ដោយ ទេព សុរ៉ាវី
2012-09-06
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញលិខិតថ្កោលទោសនៅថ្ងៃទី៦ ខែកញ្ញា ចំពោះសកម្មភាពរបស់តុលាការ និងអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា អាយុជាង ៦០ឆ្នាំ តំណាងអ្នកបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី តំណាងប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡា ដោយអយុត្តិធម៌។ក្នុងលិខិតថ្កោលទោសនោះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកទង្វើរបស់របស់តុលាការ និងអាជ្ញាធរនាពេលបច្ចុប្បន្ននេះ ថាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា បាននិងកំពុងយកតួនាទីដ៏សំខាន់ដែលសង្គមផ្ដល់ឲ្យ ទៅបម្រើ និងការពារក្រុមហ៊ុន ហើយមកគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់ ដែលរងគ្រោះដោយសារក្រុមហ៊ុនរំលោភយកដីធ្លី និងវាយកម្ទេចផ្ទះសម្បែងរបស់ពួកគាត់។
លោក រ៉ុង ឈុន ក៏បានរិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា សព្វថ្ងៃនេះថាជាឧបករណ៍របស់ក្រុមហ៊ុនអ្នកមានលុយ និងមានអំណាច ប្រើប្រាស់ដើម្បីប្រឆាំងជាមួយអ្នកសហជីព អ្នកការពារសិទ្ធិមនុស្ស និងអ្នកតវ៉ាស្របច្បាប់ ព្រមទាំងស្នើសុំឲ្យតុលាការដោះលែងស្ត្រីទាំង ២នាក់ ឲ្យមានសេរីភាពវិញ ព្រោះពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការការពារសិទ្ធិស្រប ច្បាប់របស់ខ្លួនប៉ុណ្ណោះ៕
No comments:
Post a Comment