One month and 3 Days of 13 BKL detained in Prey Sor Correction Center with 6m x 15m with 70 people? 1.3 square mater stayed with 4 prisoners. (24 May - 27 June 2012). Mam Sonando detained since 17 July 2012 without trial yet. Chan Soveth invite by PP court on 24 August 2012. Mrs. Yorm Bopha detained in Prey Sar on 4 September 2012 and she charged for 3 year on 27 December 2012.. Now she was detaining for 222 Days (26 Jan 2013)
Saturday, November 3, 2012
ពលរដ្ឋមានជម្លោះដីធ្លី ដាក់ញត្តិជូនប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលបំពេញទស្សនកិច្ច នៅកម្ពុជា
ពលរដ្ឋមានជម្លោះដីធ្លីដាក់ញត្តិជូនប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២វិច្ឆការហុតដល់ថ្ងៃ៤វិច្ឆកា២០១២
RFI/Ly Meng Hour
ដោយ លី ម៉េងហួរ
ក្រុមប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីដូចជា អ្នកបឹងកក់ និងបុរីកីឡា នៅព្រឹកថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នា នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ប្រចាំទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិជូនលោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ ( Herman Van Rompuy ) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលបានធ្វើដំណើរ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២ ខែវិចិ្ឆកា ដល់ថ្ងៃទី៤ ខែវិច្ឆិកា។
ញត្តិរបស់ប្រជាពលរដ្ឋ បានទទូចស្នើសុំឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប លើកឡើងនូវបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយនឹងប្រមុខរដ្ឋាភិបាល ដើម្បីដាក់ចេញនូវដំណោះស្រាយសមរម្យដល់ប្រជាពលរដ្ឋ។
តាមគម្រោង ក្នុងអំឡុងពេលទស្សនកិច្ច នៅកម្ពុជា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ នឹងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសំដែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ១១និង៣០ នាទីព្រឹក លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ (Herman Van Rompuy) និងភរិយានឹងចូលគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុនៅព្រះបរមរាជវាំង។
ក្រៅពីនេះ លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយនិងលោកជំទាវនឹងអញ្ជើញទៅទស្សនាសារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែងនិងប្រាសាទអង្គរនៅខេត្តសៀមរាប៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment