Monday, September 10, 2012

ក្រុម​ម៉ូ​តូ​ឌុប​​ដើរ​​ជា​ក្បួន​គាំ​ទ្រ​ចំណាត់​ការ​តុ​​លា​ការ​លើ​ករណី​អ្នក​ស្រី យ៉ោម​ បុ​ប្ផា | ABC Radio Australia

ដាក់​បញ្ចូល​ពេល 10 September 2012, 16:43 AEST
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​សមា​គម​រួម​គ្នា​ ដើ​ម្បី​អភិ​វឌ្ឍន៍​កម្ពុជា​បាន​ដឹក​នាំ​​ក្រុម​ម៉ូ​តូ​ឌុប​នៅ​ទី​លាន​ប្រ​ ជា​ធិប​តេយ្យ​ក្រុង​ភ្នំ​ពេញ​ ដើ​ម្បី​គាំ​ទ្រ​តុ​លា​ការ​ក្នុង​ការ​​​ចាប់​ខ្លួន​អ្នក​ស្រី​ យ៉ោម បុប្ផា ​សកម្ម​ជន​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​ ដែល​បាន​ជាប់​ចោទ​ពី​បទ​វាយ​ដំ​ធ្វើ​ទា​រុណ​កម្ម​លើ​អ្នក​រត់​ម៉ូ​តូ​ឌុប​ ២នាក់។
ក្រុម​អ្នក​រត់​ម៉ូ​តូ​ឌុប​បាន​នាំ​គ្នា​ស្រែក​គាំ​ទ្រ​ឲ្យ​តុ​លា​ ការ​ បន្ត​ឃុំ​ខ្លួន​អ្នក​ស្រី​ យ៉ោម បុប្ផា​ ដែល​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​លើ​កម្មករ​រត់​ម៉ូ​តូ​ឌុប។​​ ក្នុង​ការ​ជួប​ជុំ​គ្នា​នា​ព្រឹក​នេះ​ ក្រុម​ម៉ូ​តូ​ឌុប​បាន​លើក​បដា​ដែល​ថា​ ការ​ធ្វើ​ទា​រុណ​កម្ម​អ្នក​រត់​ម៉ូ​តូ​ឌុប​គឺ​ជា​អំ​ពើ​ខុស​ច្បាប់។​ លោក ឯ សុ​ភាស់ ប្រ​ធាន​សមា​គម​រួម​គ្នា​ដើ​ម្បី​អភិ​វឌ្ឍន៍​កម្ពុជា​ដែល​ដឹក​នាំ​ការ​ប្រ​ ឆាំង​តវ៉ា​នេះ​ បាន​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​ការ​ប្រ​មូល​ផ្តុំ​កម្មករ​រត់​ម៉ូ​តូ​ឌុប​ ដើ​ម្បី​ប្រ​ឆាំង​ការ​ដែល​មាន​ក្រុម​ទាម​ទារ​ឲ្យ​ដោះ​លែង​ជន​ល្មើស​ដែល​វាយ​ ដំ​អ្នក​រត់​ម៉ូ​តូ​ឌុប។ (សំឡេង លោក ឯ សុភាស់) លោក ឯ សុភាស់ បាន​ធ្វើ​ការ​រាយ​រ៉ាប់​អំ​ពី​ការ​ជាប់​ចោទ​របស់​អ្នក​ស្រី យ៉ោម បុប្ផា និង​ក្រុម​គ្រួ​សារ​ ដែល​ធ្វើ​ការ​វាយ​ដំ​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ដែល​ជា​អ្នក​រត់​ម៉ូ​តុ​ឌុប។ (សំឡេង លោក ឯ សុភាស់) លោក វ៉ាត សារ៉ាត ដែល​ជា​ឪ​ពុក​ និង​ឪ​ពុក​មា​ជន​រង​គ្រោះ​បាន​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​នេះ​ បាន​រាយ​រ៉ាប់​អំ​ពី​ស្ថាន​ភាព​ជន​រង​គ្រោះ។​ (សំឡេងលោក វ៉ាត សារ៉ាត) សូម ​រំ​លឹក​ថា​ អ្នក​ស្រី​ យ៉ោម​ បុប្ផា​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ព្រៃ​ស​ ពេល​កំ​ពុង​ធ្វើ​ដំ​ណើរ​កាល​ពី​ថ្ងៃ​ទី​៤​កញ្ញា​ ហើយ​សហ​គមន៍​បឹង​កក់​បាន​ចោទ​ថា​ នេះ​គឺ​ជា​ការ​បំ​បិទ​មាត់​ស​កម្ម​ជន​ត​វ៉ា​ដី​ធ្លី​នៅ​បឹង​កក់។​ Radio Australia មិន​អាច​ទាក់​ទង​ អ្នក​ស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ឃុំ​ នៅ​ពន្ធ​នា​គារ​ព្រៃ​ស​នោះ​ទេ ហើយ​ក្រុម​គ្រួ​សារ​របស់​អ្នក​ស្រី​ក៏​មិន​ទាន់​អាច​ទាក់​ទង​បាន​ដែរ។​ ប៉ុ​ន្តែ​យោង​តាម​ការ​រ៉ាយ​រ៉ាប់​រឿង​រ៉ាវ​បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ដំ​ប្រ​ព្រឹត្ត​ដោយ​ក្រុម​គ្រួ​សារ​អ្នក​ស្រី យ៉ោម បុប្ផា នេះ​ពី​ព្រោះ​តែ​អ្នក​រត់​ម៉ូ​តូ​ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់​ថា​បាន​លួច​ កញ្ចក់​ឡាន​គេ។​ ជា​មួយ​គ្នា​នេះ​នៅ​ព្រឹក​នេះ​ដែរ​ អ្នក​ភូមិ​បឹង​កក់​បាន​ប្រ​មូល​គ្នា​ដើរ​ជា​ក្បួន​ចេញ​ពី​សហ​គមន៍​បឹង​កក់​ ទៅ​តវ៉ា​នៅ​ស្ថា​ប័ន​រដ្ឋា​ភិ​បាល​ ដើ​ម្បី​ឲ្យ​ដោះ​លែង​ អ្នក​ស្រី យ៉ោម បុប្ផា។ ប៉ុ​ន្តែ​ការ​ដើរ​ក្បួន​នេះ​ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ច​រា​រាំង​ ដោយ​លើក​ហេតុ​ផល​ថា​ បាន​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សា​ធា​រណៈ។ ប៉ុ​ន្តែ​នៅ​ម៉ោង​ជិត​១១​ព្រឹក​នេះ​ដែរ​ ក្រុម​អ្នក​រត់​ម៉ូ​តូ​ឌុប​ បាន​យក​ញត្តិ​គាំ​ទ្រ​ទៅ​ដាក់​នៅ​តុ​លា​ការ​កំ​ពូល​ ហើយ​ក្បួន​បាន​បន្ត​ទៅ​ដាក់​នៅ​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​ទៀត​ដោយ​សុ​វត្ថិ​ ភាព​គ្មាន​ការ​រា​រាំង​ពី​សមត្ថ​កិច្ច​នោះ​ទេ៕

No comments:

Post a Comment