឹង​ពីសេរីភាព​របស់​ខ្លួន។ លោក​ស្រី​បញ្ជាក់ថា ​​ជា​ការ​ល្អ​ដែល​អ្នកភូមិ​តវ៉ា​​ដោយ​អហិង្សា​ ដើម្បី​តវ៉ា​ទាម​ទារ​​​អំពី​សិទ្ធិ​សេរី​ភាព​​របស់​​ពួកគេ ៖ “​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញា​ធរហ្នឹង រក​មធ្យោ​បាយ​ដោះស្រាយ​ឲ្យ​សម​ស្រប​ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ហ្នឹង​”។
​នៅ​ក្នុង​របា​​យ​​​​ការណ៍ អ្នករាយការណ៍ពិ​សេស​របស់អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិ​ទ្ធិមនុស្ស​នៅកម្ពុជា កា​​​​​ល​​​​​​ពីចុង​ខែកញ្ញា​ឆ្នាំ​២០១២ បានឲ្យដឹងថា ស្ថាប័នអន្តរជាតិមួយនេះ បារម្ភពីប្រ​​ព័ន្ធយុត្តិធ​ម៌នៅ​​កម្ពុជា ​ដែល​ត្រូវ​បាន​គេ​​ប្រើ​​​ប្រាស់​ដើម្បី​ដាក់​ទោស​ដល់​​ប្រជា​ពលរដ្ឋ​​ខ្មែរ នៅពេល​​ដែល​​ព្យាយា​ម​​ការ​ពា​​រដី​របស់​ខ្លួន។ របាយ​ការណ៍​​នេះ បង្ហាញថា ​អ្នក​ក្រី​​ក្រ និងអ្នកងាយ​​រង​គ្រោះ មិន​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​នោះ​ទេ។
​សូម​បញ្ជាក់ថា ​អ្នក​ភូមិ​បឹង​កក់​មាន​វិវាទ​ជាមួយក្រុម​ហ៊ុន ស៊ូកាគូអ៊ីន បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ បូម​ដី​លុប​បឹង​កក់ ហើយក្រោយ​មក​ពួក​គេ​បាន​​តវ៉ាគ្រប់​​ស្ថា​ប័ន​​ពាក់​ព័ន្ធ។ ក្រោយ​មក​​រដ្ឋាភិ​បាល​​បាន​ប្រ​កាស​​ផ្តល់​​ដី​ ១២,៤៤ហិកតា ដល់​ប្រ​ជាពលរដ្ឋ​ឲ្យ​អភិ​វឌ្ឍន៍​​នៅ​នឹង​​កន្លែង តែ​ក្នុង​នោះ​ មាន​ប្រ​ជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​កាត់​​​ឈ្មោះ​​ចេញ​ពី​ដី​នោះ ទើប​​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​រហូត​មក​ដល់​ពេល​នេះ​។ ចំណែក​អ្នក​បុរី​កីឡា​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុនផាន​អ៊ី​ម៉ិច បន្ទាប់​ពីក្រុម​ហ៊ុន​នេះ បាន​យក​ដី​នៅ​ប្លុក​បុរី​កីឡា​ទៅធ្វើ​អាគារ​ផ្ទះ​ល្វែង​ហើយ​​មិន​បាន​ចែក​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​គ្រប់​ចំនួន​។ នៅដើម​ឆ្នាំ​២០១២ ​ក្រុម​ហ៊ុន​បាន​​ឈូស​ឆាយ​ផ្ទះ​របស់​ពួកគេ​​ និង​​​ដឹក​ប្រ​ជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​ទៅ​រស់​នៅ​ទួល​សំ​បូរ​ និង​ភ្នំបាត​៕

No comments:

Post a Comment