ពលរដ្ឋបុរីកីឡា បន្តក្រាញននៀលតវ៉ា ទោះជាស្ត្រីតំណាងម្នាក់ ត្រូវចាប់ខ្លួន

សំណង់រខេករខាកនៅបុរីកីឡាក្រោយ ការបណ្តេញចេញ
©rfi-menghuor
“កូនព្រាត់ម្តាយ ចៅព្រាត់ជីដូន” ពាក្យមួយឃ្លានេះ បានបន្សល់នូវការសោកសៅសម្រាប់ក្រុមគ្រួសាររបស់អ្នកស្រី ទឹម សាក់មុនី្ន ស្ត្រីតំណាងពលរដ្ឋបុរីកីឡា ដែលត្រូវបានតុលាការ ក្រុងភ្នំពេញ ចោទប្រកាន់ និងចាប់ឃុំខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា ក្នុងរឿងដឹកនាំក្រុមអ្នកភូមិតវ៉ា ក្នុងជំលោះដីធ្លីនៅបុរីកីឡា។ សព្វថ្ងៃនេះ កូនប្រុសរបស់អ្នកស្រី ទឹម សាក់មុន្នី ដែលជាអតីតទាហានពិការ និងជាពោះម៉ាយកូនពីរ ត្រូវត្រដរស់នៅក្រោមកាំជណ្តើរ នៃអគារផ្ទះល្វែងទី៧ ក្នុងតំបន់បុរីកីឡា។ ក្រុមពលរដ្ឋក្រីក្រជាង ១០០ គ្រួសារ ដែលកំពុងខ្វះជម្រក បានអំពាវរកជំនួយ និងស្នើសុំដោះលែងអ្នកស្រី ទឹម សាក់មុនី ឲ្យចេញពីពន្ធនាគារ ដើម្បីបានជួបជុំកូន និងចៅតូចៗ របស់គាត់ឡើងវិញ។
No comments:
Post a Comment