One month and 3 Days of 13 BKL detained in Prey Sor Correction Center with 6m x 15m with 70 people? 1.3 square mater stayed with 4 prisoners. (24 May - 27 June 2012). Mam Sonando detained since 17 July 2012 without trial yet. Chan Soveth invite by PP court on 24 August 2012. Mrs. Yorm Bopha detained in Prey Sar on 4 September 2012 and she charged for 3 year on 27 December 2012.. Now she was detaining for 222 Days (26 Jan 2013)
Wednesday, October 31, 2012
អ្នកបឹងកក់-បុរីកីឡាបួងសួងឲ្យសម្តេចឪជួយ
Tuesday, 30 October 2012
គឹម យុទ្ធណា
The Phnom Penh Post
ភ្នំពេញៈ ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡាប្រមាណ ១០០ នាក់ ដែលអ្នកខ្លះស្លៀកសម្លៀកបំពាក់ឈុតស និងខ្លះទៀតអាវស សំពត់ ឬខោខ្មៅ បាននាំគ្នាមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចឪនៅមុខព្រះបរមរាជវាំង កាលពីព្រឹកម្សិលមិញ ដើម្បីសុំឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ជួយដល់សកម្មជនដីធ្លីពួកគេ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស និងសុំជួយឲ្យបន្ទន់ចិត្តមន្ត្រីតុលាការ ឲ្យធ្វើការកាត់ក្តីគោរពទៅតាមច្បាប់។
នេះជាការធ្វើសកម្មភាពលើកដំបូង របស់ពួកគេ បន្ទាប់ពីបានស្ងប់ស្ងាត់ ចាប់តាំងពីសម្តេចឪ នរោត្តម សីហនុ យាងចូលទិវង្គត និងពិធីកាន់ទុក្ខជាផ្លូវការ ត្រូវបានចប់កាលពីថ្ងៃទី ២៣ តុលាកន្លងទៅនេះ។ ក្រុមអ្នកភូមិ បានអះអាងថា ការធ្វើដំណើរមកគោរពព្រះបរមសពរបស់សម្ដេចឪ របស់ពួកគេ ត្រូវបានរំខានបន្តិចបន្តួច ដោយអាជ្ញាធរប៉ូលិស។
អ្នកស្រីហេង មុំ តំណាងពលរដ្ឋបឹងកក់បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកភូមិតំបន់បឹងកក់ និងអ្នកភូមិតំបន់បុរីកីឡា បានមូលមតិគ្នា មកធ្វើការគោរព ព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដោយការគោរព និងការដឹងគុណយ៉ាងថ្លៃថ្លា ចំពោះព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ កាលពីព្រះអង្គ នៅមានព្រះជន្ម។ អ្នកស្រីបញ្ជាក់ពីគោលបំណងនៃការគោរពនេះថា ដើម្បីតាំងសមាធិ បួងសួង ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ និងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ព្រះអង្គជួយតាមថែរក្សាកូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គ នៅទូទាំងប្រទេសកម្ពុជា ឲ្យជួបតែសេចក្តីសុខសាន្ត។ អ្នកស្រីបញ្ជាក់ទៀតថា គោលបំណងសំខាន់បំផុតមួយទៀតគឺ៖«ដើម្បីបួងសួងឲ្យដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ជួយថែរក្សា ការពារ ក៏ដូចជាលើកកម្លាំងចិត្ត ដល់អ្នកស្រី យ៉ោម បុប្ផា និង អ្នកស្រី ទឹម សាក់មុន្នី ដែលកំពុងជាប់ពន្ធនាគារ កុំឲ្យអស់សង្ឃឹម និងសុំឲ្យដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ជួយតម្រែតម្រង់ចិត្តរបស់មន្ត្រីតុលា កុំឲ្យប្រព្រឹត្តអំពើពុករលួយ កុំធ្វើបាបប្រជារាស្ត្រ និងកាត់ក្តីឲ្យប្រជារាស្ត្រដោយយុត្តិធម៌»។
អ្នកស្រីបានថ្លែងដោយខ្សឹកខ្សួលថា៖«ខ្ញុំចង់ឃើញឲ្យមានការអភិវឌ្ឍនាសម័យកាលបច្ចុប្បន្ននេះ មានការរីកចម្រើន និងសម្បូរសប្បាយ ដូចកាលសម័យសង្គមរាស្ត្រនិយមរបស់ព្រះអង្គដឹកនាំ»។
អ្នកស្រីទឹម សាក់មុន្នី តំណាងអ្នកភូមិបុរីកីឡា ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅគុកព្រៃស ក្រោមការចោទប្រកាន់ពីបទ«ប្រកាសក្លែងបន្លំការពិត» កាលពីថ្ងៃ ៥ ខែកញ្ញា មួយថ្ងៃ ក្រោយពីអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ត្រូវបានតុលាការដដែលនេះ សម្រេចឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសពីបទ «ហិង្សាដោយចេតនា»។
លោក ស៊ុន រិទ្ធិ មេធាវីការពារក្តីឲ្យសកម្មជនដីធ្លីទាំងពីរនាក់ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ស្ថានភាពសុខភាពកូនក្តីរបស់លោក ដែលកំពុងជាប់ឃុំឃាំង មានលក្ខណៈ«ចុះខ្សោយ»ជាងមុន ដោយ«ស្រកទម្ងន់» និងមានជំងឺបន្តិចបន្តួច។ លោកបាននិយាយថា៖ «ពួកគេមានការបារម្ភច្រើន អំពីស្ថានភាពសវនាការក្តីនាពេលខាងមុខ»។
លោក ស៊ុន រិទ្ធិ បន្តថា សវនាការលើកូនក្តីទាំងពីររបស់លោក មិនទាន់ត្រូវបានតុលាការកំណត់ពេលបើកសវនាការនៅឡើយទេ ខណៈដែលតុលាការ បានបិទការស៊ើបរួចរាល់ហើយនោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment