ភ្នំពេញៈ បន្ទាប់ពីការប្រកាសជំហជាថ្មី កាលពីថ្ងៃទី២៤ ខែសីហា របស់ធនាគារពិភពលោក (World Bank) បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ជាមួយស្ថានទូត អង់គ្លេស និងទីភ្នាក់ងារអូស្រាលី ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (Aus Aid) ថានិងបន្តយកចិត្តទុកដាក់មកកម្ពុជា លើការលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងគំាទ្រទៅនឹងការលើកកម្ពស់សុខភាពមាតា និងទារក ប្រជាពលរដ្ឋកម្ពុជាសូមសំដែងនូវការស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ។
ធនាគារ ពិភពលោក គឺជាដែគូអភិវឌ្ឍន៍មួយដ៏សំខាន់ តាមរយៈការផ្តល់ជំនួយផ្សេងៗ ឬប្រាក់កម្ចី មកឲ្យកម្ពុជា ក្នុងគោលដៅមនុស្សធម៌ និងសម្រាប់ការអភិវឌ្ឍន៍ ប្រទេស ប៉ុន្តែមួយរយៈការខ្លីកន្លងមក ធនាគារពិភពលោក បានសម្រេចផ្អាកជំនួយមកកម្ពុជា ដោយសារគិតថា រាជរដ្ឋាភិបាលកម្ពុជាធ្វើខុសចំពោះ រឿងទំនាស់ដីធ្លីនៅបឹងកក់ និងរឿងដីនៅបុរីកីឡា ។
តាមរយៈការចេញ សេចក្តីថ្លែងការណ៍រួម រវាងធនាគារពិភពលោក ស្ថានទូតអង់គ្លេស និងទីភ្នាក់អូស្រ្តាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រកាសចាប់ផ្តើមជាថ្មីក្នុងការផ្តល់ ជំនួយមកឲ្យកម្ពុជានេះ គឺស្តែងឲ្យឃើញថា ការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាលគឺដើរនៅលើផ្លូវត្រូវ បើទោះបីជាមានការយល់ច្រឡំបន្តិចបន្តួច ចំពោះរឿងបឹងកក់ និងរឿងពលរដ្ឋនៅបុរីកីឡាក៏ដោយ ។
ចំពោះរឿងអ្នកភូមិបឹងកក់ និងពលរដ្ឋនៅបុរីកីឡានេះ ខាងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសាលារាជធានីភ្នំពេញ បានធ្វើការដោះស្រាយរួចរាល់អស់ហើយ គឺនៅសល់ អ្នកភូមិមួយចំនួនតូចប៉ុណ្ណោះ ដែលនៅបន្តតវ៉ាមិនព្រមរកច្រកចរចា ដោយសន្តិវិធី ហើយក្នុងនោះ ក៏មានការអង្គក្រៅរដ្ឋាភិបាល មួយចំនួនតូចបានធ្វើជ្រុលហួស រហូតដល់នាំអ្នកភូមិដ៏ស្លូតត្រង់ទំាងនោះ ឲ្យដាក់ខ្នោះដៃ ខ្នោះជើង និងស្រាតខោអាវ ដើម្បីដាក់សម្ពាធក្នុងការតវ៉ាទៀតផង ។ សួរថាទង្វើរនេះ គឺជាច្រកសម្រាប់ស្វែង រកដំណោះស្រាយរបស់ពួកគាត់ ? ឬមួយក៏បន្ថែមទុក្ខ ជាន់លើទុក្ខដល់ពួយគាត់ទៀត ?
ដូច្នេះសូមធ្វើការពិចារណាឡើងវិញ កុំដើម្បីខ្លួនឯង កុំដើម្បីចង់បានជំនួយពីបរទេស ធ្វើឲ្យគេឯងបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ចំពោះរឿងបឹងកក់ក្រុមអ្នក ភូមិដែលមានលិខិតស្នាមត្រឹមត្រូវ គេបានចរចារ បានដោះស្រាយជាមួយអាជ្ញាធរ និងក្រុមហ៊ុន ដោយសន្តិវិធី ក្នុងតម្លៃមួយដ៏សមរម្យ ហើយបានផ្លាស់ប្តូរទីលំនៅអស់ ហើយ រួចថែមទាំងបានរៀបចំពិធីជប់លៀប រាំវង់ជុំគ្នាជាមួយអ្នកភូមិ និងក្រុមអាជ្ញាធរថែមទៀតផង ដោយឡែកក្នុងរឿងបុរីកីឡា ក៏ដូច្នោះដែរ ពលរដ្ឋបុរីកីឡាដែលមានលិខិតស្នាមត្រឹមត្រូវ ពួកគាត់ទទួលបានផ្ទះ និងទទួលបានប្រាក់សមរម្យពីខាងក្រុមហ៊ុន និងអាជ្ញាធរ ។
និយាយជារួម អ្នកដែលនៅសេសសល់មួយចំនួនតូច នៅតែបន្តតវ៉ា មន្រ្តីសាលារាជធានីភ្នំពេញម្នាក់ សុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា ពួកគាត់ទំាងនោះ សុទ្ធតែជាអ្នកចាញ់បោកមេខ្យល់ និងមេភូមិ អ្នកខ្លះអស់ ២០០០ ដុល្លារ អ្នកខ្លះទៀតអស់រហូត៣០០០ ដុល្លារក៏មាន ក្នុងរឿងនេះដែរ មេភូមិម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន បន្ទាប់មកក៏ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស។
ក្រុមអាជ្ញាធរក៏បានអំពាវនាវ ឲ្យអ្នកភូមិណា ដែលចាញ់បោកមេខ្យល់ និងមេភូមិកន្លងមក សូមរៀបចំលិខិតស្នាម ដើម្បីប្តឹងជនខិលខូចទាំងនោះ យកប្រាក់មកវិញ ។
តាមរយៈ សេចក្តីថ្លែងការណ៍រួមរបស់ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេង ដែលបានសម្រេចផ្តល់ ជំនួយជាថ្មីមកកម្ពុជានេះ ក៏ព្រោះពួកគេយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដើរលើផ្លូវត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗ សម្រាប់ប្រជាពលរដ្ឋ តាមរយៈនេះ ដែរ អង្គការ ក្រៅរដ្ឋាភិបាលមួយចំនួនតូច គួរតែក្រឡែក មើលជំហ របស់ធនាគារពិភពលោក និងដែគូរអភិវឌ្ឍន៍ផ្សេងៗ ដែលបានផ្តល់ភាពជឿជាក់ លើគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ៕
No comments:
Post a Comment