Saturday, September 8, 2012

អ្នក ​បឹងកក់​និង​បុរីកីឡា​ហែ​ក្បួន​ដាក់​ញត្តិ - Boeung Kak and Borei Keila residents march to hand over their petition

2012-09-07
Radio Free Asia

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ប្រមាណ​២០០នាក់​នាំ​គ្នា​ដង្ហែ​ក្បួន​ដាក់​ញត្តិ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សូម​ឲ្យ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​កញ្ញា ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ឲ្យ​ដោះលែង​តំណាង​របស់​ពួក​គេ។

អ្នក​តំណាង​ទាំង​ពីរ​នាក់ គឺ​អ្នកស្រី យ៉ោម បុប្ជា ដែល​ជា​សកម្មជន​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​របស់​ក្រុមហ៊ុន​ស៊ូកាគូ នៅ​តំបន់​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ដែល​ជា​សកម្មជន​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ផានអ៊ីមិច ដែល​មិន​គោរព​កិច្ច​សន្យា​ក្នុង​ការ​សាងសង់​អគារ​ចំនួន​ពីរ​បន្ថែម​ជូន​អ្នក ​បុរីកីឡា។

ការ​តវ៉ា​របស់​អ្នក​ភូមិ​ទាំង​ពីរ​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​តំណាង​របស់​ពួក​គេ​ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ ឲ្យ​ចូល​ខ្លួន និង​សម្រេច​ឲ្យ​មាន​ការ​ឃុំ​ខ្លួន កាល​ពី​បី​ថ្ងៃ​កន្លង​ទៅ។

រូបថត​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ សេក បណ្ឌិត និង វិជ័យ អានន្ទ៖

More than 200 residents of Boeung Kak Lake and Borei Keila marched to the office of Xok An, the vice-prime minister and minister of the Council of Ministers, to hand over their petitions asking for intervention for the release of two residents.

The two residents arrested are: (1) Yorm Bopha, a Boeung Kak Lake activist protesting against land-grabbing by the Shukaku Inc. Company, and (2) Tim Sakmony, a Borei Keila activist protesting against the Phanimex company which reneged its promise to build two additional buildings for the evicted residents.

Today’s protest took place after 2 of their representatives were summoned by the court and they were subsequently arrested 3 days ago.

The following pictures were taken on 07 September 2012 by Sek Bandith and Vichey Anand.








No comments:

Post a Comment