ភ្នំពេញ: នៅពេលដែលយើងសាកសួរមនុស្សគ្រប់គ្នាឬស្តាប់គេនិយាយនោះយើងនឹង បានលឺសម្តីពិរោះៗនិងទឹកចិត្តដ៏ស្មោះត្រង់មួយចង់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវនិងត្រឹមត្រូវទៅតាមវិជ្ជាជីវ:របស់ខ្លួន។ ប៉ុន្តែអ្វីដែលរំខានត្រចៀកយើងនោះ គឺការយកដៃទះទ្រូង ហើយលើកម្រាមចង្អុល អ្នកដទៃថា មិនគោរព តាមក្រមសីលធម៌ ខណ:ដែលការពិតនោះបញ្ហាសីលធម៌នេះ កំពុងតែរាលដាលយ៉ាងគ្រប់ទីកន្លែង និងវិជ្ជាជីវៈ ដោយតម្រូវអោយយើងទាំងអស់គ្នា ពិនិត្យមើលនិងដោះស្រាយរួមគ្នា។
ចូរយើងទាំងអស់គ្នាសាកល្បងដោយ បេះដូង បើកចំហរសម្លឹងមើលការពិត នៅក្នុងវិជ្ជាជីវៈនីមួយៗ តាមក្រសែភ្នែក របស់មនុស្សនៅក្នុង ស្ថាប័នផ្សេង។ ចាប់ផ្តើមនិយាយអំពីសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា អ្នកសារព័ត៌មាន ត្រូវបានគេរិះគន់យ៉ាងសុសសាច់ថា បានពុករលួយ ហើយមិនញញើតនឹងសរសេរអ្វីដែលមិនខ្វល់ថាវាមិនត្រឹមត្រូវ វាអយុត្តិធម៌វាលំអៀងឡើយ។ ពោលគឺអត្ថបទ របស់ពួកគេ រេរាទៅតាម លាភសក្ការ:។
អ្នកសារព័ត៌មានបានទទួលការរិះគន់ បែបនេះចេញពីអង្គការក្រៅរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល អ្នកយោបាយ យោធា អ្នកមានអំណាច និងមនុស្សផ្សេងទៀតដែលធ្លាប់ជាជនរងគ្រោះ ដោយសារការផ្សព្វផ្សាយរបស់សារព័ត៌មាន ឬក៏គេមិនបានទទួលបានផលពីការផ្សព្វផ្សាយ។ ជាការពិតណាស់វានឹងជាកំហុសឆ្គងបើសិនជាយើងផ្តល់កិច្ចការពារណាមួយ ដល់អ្នកសារព័ត៌មានដែលខិលខូច។
ប៉ុន្តែវាក៏នឹងអយុត្តិធម៌ ផងដែរដែលយើងបានធ្វើការវាយប្រហារទៅលើវិជ្ជាជីវ:សារព័ត៌មានទាំងមូល នៅក្នុងប្រទេសកម្ពុជា ខណ:ដែលមាន អ្នកសារព័ត៌មានល្អ ជាច្រើន បានធ្វើការងារ ក្រោមសម្ពាធ ថវិកា ពេលវេលា និងបរិយាកាស គំរាមកំហែង មួយដើម្បីបុព្វហេតុ ស្វែងរកការពិត និងការពារផលប្រយោជន៍ របស់សាធារណជនជាទូទៅ។
ដោយសារតែសារព័ត៌មានមានឥទ្ធិពល ធ្វើអោយមានការផ្លាស់ប្តូរ នៅក្នុងសង្គម ឬឈានដល់ការសម្រេចចិត្ត ណាមួយនោះ សារព័ត៌មាន ជានិច្ចការមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបាន។ អ្នកដែលខាតប្រយោជន៍ពីការផ្សព្វផ្សាយ ឬ ក៏អ្នកដែលមិនអាចទទួល ការផ្សព្វផ្សាយបាន ដើម្បី ប្រយោជន៍របស់ខ្លួន ក៏វាយប្រហារមកលើសារព័ត៌មានថាមិនមានក្រមសីលធម៌។ តើក្រមសីលធម៌ជាអ្វីប្រាកដ?
