(ថ្ងៃទី 1 កក្កដា 2012, ម៉ោង 09:38:AM) | ដោយ: រតនា
និយាយក្នុង លក្ខខណ្ឌមិនឲ្យចេញឈ្មោះ នគរបាលដែលមានកាតព្វកិច្ចបម្រើកិច្ចការពារសន្តិសុខ សម្រួលចរាចរណ៍ និងក្រុមបើកម៉ូតូអមឡាន និងនាំមុខគណៈប្រតិភូ សុទ្ធតែនិយាយស្រដៀងគ្នាថា តាមដឹងនៅរាល់ពិធីបុណ្យធំៗ និងមានកិច្ចប្រជុំកំពូលអាស៊ានម្តងៗ កម្លាំងសមត្ថកិច្ចតែងតែទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗ សម្រាប់មួយថ្ងៃលុយចំនួន ២ ម៉ឺនរៀល តែពួកគាត់និយាយថា ទទួលបានតែចំនួន
៨០០០ រៀលប៉ុណ្ណោះ ដែលពួកគេនិយាយថា "ជាលុយនៅសល់ពីមេៗស៊ីសល់ ទង្វើបែបនេះតែងតែកើតមានជាហូហែរអ៊ីចឹង"។
ចំណែកកងកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថវិញ បាននិយាយដូច្នេះដែរថា "កងរាជអាវុធហត្ថ ចាប់តាំងពីមានកិច្ចប្រជុំអាស៊ានមក មិនដែលស្គាល់រសជាតិប្រាក់ឧបត្ថម្ភយ៉ាងម៉េចទេ គឺអត់តែម្តង ឯប៉ូលីសគ្រាន់បើជាងកងរាជអាវុធហត្ថ គ្រាន់បានលុយតិចតួចសម្រាប់ផឹកកាហ្វេ"។
សមត្ថកិច្ច កងរាជអាវុធហត្ថទាំងនោះបន្តថា នៅពេលចប់ម៉ោងបំពេញការងារ មានបាយនៅអង្គភាពតែប៉ុណ្ណឹង ក្រៅពីនោះអត់មានដូចប៉ូលិសទេ។
សូមបញ្ជាក់ថា នៅពេលបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានកាលពីលើកមុន សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះកងសមត្ថកិច្ចទាំងអស់ និងសាលារាជធានីភ្នំពេញ ដែលខិតខំបំពេញកិច្ចការពារសន្តិសុខ នៅពេលកិច្ចប្រជុំបានជោគជ័យល្អ៕
No comments:
Post a Comment