Tuesday, July 24, 2012

ក្រុម​អ្នកគាំទ្រ​លោក​ម៉ម សូណង់ដូ បួងសួង​សុំឲ្យមានការ​ដោះលែង​គាត់​ - Mam Sonando's supporters pray for his release



ថ្ងៃទី 23 កក្កដា 2012
ដោយ: គ្រី​ទិច​
Cambodia Express News

Synopsis: About 100 supporters of Mam Sonando gathered at Preah Ang Dorn Keur in front of the royal palace to pray for his release from jail by the authority. The supporters indicated that they will collect petitions for Mam Sonando's release also.

ភ្នំពេញ: ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កំពុងតែ​ជួបជុំគ្នា​នៅ​ព្រះអង្គ​ដ​ងកើ​​ដើម្បី​ធ្វើការ​បួងសួង​ឲ្យមាន​ ការដោះលែង​មេដឹកនាំ​របស់​ពួកគេ​ដែលកំពុងតែ​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ ។​

​លោក​សៀ​ សុ​ផុន ​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​នៅ​ស្រុ​កកំពង់សៀម​ខេត្តកំពង់ចាម ​បាន​និយាយថា​ យើង​ធ្វើការ​បួងសួង​ឲ្យមាន​ការដោះលែង​លោក​ម៉ម​សូណង់ដូ ​ពីព្រោះ​គាត់​មិន​ខុស​អ្វី​ឡើយ​។​យើង​ក៏មាន​គម្រោង​ប្រមូល​ញត្តិ​ដើម្បី​ គាំទ្រ​ផងដែរ​។​

​មនុស្ស​ប្រមាណ​ជិត​១០០​នាក់​បាន​ចូល​រួមការ​បួងសួង​ឲ្យមាន​ការដោះលែង​លោក ម៉ម សូណង់ដូ នៅ​ព្រះ​អង្គដ​ងកើ​។​


​លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនខ្លួន​ពីអគ្គស្នងការដ្ឋាននគរបាលជាតិទៅដល់ តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង ១០ និង ២០ នាទី ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១២ ។

​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង ជា​ប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានឃាត់ខ្លួន​កាលពី​ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០១២ ពាក់ព័ន្ធនឹងរឿង​ជម្លោះដីធ្លីនៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ។​

​សូមរម្លឹកថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប៉ូលិស បានចូលដល់ក្នុងផ្ទះ ដែលជាស្ថានីយ​វិទ្យុសំបុកឃ្មុំ នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz នា ព្រឹកម៉ោង ជិត ៩ ថ្ងៃអាទិត្យ ទី ១៥ ខែកក្កដា ឆ្នាំ ២០១២ ។

​ដីការបស់ចៅក្រមស៊ើបសួរ​របស់តុលាការខេត្តក្រចេះ លោក ចុក ងួន ចុះ ថ្ងៃទី ២ កក្កដា ឆ្នាំ ២០១២ បានបង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីជម្លោះដីនៅខេត្តក្រចេះ​៕​

No comments:

Post a Comment