តើអ្វីជារង្វាស់រង្វាល់នៃ ក្រមសីលធម៌? តាមពិតទៅវាគ្មានអ្វីជាខ្មៅស ពិតប្រាកដ ឡើយអំពីថា តើការប្រតិបត្តិណាមួយ ត្រឹមត្រូវតាមក្រម សីលធម៌ពិតប្រាកដនោះ។ដោយគ្មានដែនកំណត់ច្បាស់លាស់បែបនេះនោះគេ គួរតែរៀនវិភាគអោយស៊ីជម្រៅអំពីបញ្ហានេះ។ ជាទូទៅការ ប្រតិបត្តិណាមួយ នឹងត្រឹមត្រូវតាមក្រមសីលធម៌ ហើយបើសិនជាមនុស្សភាគច្រើន វិភាគនិងយល់ថា បើពួកគេនៅក្នុងស្ថានភាព ណាមួយនោះ ពួកគេនឹងធ្វើការសម្រេចចិត្តដូចគ្នានោះដែរ។
ឧបមា ថា មានគ្រូពេទ្យមួយរូបបានទុកអោយអ្នកជំងឺម្នាក់ស្លាប់ ដោយមិនមានលុយ ១០០ដុល្លារ ដើម្បីបង់ថ្លៃព្យាបាល។ ការសម្រេចចិត្ត មួយនេះ នឹងមិនត្រឹមត្រូវ តាមក្រមសីលធម៌ឡើយ ពីព្រោះថាគ្រូពេទ្យម្នាក់នេះបានផ្តល់តម្លៃជីវិតមនុស្សម្នាក់ ត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ ហើយមនុស្សភាគច្រើនបើសិនជាគ្រូពេទ្យនោះ នឹងមិនទុកអោយអ្នកជំងឺនោះស្លាប់ឡើយ។ ករណីដូចគ្នានេះ វានឹងខុសក្រមសីលធម៌ ហើយបើសិនជាមានអ្នកកាសែតណាម្នាក់ សម្រេចចិត្តទទួលលុយ១០០ដុល្លារដើម្បីបិទបាំងការផ្សាយអត្ថបទមួយ ឬ ក៏ធ្វើការផ្សព្វផ្សាយ អត្ថបទមួយ ដែលប៉ះពាល់ដល់ជីវិតមនុស្ស ឬ ផលប្រយោជន៍សាធារណជន ទាំងមូល។
ប៉ុន្តែផ្ទុយទៅវិញ គេពិបាកនឹងនិយាយថាអ្នកសារព័ត៌មានមួយរូប មិនប្រតិបត្តិត្រឹមត្រូវតាមក្រមសីលធម៌ នៅពេលដែលគាត់ សម្រេចចិត្ត មិនធ្វើ សេចក្តី រាយការណ៍ព័ត៌មានមួយដែលអាចនឹងគំរាមកំហែង ដល់អាយុជីវិតរបស់គាត់ ដូចជា ក្នុងករណីដែលទៅធ្វើសេចក្តីរាយការណ៍ នៅក្នុង សង្គ្រាមដ៏បង្ហូរឈាមមួយ។ នៅក្នុងករណីនេះវាមានការប៉ះគ្នារវាងតម្លៃពីរ ដែលអ្នកកាសែតរូបនោះ ត្រូវធ្វើការវិភាគអោយត្រឹមត្រូវ មុនឈានដល់ការសម្រេចចិត្តមួយ ដោយហេតុថា បេសកកម្មស្វែងរកការពិតជាការងាររបស់អ្នកសារព័ត៌មានចំណែកជីវិតក៏ មានតម្លៃ សំខាន់ ដូចគ្នា។
មុននឹងអ្នកសារព័ត៌មាននោះអាច សម្រេចចិត្តថាមិនទៅធ្វើសេចក្តីរាយការណ៍ព័ត៌មានលុះត្រាណាតែគាត់ វិភាគឃើញថា គ្មានភាគរយណាមួយ សេសសល់ សម្រាប់គាត់អាចមានជីវិត ត្រឡប់មកវិញឡើយ ដោយហេតុថា អ្នកកាសែតមុនៗសុទ្ធតែបានបាត់បង់ជីវិតនៅពេលដែលគាត់ បានទៅយក ព័ត៌មាន អំពីសង្គ្រាមនោះ។
