នៅថ្ងៃអង្គារ ទី៤ កញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងធ្វើដំណើរទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ កម្ពុជាលើកដំបូង នៅស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២១ ខែកញ្ញាខាងមុខ។
ការផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់ដីធ្លីនឹងធ្វើឡើង បន្ទាប់ពីក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ចាប់តាំងពីចុងខែមិថុនា។ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសពីនយោបាយថ្មីរបស់លោក ដោយកាត់បន្ថយនូវពេលវេលា ផ្តល់ប័ណ្ណកម្មសិទ្ធិ សម្គាល់ដីធ្លីដល់ប្រជាពលរដ្ឋ ដោយមិនឲ្យមានការរង់ចាំយូរ រហូតដល់រយៈពេល ៦ ខែនោះទេ។ នោះគឺពីមុន ត្រូវធ្វើការចុះវាស់វែង ហើយចេញប័ណ្ណកម្មសិទ្ធិបឋម។ កម្មសិទ្ធិបឋម ជាដំណាក់កាលអន្តរកាល មុននឹងចេញកម្មសិទ្ធិស្ថាពរ។
តែពេលនេះ លោកនាយករដ្ឋមន្ត្រីបានសម្រេចលុបចោលនូវដំណាក់កាលអន្តរកាល ហើយថា ត្រូវផ្ទេរពីកម្មសិទ្ធិបឋមចូលទៅកម្មសិទ្ធិស្ថាពរ។ មូលហេតុ មកពីការធ្វើម៉ត់ចត់របស់ក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីជំនាញគ្រប់គ្រាន់។ ពោលគឺត្រូវផ្តល់កម្មសិទ្ធិស្ថាពរ ជូនប្រជាពលរដ្ឋ បន្ទាប់ពីការវាស់វែងដីធ្លីទាំងនោះ។
តាមលោកនាយករដ្ឋមន្ត្រី គិតចាប់ពីថ្ងៃផ្តើមដំណើរការវាស់វែងដីធ្លី ដែលធ្វើឡើងដោយក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីជំនាញ មកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ គឺក្រុមយុវជនបានវាស់វែងដីធ្លីបានចំនួន ១៨៥.២៤៣ ហិកតា ក្នុងចំណោមផ្ទៃដីសរុប ដែលគ្រោងនឹងវាស់វែងផ្តល់កម្មសិទ្ធិជូនប្រជាជនទូទាំងប្រទេស ប្រមាណ ១.២០០.០០០ ហិកតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដីទំនាស់ គឺក្រុមយុវជនស្ម័គ្រចិត្ត មិនព្រមវាស់វែងឲ្យទេ ដោយទុកឲ្យមានការដោះស្រាយតាមការសម្របសម្រួលរវាងប្រជាជន និងប្រជាជន ឬក៏ការដោះស្រាយតាមផ្លូវតុលាការ។ ក៏ប៉ុន្តែក្រុមយុវជនស្ម័គ្រចិត្ត ដែលដឹកនាំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រី ចុះវាស់វែងដើម្បីផ្តល់កម្មសិទ្ធិដល់ប្រជាជន លើដីរដ្ឋ ពាក់ព័ន្ធនឹងដីបរិស្ថាន និងដីសម្បទានដល់ក្រុមហ៊ុនដែលមិនទាន់ដាំដុះ៕

No comments:
Post a Comment