Saturday, July 28, 2012

លោក ម៉ម សូណង់ដូ អំពាវ​នាវ​រក​អន្តរគមន៍​ពី​អន្តរ​ជាតិ​ ដើម្បី​រួច​ផុត​ពីការ​ចោទ​ប្រកាន់​

បោះពុម្ព
mam-sonando-arrested-reuteur
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រ​ជា​ធិបតេយ្យ (Reuteur)
នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​​ប្រជា​ធិប​តេយ្យ លោក ម៉ម សូណង់ដូ ដែល​​​​កំ​​​​​​ពុ​​ង​​​​​ជាប់​​​​​​​​ពន្ធនាគារ​ព្រៃស បា​នអំពាវនាវ​​រកអន្តរាគមន៍​ពី​អន្តរជាតិ ​ជួយ​រក​យុត្តិធម៌​ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។
ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ដែល​បាន​ចូល​សួរ​សុខទុក្ខ លោក ម៉ម សូ​​​​ណង់​ដូ នៅ​ពន្ធនាគារ​ព្រៃស ​នារ​សៀល​ថ្ងៃសុក្រ​ ទី២៧ ​ខែ​កក្កដា​នេះ​ បាន​ឲ្យ​ដឹងថា ​លោក ម៉ម សូ​​​​ណង់​​​​​ដូ នៅ​​តែ​​អះ​អា​​ង​ថា ​លោ​​ក​មិនមាន​​​កំហុស​​​ដូច​ការចោទ​ប្រកាន់​​របស់​​​​រដ្ឋា​ភិបាល​ទេ​។ លោក អ៊ូ វីរៈ បន្តថា ​អ្វីដែល​​ លោក ​ម៉ម សូណង់ដូ ធ្វើបទ​សម្ភាសន៍​ក្នុង​ក​​ម្មវិធី​វិទ្យុ​​​របស់​​​លោក​​​កន្ល​​ង​​​​​មក ​​គ្រាន់​​​​តែ​បំពេញ​​​តួនាទី​​​ជា​អ្នក​​​ព័ត៌​​មាន​​​​​ឯក​​រាជ្យ​​ ម្នាក់​​ប៉ុណ្ណោះ ហើយ ​លោក ម៉ម សូណង់ដូ ​​សុំ​​ឲ្យ​​​អ​ន្តរ​​​​ជាតិ​​​ជួយ​​​អន្តរាគមន៍ ​រកយុត្តិ​​​ធម៌​​​ករណី​​នេះ ៖ “គាត់​ផ្តាំ​ផ្ញើ​ឲ្យ​​​ទីមួយ គាត់​ថា​ទី​មួយ គាត់​ថា​រឿង​គាត់​នេះ សុំ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទៅ​ជា​រឿង​នយោ​បាយ​ ព្រោះ​អី​គាត់​​ថា​​រឿង​គាត់​ជា​រឿង​អ្នក​សារ​ព័ត៌​មាន ហើយ​គាត់​ធ្វើ​ការ​សម្ភាសន៍​ធ្វើ​អី​ក៏​ដោយ ប៉ិន​យើ​ង​អ្នក​សារ​ព័ត៌មាន​ គាត់​ថា​ធ្វើ​ម៉េច​កុំ​អោយ​ទៅ​ជា​រឿង​នយោបា​យ​ ហើយ​គាត់​អំពាវ​នាវ​សុំ​​អោយ​អន្តរ​ជាតិ​គេ​ជួយ​ជំរុញ​រឿង​គាត់​ផង​”។
ស្តាប់សម្លេង៖  
យ៉ាង​នេះក្តី ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជាអ្នក​នាំពាក្យ​រដ្ឋា​ភិបាល លោក ខៀវ កាញារិទ្ធិ ឆ្លើយ​​​តប​​ជា​​​​​មួយ​​​ VOD តាម​រយៈសារ​អេឡិច​ត្រូនិច នៅ​ក្នុង​​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ហ្វេសបុក នៅពេល​ថ្មីៗ​នេះថា​ ការ​​​ចាប់​​ខ្លួន​​ លោក ម៉ម​​ សូណង់ដូ មិន​​​ជាប់​ពាក់​​ព័ន្ធ​​នឹង​​​វិជ្ជា​ជីវៈ​​​អ្នក​​សារ​​​ព័ត៌​​មាន​​​ទេ។
ក៏ប៉ុន្តែ ក្រោយ​សាលា​ដំបូងរាជធានី​ភ្នំពេញ​បញ្ជូន លោក ម៉ម​​ សូណង់ដូ ទៅ​​​ឃុំ​ខ្លួន​នៅ​​​ពន្ធ​​នា​គារ​​ព្រៃស​ អង្គ​​កា​​​រ​​សង្គម​​​ស៊ីវិល​​​ចំនួន ​១០​​​យ៉ាង​​​​​​តិច មា​ន​អង្គ​ការ​​​លីកាដូ មជ្ឈ​មណ្ឌល​​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ អង្គ​ការ​សិទ្ធិ​​លំនៅ​ឋាន មជ្ឈ​​​មណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​​ផ្សព្វ​​​ផ្សាយ​​ឯក​រាជ្យ​ និង​​អង្គ​ការ​មួយ​ចំនួន​ទៀត​​​ បាន​ចេញ​សេចក្តី​ថ្លែង​​​​​​​​​ការណ៍​រួម​គ្នា​ បង្ហាញ​ថា​ ការ​ចាប់​ខ្លួន​លោក​ ម៉ម​ សូ​ណង់​ដូ ​គឺ​ទាក់​ទង​នឹង​សេរី​ភាព​សារ​ព័ត៌​មាន​។
សេចក្តី​ថ្លែង​ការណ៍​នោះ ​​អះ​អាង​ថា​ កាល​ពី​ថ្ងៃទី​២៥​ ខែ​មិថុនា ​ឆ្នាំ​២០១២​ វិទ្យុ​សំបុក​ឃ្មុំ ​ដែល​លោក​ ម៉ម ​សូណង់ដូ ​ដើរ​តួជា​អ្នក​សារ​ព័ត៌​មាន ​បាន​ផ្សាយ​អំពី​ ការ​ទទួល​ពាក្យ​បណ្តឹង​ថ្ងៃ​ទី​២២ ​ខែ​មិ​​​ថុ​​នា​​​ របស់​តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​ ​ICC​ ប្រឆាំង​​នឹង​​រាជ​​រដ្ឋា​ភិបាល​​​កម្ពុជា​ ពី​​បទ​​ឧក្រឹដ្ឋ​​កម្ម​​ប្រ​​ឆាំង​​​​​​នឹង​មនុស្ស​​ជាតិ​។ ​ការ​ផ្សាយ​នោះ​ បូករួម​ទាំង​​ការ​​សាក​​សួរ​​របស់​​លោក ​ម៉ម សូណង់ ទៅ​​លោក ​សួន សេរី​រដ្ឋា ដែល​ជា​ដើម​​បណ្ដឹង​​ និង​ជាអ្នកដែល​រិះ​គន់​រដ្ឋា​ភិបាល៕

No comments:

Post a Comment