និយាយជារួមនៅពេលដែលនិយាយដល់ បញ្ហាក្រមសីលធម៌គេច្រើនតើធ្វើការវិភាគទៅលើតម្លែពីរដែលប៉ះគ្នា នៅក្នុងស្ថានភាពពិសេស ណាមួយ។ ប៉ុន្តែភាគច្រើនយើងច្រើនតែរួសរាន់នឹងបន្ទោសមនុស្ស នៅពេលដែលគេបានធ្វើប៉ះពាល់ ដល់ផលប្រយោជន៍របស់ខ្លួន តែប៉ុណ្ណោះ។ ឧទហរណ៍អង្គការក្រៅរដ្ឋាភិបាលច្រើនតែបន្ទោស អ្នកកាសែតថា បានធ្វើខុសក្រមសីលធម៌នៅពេលពួកគេ បានចំណាយលុយ ១០ ឬ ២០ ដុល្លារ ដើម្បីអោយអ្នកកាសែតធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពអង្គការរបស់ខ្លួន។
អ្វីដែលអង្គការទាំងនោះ ភ្លេចគិតគឺថា ពួកគេជាអ្នកផ្តួចផ្តើមទម្លាប់សូកប៉ាន់មួយនេះ ដោយសារតែគេភ័យខ្លាច មិនបានការផ្សព្វផ្សាយ សម្រាប់ធ្វើរបាយការណ៍ទៅកាន់អ្នកផ្តល់ជំនួយ។ តាមការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ភាគច្រើន គឺពួកគេមិនបាន ទាមទារលុយ ពីអង្គការទាំងនោះឡើយ។ ការវិភាគលើជ្រុងជ្រោយមួយនេះ ការប្រព្រឹត្តខុសសីលធម៌បានផ្តួចផ្តើមដោយអង្គការទាំងនោះទៅវិញ។
នេះជាបញ្ហាជាក់ស្តែងមួយនៅក្នុងសង្គមខ្មែរនៅពេលដែលមនុស្សច្រើន នាំគ្នាបៀមឈាមព្រួសដាក់អ្នកដទៃដោយមិនគិតអំពីការពង្រឹងសីលធម៌ រៀងៗខ្លួន។
មន្ត្រីតុលាការបន្ទោសគ្រូពេទ្យ គ្រូពេទ្យបន្ទោសតុលាការ អង្គការក្រៅរដ្ឋាភិបាលបន្ទោស អ្នកកាសែត ចំណែកអ្នកកាសែតបន្ទោស អង្គការ ក្រៅរដ្ឋាភិបាល អំពីសីលធម៌នៅក្នុងវិជ្ជាជីវៈ ការបន្ទោសគ្នាទៅវិញទៅមកបែបនេះបានលឺឡើងស៊ាំត្រចៀក។ ប៉ុន្តែយើងបានភ្លេចគិត អំពីការអប់រំខ្លួន អោយរស់នៅ ដោយត្រឹមត្រូវ ទទួលខុសត្រូវនិងប្រកបដោយសីលធម៌ដោយចំណាយពេលភាគច្រើន ធ្វើការកែតម្រូវ អ្នកផ្សេងទៅវិញ នៅពេលដែលយើងមិនស្អាតផូរផង់ផងនោះ។
វាជារឿងមួយដ៏ប្រពៃបំផុតបើមនុស្សគ្រប់គ្នាអាចរស់នៅនិង បំពេញការងារប្រកបដោយការទទួលខុសត្រូវមានសីលធម៌ និងគោរពគ្នា ទៅវិញទៅមក។ ប៉ុន្តែវានឹងមិនមែន ជាដំដោះស្រាយ នោះឡើយ នៅពេលដែលយើងគ្រាន់តែលើកម្រាមដៃចង្អុលដាក់គ្នាទៅវិញទៅមក។
សូមអោយការរស់នៅ និងការបំពេញការងារត្រឹមត្រូវតាមក្រមសីលធម៌ ចាប់ផ្តើមចេញពីខ្លួនយើងទៅមុនពេល ដែលយើងចំណាយពេល បន្ទោសអ្នកដទៃ។នៅពេលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចពង្រឹងសីលធម៌ របស់ខ្លួនហើយនោះ សង្គមទាំងមូល នឹងជាកន្លែងដែលគួរ រស់នៅជាងនេះ៕

No comments:
Post a Comment