Monday, October 8, 2012

ជូនចំពោះលោក លោកស្រី និងគណៈកម្មាធិការរៀបចំទិវាសិទ្
ធិលំនៅឋាន

គណៈកម្មាការរៀបចំទិវាសិទ្ធិលំនៅឋាន
នឹងរៀបចំការប្រារព្ធទិវាសិទ្ធិលំនៅឋាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២
តាមផែនការ ដែលបានសំរេចកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ នៅការិយាល័យ
អង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន បើទោះជាសា
លាក្រុងភ្នំពេញមិនអនុញាតិឲ្យពួកយើងរៀបចំនៅដីក្រហម
និងដង្ហែរក្បួនទៅរដ្ឋសភាជាតិក៏ដោយ។

លិខិតលេខ៩៦០​ ឆត.ចសម ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ របស់សាលាក្រុងភ្នំពេញ
មិនអនុញាតឲ្យសហគមន៍ជូបប្រជុំសំដែងមតិ និង
ដង្ហែរក្បួនទៅរដ្ឋសភាជាតិនោះទេ
ប៉ុន្តែគេឲ្យពួកយើងរៀបចំកម្មវិធីនៅទីលានប្រជាធិបតេយ្យ។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១ បើសិនជាមានការរារាំង
ឬរំខានពីអាជ្ញាធរទៅលើកម្មវិធីទិវាលំនៅឋានពិភពលោក គណៈកម្មាការរៀបចំទិវា
សិទ្ធិលំនៅឋាន នឹងចាត់ចែងកម្មវិធី ឬសកម្មភាពដូចខាងក្រោម៖
១. សុំឲ្យអ្នកសហគមន៍ដែលបានទៅដល់ អតិតដីក្រហមត្រូវទៅប្រមូលផ្តុំ
និងធ្វើសេចក្តីថ្លែងការណ៍នៅទីនោះ។
២. សម្រាប់សហគមន៍ដែល មិនអាចចូលទៅដល់អតិតដីក្រហម
ពួកគេត្រូវប្រមូលផ្តុំនៅមុខរដ្ឋសភាជាតិ។
៣. សហគមន៍អាចប្រារព្វទិវា និងប្រមូលផ្តុំសំដែងមតិនៅទីណាមួយក៏បាន
បើសិនជាពួកគេមិនអាចចូលទៅដល់កន្លែងអតិតដីក្រហម
ឬរដ្ឋសភាជាតិ។

អាស្រ័យដូចបានជំរាបខាងលើសូមលោក លោកស្រីមេត្តាជ្រាប។

ធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២


--
Ms. LONG Kimheang

Housing Rights Task Force (HRTF)

Communication officer

Tel/Fax: +855 23 996 531

Mobile: +855 90 712 700

Email: longkimheang@gmail.com

Web: www.hrtfcambodia.org

No comments:

Post a Comment