http://www.cdl-srp.blogspot.no
ក្រសួងកិច្ចការនារីរបស់ខ្មែរ
បានចោទស្ត្រីតំបន់បឹងកក់ថាបានប្រើហឹង្សាលើសមត្ថកិច្ច ទើបសមត្ថកិច្ច
ប្រើសិទ្ធិការពារខ្លួនវាយស្ត្រីទាំងនោះ បណ្តាលឲ្យស្ត្រីម្នាក់រលូតកូន។
ការចោទប្រកាន់ស្ត្រីដូចគ្នានៅតំបន់បឹងកក់ របស់ក្រសួងកិច្ចការនារីកម្ពុជា
គឺដោយយោងលើការតវ៉ារបស់ស្ត្រីតំបន់បឹងកក់នាពេលកន្លងមក។
ការតវ៉ាដោយសារតែអជ្ញាធររាជធានីភ្នំពេញ
បានឃុបឃិតជាមួយក្រុមហ៊ុនធ្វើការបណ្តេញពួកគាត់
ដែលជាម្ចាស់ដីពិតប្រាកដឲ្យចេញពីដីធ្លី។
ការចោទប្រកាន់បែបខុសទំនងរបស់រដ្ឋមន្ត្រី ក្រសួងកិច្ចការនារីកម្ពុជាដូចនេះ
បានធ្វើឲ្យស្ត្រីបឹងកក់ខឹងសម្បារ និងនាំគ្នាតវ៉ា
មុខក្រសួងនេះកាលពីថ្ងៃចន្ទទី២០សីហាម្សិលមិញ ដោយជំរុញឲ្យលោកស្រី អ៊ឹង
កន្ថាថាវី បង្ហាញភស្តុតាងលើបទចោទប្រកាន់នេះ។ បើគ្មានភស្តុតាង
លោកស្រីរដ្ឋមន្ត្រីត្រូវតែចេញមុខមកសារភាពកំហុសជាសាធារណៈ។
នេះជាការលើកឡើងរបស់ស្ត្រីបឹងកក់ ដែលនាំគ្នាតវ៉ា។
យ៉ាងណាក៏ដោយ លោកហូរវ៉ាន់
សមាជិកព្រឹទ្ធសភា របស់គណបក្សសមរង្ស៊ី បានបញ្ជាក់ថា
លោកពិតជាមានការសោកស្តាយចំពោះការលើកឡើងដោយគ្មានមូលដ្ឋាន
និងមានចេតនាការពារអំពើហឹង្សាលើស្ត្រីតំបន់បឹងកក់
របស់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
លោកថាកន្លងមកក្នុងការតវ៉ាលោកមិនដែលសង្គេតឃើញថា
ពលរដ្ឋអ្នកតវ៉ា ប្រើហឹង្សាលើសមត្ថកិច្ចមុនឡើយ
គឺមានតែសមត្ថកិច្ចប៉ុណ្ណោះ ដែលជាអ្នកផ្តើមហឹង្សា ក្នុងបំណងបំបែកការតវ៉ា។
ដូចនេះការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រី គឺជាការលើកឡើងមិនពិត។
សូមបញ្ជាក់ថាការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រីបែបនេះ
គឺធ្វើឡើយតាមរយៈវិទ្យុក្នុងស្រុកមួយ កាលពីពេលកន្លងមក។
ការលើកឡើងបែបនេះ
បានបង្ហាញថាតើក្រសួងកិច្ចការនារីរបស់ខ្មែរ ដែលមានភារៈកិច្ច
ការពារសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់នារីបានធ្វើសកម្មភាព
ឬមានការលើកកំពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរពិតប្រាកដរបៀបណា?
ឯណាតម្លៃ
និងការទទួលខុសត្រូវរបស់ក្រសួងកិច្ចការនារីលើអំពើហឹង្សានេះ?
No comments:
Post a Comment